Connect with us

នយោបាយ

គណបក្សនយោបាយ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលបានបន្តប្រមាថព្រះចេស្ដា អង្គព្រះម​ហាក្សត្រ

បានផុស

នៅ

គណបក្សនយោបាយជាច្រើន បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ ថ្កោលទោសយ៉ាងដាច់អ​ហង្ការបំផុតចំពោះលោក សម រង្ស៊ី ដែលជាទណ្ឌិត និងជាជនក្បត់ជាតិ ដែលបានបន្តប្រមាថព្រះចេស្ដាអង្គព្រះម​ហាក្សត្រ ហើយស្នើឲ្យស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការទៅលើបុគ្គលនេះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់នេះ ក្រោយពីលោក សម រង្ស៊ី តាមរយៈឃ្លីបវីដេអូនាពេលថ្មីៗនេះ បានបន្តប្រមាថអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជារាស្រ្ដខ្មែរថា «ស្ដេចសព្វថ្ងៃនេះ អត់មានមនសិកាជាតិ តែបន្តិចក៏អត់ដែរ និងបានចោទទៀតថា…ស្ដេចសព្វថ្ងៃក្បត់ជាតិ…»។

តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃទី ២៤ ខែតុលា គណបក្សប្រជាជនកម្ពុជា បានថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះការប្រមាថ និងការចោទប្រកាន់ឥតព្រំដែនម្ដងហើយម្ដងទៀត របស់ជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួក ដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។

ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា ក៏បានអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុតចំពោះឧក្រិដ្ឋជនរូបនេះ ទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ គណបក្សប្រជាជនកម្ពុជា ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការកំចាត់ចោលមនោគមវិជ្ជាជ្រុលនិយម របស់ជនក្បត់ជាតិ ៣ជំនាន់ឲ្យអស់ពីកម្ពុជា។

ចំណែកឯគណបក្សហ៊្វុនស៊ិនប៉ិច តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃទី ២៤ ខែតុលានោះដែរ បានលើកឡើងថា ការកាត់ទោសទណ្ឌិត សម រង្ស៉ី នាពេលថ្មីៗនេះគឺជារឿងត្រឹមត្រូវ ព្រោះបុគ្គលនេះបានប្រព្រឹត្តនូវទង្វើខុសច្បាប់ជារឿយៗ ពោលគឺតែងតែរិះគន់ប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរបំផុត ដល់អង្គព្រះមហាក្សត្រ ដែលជាការរំលោភរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

គណបក្សហ៊្វុនស៊ិនប៉ិច បានលើកឡើងទៀតថា ទោសទណ្ឌនេះ គឺជាការដាស់តឿនដល់ជនគ្រប់រូប និងអ្នកនយោបាយគ្រប់ជំនាន់ ឲ្យចេះគោរពច្បាប់ គោរពផលប្រយោជន៍ជាតិ ប្រជារាស្ត្រ និងអង្គព្រះមហាក្សត្រ ដោយប្រកាន់ភ្ជាប់នូវការសាមគ្គីគ្នា ជៀសវាងកុំឲ្យប្រទេសជាតិ ធ្លាក់ក្នុងភាពអន្តរាយសារជាថ្មីម្តងទៀត ដូចពីអតីតកាល។

រីឯគណបក្សយុវជនកម្ពុជាឯណោះវិញ, លោក ពេជ្រ ស្រស់ ដែលជាប្រធានគណបក្សនេះ បានសម្ដែងការសោកស្ដាយបំផុត ដែលលោក សម រង្ស៊ី បានវង្វេងជាតិឯង ហើយតែងតែដុតកំហឹងឲ្យមាននយោ​បាយហិង្សាកើតក្នុងប្រទេសកម្ពុជា។ លើសពីនេះទៀត ទណ្ឌិតរូបនេះ បាននឹងបន្តប្រមាថព្រះចេស្តាព្រះមហាក្សត្រខ្មែរ ម្តងហើយម្តងទៀត ដែលជាទង្វើវង្វេងជាតិឯង ហើយក៏ជាទង្វើដ៏ថោកទាបបំផុត ប្រជាប្រុសស្រីខ្មែរ ពុំគួររាប់រកជននេះឡើយ។

ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី ២៥ ខែតុលាថា «ម្យ៉ាងវិញទៀត ជនម្នាក់នោះ (ទណ្ឌិត សម រង្ស៊ី) គួរតែឈប់ធ្វើជាអ្នកនយោបាយខ្មែរតទៀតទៅ ពីព្រោះថាគ្មានជនជាតិខ្មែរណាមួយអកតញ្ញូ ជាមួយអង្គព្រះមហាក្សត្រខ្មែរឡើយ វាមានតែជន អគុណធម៌ អកតញ្ញូ សម រង្ស៊ី ម្នាក់គត់ ដែលទុយ៌សប្រមាថព្រះមហាក្សត្រខ្មែរ ជាគំរូដ៏អាក្រក់បំផុតក្នុងសង្គមជាតិខ្មែរយើង ក្នុងន័យនេះ សូមបងប្អូនជនរួមជាតិខ្មែរកុំយកគំរូតាម ជនខ្វះគុណធម៌ និងអកតញ្ញូដូច (ទណ្ឌិត សម រង្ស៊ី) នោះអី»។

មិនខុសពីគណបក្សខាងលើនោះទេ, គណបក្សសញ្ជាតិកម្ពុជា កាលពីថ្ងៃទី ២៥ ខែតុលា ក៏បានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសយ៉ាងដាច់អហង្ការជាទីបំផុត និងប្រឆាំងដាច់ខាតចំពោះទណ្ឌិតក្បត់ជាតិដ៏អាក្រក់ជួរជាតិ សម រង្ស៉ី និងបក្ខពួកដែលបានធ្វើការប្រមាថដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត និងជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រជានុរាស្ត្រទូទាំងនគរ។

គណបក្សសញ្ជាតិកម្ពុជា ក៏បាន​ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ សេចក្តីសំរេចរបស់តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២ ដែលកាត់ទោសទណ្ឌិតក្បត់ជាតិរូបនេះ ឲ្យជាប់គុកអស់មួយជីវិត ព្រមទាំងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ទាំងសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើនយោបាយផ្សេងទៀត និងរាល់ចំណាត់ការដ៏ម៉ឺងម៉ាត់នានា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកំចាត់ទល្អិតក្បត់ជាតិត សន្តានរូបនេះនិងបក្ខពួក។

គណបក្សមួយទៀត, នោះគឺគណបក្សកម្លាំងប្រជាធិបតេយ្យ ក៏បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៉ី ផងដែរ។ សេចក្ដីថ្លែងការណ៍ ចុះថ្ងៃទី ២៤ ខែតុលា បានសរសេរថា គណបក្សកម្លាំងប្រជាធិបតេយ្យ ព្រមទាំងសមាជិក សមាជិកាទាំងអស់ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការជាទីបំផុត ចំពោះជនក្បត់ជាតិ ដែលមានប្រវត្តិ ពូជអម្បូរត្រកូលក្បត់ជាតិតជំនាន់ទណ្ឌិត សម រង្ស៊ី ដែលមានថ្លើមពាសមេឃ ហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិខ្មែរ។

សូមជម្រាបដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសំណេះសំណាលជា​មួយប្រជាកសិករជាង ៥ពាន់គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី ២៥ ខែតុលា បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាព្រះសង្ឃគ្រប់ព្រះអង្គ ងើបឈរឡើង ដើម្បីប្រឆាំងជនក្បត់ជាតិ ដែលគេដឹងថាចង់សំដៅទៅលើលោក សម រង្ស៊ី ដែលជាទណ្ឌិត ដែលបានបន្តប្រមាថព្រះចេស្ដា ព្រះមហាក្សត្រ កាលពីពេលថ្មីៗនេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា រាជរដ្ឋាភិបាលកម្ពុជា មិនទុកឲ្យជនក្បត់ជាតិនេះ នៅបន្តការរំខាន ឬប្រមាថព្រះចេស្ដា ព្រះមហាក្សត្រ ទៀតឡើយ។

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរថ្នាក់ក្រោមជាតិ ប្រជាពលរដ្ឋ និងមជ្ឈដ្ឋាននានា បានចេញញត្តិ និងសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះលោក សម រង្ស៊ី ដែលជាទណ្ឌិតកំពុងរត់គេចខ្លួននៅក្រៅប្រទេស ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះមហាក្សត្រ និងស្នើដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះទណ្ឌិតរូបនេះផងដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៨ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម