នយោបាយ
សម្តេចតេជោ ដៀលក្រុមប្រឆាំងថា«ល្ងង់ពេក» ដែលថា សម្តេចទៅមីយ៉ាន់ម៉ា មិនមែនតំណាងឲ្យកម្ពុជា
ពីវេទិកាសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃព្រសហ្បតិ៍នេះ សម្តេចតេជោ ហ៊ុន សែន បានដៀលក្រុមប្រឆាំងថា ល្ងង់ពេក ដែលចេញមកអះអាងថា សម្តេចទៅធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា មិនមែនតំណាងឱ្យកម្ពុជា។ សម្តេច បានប្រៀបប្រដូចក្រុមប្រឆាំងទាំងនេះថា ត្រីមិនចំត្រី កំពឹស មិនចំកំពឹស ព្រោះល្ងង់ខ្លាំងពេក។
ក្រុមប្រឆាំងដែលសម្តេចចង់សំដៅដល់នេះ គឺលោក សម រង្ស៊ី និងក្រុមរបស់លោកដែលកំពុងស្ថិតនៅខាងក្រៅប្រទេស។ លោក សម រង្សី និងក្រុមរបស់លោក តាមរយៈសេចក្តីថ្លែងការណ៍មួយបានអះអាងថា សម្តេចតេជោ ហ៊ុន សែន ពេលធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានេះ មិនមែនជាតំណាងឲ្យកម្ពុជា និងឲ្យសមាគមអាស៊ានឡើយ ដោយពួកគេចោទថា រដ្ឋាភិបាលកម្ពុជាមិនមែនជាតំណាងឲ្យប្រជារាស្ត្រខ្មែរ។ មិនតែប៉ុណ្ណោះ ពួកគេក៏ចោទទៀតថា ទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ានេះ គឺផ្ទុយពីសេចក្តីសម្រេចរបស់សមាគមអាស៊ានទាំងមូល។
ឆ្លើយតបទៅនឹងការចោទប្រកាន់ទាំងនេះ សម្តេចតេជោ ហ៊ុន សែន បានហៅក្រុមនេះថា ជាក្រុមល្ងង់មិនដឹងអីតែម្តង។ សម្រាប់សម្តេចនាយករដ្ឋន្រ្តី បើទៅទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា មិនមែនតំណាងឲ្យកម្ពុជា តើសម្តេចទៅធ្វើអី។ សម្តេចថា សម្តេចទៅមីយ៉ាន់ម៉ានេះ ក្នុងនាមតំណាងឲ្យកម្ពុជា ដោយជិះយន្តហោះពិសេសដែលមានទង់ជាតិកម្ពុជា។ ក្នុងនាមជាប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ បានអះអាងថា សម្តេចអាចបញ្ជាបានទាំងអស់នៅទូទាំងប្រទេស លើកលែងតែនីតិប្បញ្ញត្តិ និងតុលាការតែប៉ុណ្ណោះ៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


