Connect with us

នយោបាយ

អត្ថាធិប្បាយ ៖ មានន័យយ៉ាងណា ដែល​លោក Joe Biden សន្យាថា «អាមេរិកពិតប្រាកដបានត្រលប់មកវិញហើយ»?

បានផុស

នៅ

ដោយប្តេជ្ញាថា នឹងធ្វើការជាមួយសម្ព័ន្ធមិត្តនានា ដើម្បីដោះស្រាយបញ្ហាបន្ទាន់បំផុតដែលអាមេរិក​កំពុងប្រឈមមុខ លោក Joe Biden ប្រធានាធិបតីជាប់ឆ្នោតប្រកាសថា “អាមេរិកពិតប្រាកដបានវិលត្រលប់មកវិញ” ។

ដោយ​បានសន្យាថានឹងចូលរួមជាមួយពិភពលោកតាមរយៈក្រុមគោលនយោបាយការបរទេសដើម្បីប៉ះប៉ូវការខូចខាតដោយនយោបាយ​អាមេរិកក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ​រួមមាន​ វិបត្តិជាមួយប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូល និងការគំរាមកំហែងថ្មីៗ ។ល។

ខ្ញុំ សាយ​ពេជ្រ ពន្យល់ជូនអំពី តួនាទីអាមេរិក​ក្នុងទស្សនវិស័យលោក ចូ បៃឌិន៖

យុទ្ធសាស្ត្រការទូតជាមួយចិនដែលរដ្ឋបាលលោក ត្រាំ បានបន្សល់ និងការងារ​បញ្ចប់សង្គ្រាមនៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ ការដោះស្រាយរឿងបំរែបំរួលអាកាសធាតុឡើងវិញ និងការ​ចូលរួមជាមួយអង្គការសុខភាពពិភពលោក ជាជំហ៊ាន​ឈ្នះៗក្នុងទស្សនៈ បៃឌិន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាមេរិក​ត្រូវចែកដាច់រវាង​បញ្ហាបន្ទាន់ និងបញ្ហាអាទិភាពបំផុត

ក្នុងចំណោមរឿងបន្ទាន់ទាំងឡាយ ដំណោះស្រាយជំងឺរាតត្បាតទំនងជាឈានដល់កម្រិតវិលមុខនៅទូទាំងអាមេរិក​ដែល​មិនត្រឹមបន្ទាន់តែបានក្លាយជាចំណោទ​ពេលវេលាដ៏លំបាកបំផុតនៅក្នុងប្រវត្ដិសាស្ដ្រសុខភាពសាធារណៈរបស់ប្រទេសខ្លួន ។

បច្ចុប្បន្នភាព នៃ​ការបង្កើតវ៉ាក់សាំងថ្មីៗ ប្រើតែម យីហោផ្សេងគ្នា​តែ​សុទ្ធសឹង​ប្រកបដោយជោគជ័យ តំណាងឱ្យគំនិតរួបរួម​គ្នា​នៃពិភពអ្នកវិទ្យាសាស្ត្រមិនគិត​រដ្ឋាភិបាល។ ដូចខ្ញុំធ្លាប់សរសេរប្រាប់កាលពីខែមេសា ពិភពលោកនេះ ពិត​ជា​ត្រូវការកិច្ចខិតខំប្រឹងប្រែងផ្នែកវិទ្យាសាស្ត្រដែលមិនធ្លាប់មានពីមុនមក ដោយបោះចោលប្រយោជន៍សួនតួ និងនយោបាយ មកស្រាវជ្រាវនិងលះបង់ មិនថា​ពេលវេលាឬបទពិសោធន៍​នៃ​អ្នកវិទ្យាសាស្ត្ររាប់ម៉ឺននាក់ទូទាំងពិភពលោក។

ក្នុងនោះ​យើងកុំភ្លេចថា ប្រសិន​មិនមាន​ការ​ធានា​ថវិការបស់រដ្ឋាភិបាលអាមេរិក​ ដែលប្រកាស​គាំទ្រដល់ការស្រាវជ្រាវជាមូលដ្ឋាន និងពន្លឿនដំណើរការ​បន្ទប់ស្រាវជ្រាវនានា ដោយ​កិច្ចសន្យាព្រមប្រមូលទិញវ៉ាក់សាំងក្នុងទ្រង់ទ្រាយធំ​ទេនោះម្ល៉េះសម ការស្វែងរក​វ៉ាក់សាំងកូវីដ បាន​ដួលត្មោលតាំងពីខែឧសភាមកម៉្លេះ។

ចំណេះដឹងបន្ថែមដែលយើងត្រូវដឹងក្នុងពេលនេះ គឺ​ការសាកល្បងផ្សេងៗជាច្រើនទៀត កំពុង​ផ្តល់នូវក្តីសង្ឃឹមសម្រាប់ទំហំ​ផលិត​វ៉ាក់សាំងបន្ថែមក្នុងល្បឿនលឿន វិសាលភាពច្រើន រួមទាំងវ៉ាក់សាំងប្រភេទ​មួយចំនួនដែលងាយផលិតនិងចែកចាយបានស្រួល កសាងកន្លែងផ្ទុកក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង រក្សាប្រសិទ្ធិភាព​នឹងដឹកជញ្ជូន។ ទាំងនេះ​ត្រូវការលុយរាប់ពាន់លាន​ដុល្លារ​។

ប្រវត្តិទាក់ទងនឹងរដ្ឋបាលលោក​ Trump នឹងកិត្តិនាមប្រតិបត្ដិការវ៉ាក់សាំងល្បឿនលឿន

អាមេរិក​ក្នុងពេលចុងក្រោយ​ដែលបរាជ័យលើកិច្ច​ការពារជីវិតសាធារណជនពីរោគឆ្លង បែរជា​ចំណាយលុយជាតិរាប់ពាន់លានដុល្លារ ដើម្បីជំុរុញ​គាំទ្រនយោបាយបង្កើតវ៉ាក់សាំងល្បឿនលឿន ជាច្រើនប្រភេទ រួមមាន​ជួយរៀបចំកន្លែងផលិតកម្ម និងបង្កើតផែនការចែកចាយ ដឹកជញ្ជូន។ល។ ដូច្នេះនៅពេលដែលរកបានរូបមន្ត​វ៉ាក់សាំងដែលមានប្រសិទ្ធិភាព គេនឹងមានទីកន្លែងទាំងនោះសម្រាប់ប្រើប្រាស់ ផលិត​បន្ថែម និងដឹកជញ្ជូនបាន​យ៉ាងឆាប់រហ័ស។ ក្នុងផ្នែកផ្សេងទៀត លោក ត្រាំ ​ក៏បាន​គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍នេះ ដោយបានបញ្ចេញ​កិច្ចសន្យា​ទិញវ៉ាក់សាំងក្នុងបរិមាណច្រើន ដើម្បីពន្លឿនផលិតកម្មនិង​ទម្លាក់ការចំណាយចុះទាប។

លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យនេះគឺដើម្បីបង្កើតវ៉ាក់សាំងដែលមានប្រសិទ្ធភាពផង ទាន់ពេលវេលាកំណត់ផង​។ បញ្ហាប្រឈមដែលនៅសល់ នៅពេលនេះគឺត្រូវចាក់វ៉ាក់សាំងចូលក្នុងឈាមមនុស្សឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ទោះបីក្រោយមក​រដ្ឋបាលលោក​ Trump បានធ្លាក់ឆ្នោត​ហើយក្តី។ រឿង​អវិជ្ជមានដែលគេចងចាំពីគាត់ គឺ​ដូច Trump តែងតែអត្តនោម័ត សំរេចចិត្តម្នាក់ឯងៗ ឧទាហរណ៍ ផ្តោតតែលើការចែកចាយវ៉ាក់សាំងសម្រាប់ប្រជាជនអាមេរិកសិន​។ ទោះនោះជា​អាទិភាពប៉ុន្តែជាចន្លោះក្រុមលោក បៃឌិន អាចវាយលុុកបាន ដោយ​សារថា​ ការពិតមួយជាន់ទៀតគឺ បើចង់ឱ្យ​ជនជាតិអាមេរិកមានសុវត្ថិភាពទាល់តែមនុស្សគ្រប់គ្នាក្នុងលោក​មានសុវត្ថិភាពដែរ​។

លោក Trump បានបដិសេធមិនចូលរួមកិច្ចខិតខំប្រឹងប្រែងជាសាកល តែ បៃឌិន​ នឹងធ្វើផ្ទុយ

ពីក្រោយគំនិតផ្តួចផ្តើមរបស់ប្រទេសចំនួន ១៨០ ដើម្បីជំរុញការអភិវឌ្ឍន៍ផលិតកម្មនិងចែកចាយវ៉ាក់សាំងកម្ចាត់ជំងឺកូវីដ​- ១៩ ដែលសូម្បីតែ​ប្រទេសចិននិងប្រទេសកំពុងអភិវឌ្ឍន៍ស្ទើរតែទាំងអស់បាន​យល់ស្រប ឧបត្ថម្ភធនធាន​លើការជួយទិញ​វ៉ាក់សាំងជាការឆ្លើយតបជាសកលចំពោះភាពអាសន្នរោគ លោក Trump បានបដិសេធមិនចូលរួមកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់នេះទេ។

ប្រធានាធិបតី​ថ្មី លោក ចូ បៃដិន បានប្តេជ្ញាចិត្តថា នឹងនាំ​អាមេរិក វិលត្រឡប់ទៅកាន់អង្គការសុខភាពពិភពលោកវិញក្រោយពេលជិត៧ខែដែល​លោក Trump បានប្រកាស​ដកខ្លួនចេញ ហើយបិទជំនួយទាំងអស់របស់អាមេរិកទៅកាន់ WHO។

សេដ្ឋវិទូ​ជឿជាក់លើ Janet Yellen ដែល បៃឌិន តែងតាំង

ការសម្រេចចិត្តតែងតាំងលោកស្រី Janet Yellen ជារដ្ឋមន្រ្តីក្រសួងរតនាគារជាដំណឹងល្អសម្រាប់ពិភពលោក។ អ្នកវិភាគ​នៅ wall street និយាយថា គ្មាននរណាម្នាក់មានសមត្ថភាពប្រសើរជាងលោកស្រី Janet Yellen ទេ ទាំងកម្រិតនៃ​ការយល់ដឹង បទពិសោធន៍ គុណតំលៃ និងជំនាញទំនាក់ទំនង​អន្តរបុគ្គលដើម្បីដោះស្រាយបញ្ហាប្រឈមខាងសេដ្ឋកិច្ចដ៏ជ្រៅនៅអាមេរិកនាពេលបច្ចុប្បន្ននេះ ។

ក្រៅពីវិបត្តិរឿងផលិតវ៉ាក់សាំងកិច្ចការបន្ទាន់ទៀតគឺត្រូវកសាងស្ពានសេដ្ឋកិច្ចក្រោយវិបត្ដិ។ អាជីវកម្មជាច្រើនបានក្ស័យធនហើយមានក្រុមហ៊ុនជាច្រើនទៀតនៅតែបន្តដួល ក្នុងរវាង​ប៉ុន្មានសប្តាហ៍ឬខែខាងមុខនេះ។ ដើម្បីការពារការបណ្តេញចេញពិការងារ ការរឹបអូសទ្រព្យធន ការ​ធ្លាក់វណ្ឌកយ៉ាងខ្លាំងនៅក្នុងបំណុលចក្ខុវិស័យជនជាតិអាមេរិក គឺ​សង្ឃឹម​លើការ​មានប្រធានាធិបតីនិងសភាដែលមាន​សមត្ថភាព​បង្កើត កម្មវិធីគាំទ្តបថមនិង​ចាំបាច់ទប់ទល់ការ​ខូចខាតខាងសេដ្ឋកិច្ច។

យើងឮតែគេនិយាយ​អំពី​ផ្នែកភោជនីយដ្ឋាននិងឧស្សាហកម្ម កម្សាន្ត ការ​ធ្វើដំណើរដែលដួលរលំ ហើយ​បានការចាប់អារម្មណ៍ច្រើនប៉ុន្តែ ស្ថាប័នអប់រំធំៗ កំពុង​រកនឹង​ដួលរលំ ដោយគ្មាន​គេដឹង ជាពិសេសមហាវិទ្យាល័យនិងសាកលវិទ្យាល័យជាច្រើនកំពុង​រងគ្រោះយ៉ាងធ្ងន់ធ្ងរ។ បើគ្មានជំនួយទាន់ពេលទេ ពួកគេនឹងត្រូវកាត់បន្ថយសកម្មភាព​ការងារនិងកម្មវិធីសាធារណៈដែលនឹងរុញឱ្យសេដ្ឋកិច្ចកាន់តែចុះខ្សោយ។

ការរលាក់ដៃជាមួយចិនវិញអាចទៅរួចទេ?

អាចថាមិនចង់តែត្រូវតែធ្វើ!

ទំនាក់ទំនងអាមេរិក និង ចិនក្រោមរបបរបស់លោក ចូ បៃដិន ត្រូវបាន​គេជឿថា នឹង​មានការផ្លាស់ប្តូរយ៉ាងខ្លាំងទៅរកវិជ្ជមាន​ឡើងវិញរវាងមហាអំណាចដែលកំពុងពាក់មុខដាក់គ្នា។

បួនឆ្នាំកន្លងមកនេះ ភាពតានតឹងរវាងមហាអំណាចទាំងពីរ បានបណ្តា​ឱ្យក្រុមអ្នកវិទ្យាសាស្ត្រនយោបាយលើលោក​ជាច្រើនហ៊ានព្យាករណ៍ទុក​អំពីសង្គ្រាមត្រជាក់ ព្រោះថា ប្រទេស​កំពូល​សេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភពលោកមិនអាចបែកបាក់គ្នាបាន ព្រោះតម្លៃខ្ពស់ណាស់​ដែលពួកគេ​ត្រូវបង់ប្រសិន​បើ​ពិតជា​ខ្វែងគំនិត​មែន​។

ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មលេខ ១ របស់ពិភពលោកស្ទើរតែ
ជាមួយ​គ្រប់ប្រទេសធំ ៗ ធ្វើឱ្យប៉េកាំង ក្បាលម៉ាស៊ីនចម្បងរបស់សេដ្ឋកិច្ចពិភពលោក។

ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃអំណាចរចនាសម្ព័ន្ធ នេះនៅចំពេលការធ្លាក់ចុះនៃឥទ្ធិពល​សហរដ្ឋអាមេរិកក្រោមអំណាចប្រធានាធិបតីត្រាំ បានបង្កើតគូប្រជែងក្នុងទំនាក់ទំនងទ្វេភាគីសំខាន់បំផុតរបស់ពិភពលោកដែល​ស្ថានភាពកាន់តែអាក្រក់ទៅ ៗ មកទល់ពេលនេះ។

ទោះយ៉ាងណា លោក Allison ដែលជាព្រឹទ្ធបុរសស្ថាបនិកនៃ John Harvard បាននិយាយថា ជាមួយចិន រដ្ឋបាល លោកBiden នឹងកាន់តែតឹងរឹងជាងរដ្ឋបាល Trump ប៉ុន្តែក្នុងវិធីឆ្លាតជាងនេះ។

សហរដ្ឋអាមេរិកបានចាប់ផ្តើមផ្លាស់ប្តូរធនធានយុទ្ធសាស្ត្ររបស់ខ្លួនរួមទាំងទ្រព្យសម្បត្តិយោធាទៅកាន់បណ្តា​តំបន់ជុំវិញប្រទេសចិនក្នុងឆ្នាំ ២០១២ នៅពេលដែលរដ្ឋបាលលោក​បារ៉ាក់អូបាម៉ាបានអនុម័តយកយុទ្ធសាស្ត្រ “ការបង្វែរទៅអាស៊ី” ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងទប់ទល់នឹងកំណើនសេដ្ឋកិច្ចក៏ដូចជា​កម្លាំង​យោធាចិន។

ក្នុងនាមជាអនុប្រធានាធិបតីពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៧ លោកប៊ីដិនគឺជាមនុស្សសំខាន់បំផុតចំពោះបញ្ហារបស់ប្រទេសចិន ដោយលោកបាន​ធ្វើដំណើរទៅកាន់ប្រទេសនេះជាច្រើនដងដើម្បីជួយប្រមូលការគាំទ្រដល់គោលនយោបាយរបស់លោកអូបាម៉ា។

គោលនយោបាយរបស់ចិនដែលលោក Trump មិនអាចព្យាករបានរាប់តាំងពីពាណិជ្ជកម្មរហូតដល់បច្ចេកវិទ្យាធ្វើឱ្យប្រទេសទាំងពីរទទួលរងនូវការឈឺចាប់ពីការប្រេះឆាធំបំផុតមួយចុងក្រោយនេះ។

បើចិន និង អាមេរិក បន្តរើស​យកការប្រឈមមុខដាក់គ្នាជាយុទ្ធសាស្ត្រជំនួសឱ្យការ «ទប់ចិត្ត» អ្នកវិភាគ​គិតថា ទៅអនាគតចិន និង សហរដ្ឋអាមេរិកម្ចាស់បំណុលសេដ្ឋកិច្ចធំទាំង ២ ទាំងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោនមិនអា​ចធានានិងស្ថិរភាពប្រទេសខ្លួនឡើយ មិនថាអ្នកណាក្តី​ហើយទាំងនេះ​សិ្ថិតក្នុងជម្រើស​ដែលម្ចាស់ឆ្នោតទុកជាប្រស្នា​សម្រាប់ បៃឌិន ។

សាយ ពេជ្រ

ប្រភពយោង telegraph , SCMP. The economist .

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ចរាចរណ៍៤ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម