នយោបាយ
អូស្ត្រាលី ប្តេជ្ញាធ្វើការជាមួយរាជរដ្ឋាភិបាល ដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
អូស្ត្រាលីបានប្រកាសប្តេជ្ញាធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ផ្សេងៗ ដើម្បីការពារ និងលើកកម្ពស់សិទ្ធិមនុស្ស និងគាំទ្រលទ្ធិប្រជាធិបតេយ្យដែលទទួលបានដោយលំបាកនៅកម្ពុជា។ ការប្រកាសនេះ ធ្វើឡើងក្រោយពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជាបានជួបជជែកពិភាក្សាគ្នាដោយផ្ទាល់នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះនៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជាបានសរសេរបញ្ជាក់ឱ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់ខ្លូនថា ជំនួបរវាងលោកឯកអគ្គរាជទូតអូស្រ្តាលី Pablo Kang និងលោកឯកអគ្គរាជទូតរង Andreas Zurbrugg ជាមួយលោកកែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទទួលបានផ្លែផ្កាល្អ។ ស្ថានទូតអូស្ត្រាលី បានអះអាងទៀតថា កិច្ចពិភាក្សានេះ គឺមានលទ្ធផលល្អលើសេចក្តីព្រាងច្បាប់របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាសម្រាប់ស្ថាប័នសិទ្ធិមនុស្សកម្ពុជា ការចូលរួមសិទ្ធិមនុស្សដែលមានសក្តានុពលជាមួយនឹងកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំក្រោយ និងការបារម្ភអំពីសិទ្ធិមនុស្សផ្សេងៗទៀត រួមទាំងសារៈសំខាន់នៃការធានាឱ្យមានបរិយាកាសសុវត្ថិភាពសម្រាប់គណបក្សប្រឆាំង និងការប្រឆាំងដោយសន្តិវិធី ដើម្បីឱ្យមានការបោះឆ្នោតពហុបក្សតំណាងពិតប្រាកដ។
ប៉ុន្តែ លោកកែវ រ៉េមី វិញបានអះអាងខ្លីនៅលើហ្វេសប៊ុករបស់លោកថា ជំនួបពិភាក្សាជាមួយទូតអូស្រ្តាលីនេះ គឺជាជំនួបមួយដែលធ្វើឱ្យលោកមានអារម្មណ៍ថា ស្វិតស្វាញមិនចាញ់ជួបជាមួយទូតជប៉ុននោះឡើយ៕
អត្ថបទ៖ វណ្ណ សុគន្ធា
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង