ក្រសួងមហាផ្ទៃ សម្រេច​ចុះឈ្មោះ​គណបក្ស​កម្ពុជា​និយម ក្នុង​បញ្ជី​គណបក្ស​នយោបាយ​
Connect with us
Helistar Cambodia - Helicopter Charter Services

នយោបាយ

ក្រសួងមហាផ្ទៃ សម្រេច​ចុះឈ្មោះ​គណបក្ស​កម្ពុជា​និយម ក្នុង​បញ្ជី​គណបក្ស​នយោបាយ​

បានផុស

នៅ

​ទីបំផុត​ក្រសួងមហាផ្ទៃ បានសម្រេច​ចុះឈ្មោះ​គណបក្ស​កម្ពុជា​និយម​របស់លោក​យ៉ែម ប៉ុ​ញ្ញ​ឫទ្ធិ ក្នុង​បញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ នេះ​បើ​យោងតាម​លិខិត​របស់​សម្តេច​ក្រឡាហោម ស ខេង ឧ​បប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លិខិត​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង បាន​បញ្ជាក់​ថា “​ត្រូវ​បាន​ចុះឈ្មោះ គណបក្ស​កម្ពុជា​និយម សរសេរ​អក្សរ​កាត់ (​ប​.​ក​) ដោយមាន​អាសយដ្ឋាន នៃ​ទីស្នាក់ការ​កណ្តាល​ស្ថិតនៅ​ផ្ទះ​លេខ​៥២-៥៤ ផ្លូវ​បេតុង​៩​ម៉ែត្រ ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្នុង​បញ្ជី​គណបក្សនយោបាយ​ក្រសួងមហាផ្ទៃ​”​។

ជាមួយគ្នា​នោះ សម្តេច​ក្រឡាហោម ស ខេង បាន​ប្រាប់​ឲ្យ​គណបក្ស​កម្ពុជា​និយម ធ្វើ​សកម្មភាព​ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ជា​ធរមាន និង​លក្ខន្តិកៈ របស់​គណបក្ស ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ​។

សម្តេច​ក្រឡាហោម ស ខេង កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១ បានធ្វើ​លិខិត​ជម្រាបជូន​លោក អូក អ៊ី ជា​តំណាង​ស្ថាបនិក​គណបក្ស​កម្ពុជា​និយម ដោយបាន​បញ្ជាក់ថា ផ្អែក​តាម​បញ្ញត្តិ​មាត្រា​៩ នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ក្រសួងមហាផ្ទៃ​សម្រេច អនុញ្ញាត​ឲ្យ​បង្កើត “​គណបក្ស​កម្ពុជា​និយម​” ដែល​សរសេរ​ជា​អក្សរ​កាត់ “​ប​.​ក​”។

សម្តេច​ក្រឡាហោម​បាន​បញ្ជាក់ថា ដើម្បី​ទទួល​បាន​សុពលភាព​និង​អាចធ្វើ​សកម្មភាព​បាន​ដោយ​ស្របច្បាប់​ក្នុង​ឋានៈ​ជា នីតិបុគ្គល នៅ​ក្នុង​រយៈពេល​១៨០ (​មួយរយ​ប៉ែតសិប​) ថ្ងៃ​បន្ទាប់ពី​បាន​បង្កើត​រួចហើយ គណបក្ស​កម្ពុជា​និយម ត្រូវ​រៀបចំ​បែបបទ និង​បំពេញ​លក្ខខណ្ឌ​ស្នើសុំ​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ស្របតាម​កថាខណ្ឌ​ទី​២ មាត្រា​៩ មាត្រា​១៨​ថ្មី មាត្រា​១៩​ថ្មី និង​មាត្រា​២០ នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​។

បើ​យោង​តាម​ប្រភព​មួយ​ចំនួន​បាន​បង្ហើប​ថា ក្រុម​ដែល​បង្កើត​គណបក្ស​កម្ពុ​ជា​និយម គឺជា​មនុស្ស​ដែល​ស្និទ្ធ​ជាមួយ​លោក កឹម សុខា នឹង​ទើបតែ​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​កាលពីពេល​ថ្មីៗ​នេះ ហើយ​ការដែល​ក្រុមមនុស្ស​របស់លោក​កឹម សុខា សម្រេច​បង្កើត​គណបក្ស​ថ្មី​នេះ ដោយសារតែ​ក្រុមមនុស្ស​របស់​សម រង្ស៊ី បានដាក់​ពាក្យ​ស្នើសុំ​បង្កើត​គណបក្ស “​បេះដូង​ជាតិ​”​។

គណបក្ស​កម្ពុជា​និយម (KP) ស្ថិត​ក្នុង​ចំណោម​គណបក្ស​ចំនួន​៧ ដែល​បាន​បំបែក​ចេញពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ត្រូវបាន​រំលាយ​ដោយ​តុលាការ​កំពូល ហើយ​គណបក្ស​ចំនួន​៦​ទៀត​រួមមាន​៖ គណបក្ស​កែទម្រង់​កម្ពុ​ជា (CRP) គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ (CNLP) គណបក្ស​ខ្មែរ​អភិរក្ស (KCP) គណបក្ស​ឆន្ទៈ​ខ្មែរ (KWP) គណបក្ស​អនាគតជាតិ (NFP) និង​គណបក្ស​បេះដូង​ជាតិ (CNHP)៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

រដ្ឋបាលខេត្ត​រតនគិរី គ្រោង​នឹង​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឆ្លាត​វ៉ៃ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​

ព័ត៌មានជាតិ១៥ នាទី មុន

អភិបាល​រាជធានី ជំរុញ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​លើ​ការរៀបចំ​សណ្ដាប់ធ្នាប់​តាម​ដង​ទន្លេ​និង​នៅតាម​ដងផ្លូវ​សាធារណៈ

សុខភាព៣៩ នាទី មុន

៧ វិធីងាយៗ ជួយព្យាបាលបបូរមាត់ខ្មៅឲ្យប្រែជាស៊ីជម្ពូ និង ទន់ល្មើយ

ចរាចរណ៍៤២ នាទី មុន

រថយន្តសាំយ៉ុងដាច់ហ្វ្រាំងបុករថយន្តសណ្ដោង រងរបួសធ្ងន់ស្រាលជាច្រើននាក់

នយោបាយ៤៤ នាទី មុន

មេដឹកនាំអឺរ៉ុប អរគុណ និងសរសើរកម្ពុជាថា រៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុបបានល្អ ទោះធ្វើតាមអនឡាញក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services