នយោបាយ
កញ្ញា កឹម មនោវិទ្យា ហៅ លោកសម រង្ស៊ីថា ជាដៃគូបោកប្រាស់របស់លោកកឹម សុខា
កញ្ញាកឹម មនោវិទ្យា ដែលជាកូនស្រីច្បងរបស់លោកកឹម សុខា នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ បានចេញមកប្រតិកម្មខ្លាំងៗទៅកាន់លោកសម រង្ស៊ី តាមបណ្តាញសង្គមធ្វីតធ័រ(Twitters)។ កញ្ញា បានហៅលោកសម រង្ស៊ី ថា ជាដៃគូបោកប្រាស់របស់ឪពុកនាង គឺលោកកឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ។
កញ្ញា កឹម មនោវិទ្យា បានសរសេរចំៗថា ៖«ឪពុករបស់ខ្ញុំ គឺលោកកឹម សុខា មានសិទ្ធិបញ្ចេញមតិក្នុងការហៅដៃគូបោកប្រាស់ឱ្យបញ្ឈប់ការកេងចំណេញ និងបោកប្រាស់សាធារណជនតទៅទៀត។ ភាពជាដៃគូ គឺត្រូវបានបញ្ចប់ដោយប្រសិទ្ធភាពនៅពេលដែលដៃគូរបស់គាត់(សម រង្ស៊ី) បានអំពាវនាវឱ្យគណបក្ស និងប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាបោះបង់ចោលគាត់(កឹម សុខា) ក្នុងពេលដែលរូបគាត់កំពុងជាប់ពន្ធនាគារ និងដឹកនាំយុទ្ធនាការបោកប្រាស់»។
សាររបស់កូនស្រីច្បងលោកកឹម សុខានេះ ធ្វើឡើង បន្ទាប់ពីមនុស្ស និងអ្នកគាំទ្រលោកសម រង្ស៊ី មួយចំនួនបានវាយប្រហារទៅលើលោកកឹម សុខា បន្ទាប់ពីលោកបានអំពាវនាវឱ្យលោកសម រង្ស៊ី និងក្រុមរបស់លោកបញ្ឈប់ការយកឈ្មោះ និងរូបភាពរបស់លោកទៅប្រើប្រាស់ ដើម្បីបម្រើមហិច្ចតានយោបាយក្រុមខ្លួនតទៅទៀត។ លោកកឹម សុខា ក៏បានអះអាងពីការបែកបាក់សម្ព័ន្ធភាពសម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយ ក្រោយពីលោកសម រង្ស៊ី និងបក្ខពួកត្រឡប់ទៅគាំទ្រ និងនៅពីក្រោយការដំណើរការឡើងវិញនៃគណបក្សភ្លើងទៀនដែលខុសពីគោលការណ៍នៃការរួបរួមគ្នា ហើយគ្មានការគាំទ្រពីសំណាក់រូបលោកកឹម សុខា។
កាលពីថ្ងៃចន្ទ មេធាវីរបស់លោកកឹម សុខា ក៏បានចេញមកបញ្ចេញប្រតិកម្មការពារការលើកឡើងរបស់លោកកឹម សុខានេះដែរ។ លោកស្រីមេធាវី ម៉េង សុភារី បានអះអាងថា លោកកឹម សុខា គ្រាន់តែប្រើសិទ្ធិការពារខ្លួនរបស់គាត់ គឺមិនខុសទេ ដើម្បីមិនឱ្យពាក់ព័ន្ធ និងមិនទទួលខុសត្រូវ ចំពោះសកម្មភាពរបស់លោក សម រង្ស៊ី និងក្រុមគាត់។ ចំណែក ត្រង់ថាបែក ឬមិនបែក គឺមើលខ្លឹមសារទៅ អ្នកណាដើរចេញមុន មើលសកម្មភាពទៅ៕
អត្ថបទ៖ វណ្ណ សុគន្ធា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


