ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ដាក់លក្ខខណ្ឌបទឈប់បាញ់ ជូនទៅរុស្ស៊ី រួចហើយ
ប្រទេសអ៊ុយក្រែន បានបញ្ជូនលក្ខខណ្ឌនៃបទឈប់បាញ់ជាផ្លូវការទៅឲ្យភាគីរុស្ស៊ីពិនិត្យហើយ មុនកិច្ចពិភាក្សាសន្តិភាពថ្មី ដែលទីក្រុងមូស្គូកំណត់យកថ្ងៃទី២ខែក្រោយនេះ ដើម្បីរៀបចំឡើង។

សេចក្តីប្រកាសខាងលើធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Rustem Umerov ដែលបានបង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃពុធទី២៨ខែឧសភាឆ្នាំ២០២៥ថា «ខ្ញុំបានប្រគល់រួចអស់ហើយ នូវឯកសាររបស់យើងទៅឲ្យប្រធានគណៈប្រតិភូរុស្ស៊ី ដែលឆ្លុះបញ្ចាំងពីជំហររបស់អ៊ុយក្រែន ហើយពួកគេក៏បានទទួលឯកសារនេះរួចហើយដែរ។ យើងមិនជំទាស់នឹងកិច្ចប្រជុំថ្មីៗជាមួយរុស្ស៊ីទេ ហើយកំពុងរង់ចាំមើលការឆ្លើយតបរបស់ពួកគេដូចគ្នា។ ធ្វើដូច្នេះ ទើបកិច្ចប្រជុំបន្ទាប់នឹងទទួលបានផ្លែផ្កា ហើយពិតជាអាចជំរុញយើងឲ្យកាន់តែខិតជិតរកការបញ្ចប់សង្គ្រាមបាន»។
ទោះបីជាយ៉ាងណាក៏ដោយ លោក Umerov បញ្ជាក់ម្តងទៀតថា អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ប៉ុន្តែទីក្រុងកៀវ មិនទាន់បានទទួលសំណើរបស់រុស្ស៊ីនៅឡើយទេ និងថែមទាំងចោទទីក្រុងមូស្គូថា ព្យាយាមពន្យារការចរចាទៀតផង។

មុននេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានកំណត់យកថ្ងៃចន្ទទី២ខែមិថុនាឆ្នាំ២០២៥ ជាកាលបរិច្ឆេទសម្រាប់ជំនួបចរចាសន្តិភាពថ្មីជាមួយភាគីអ៊ុយក្រែន ហើយទីតាំងរៀបចំគឺនៅតែជាទីក្រុង អ៊ីស្តង់ប៊ុល នៃប្រទេសតួកគីដដែល។
ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ លោក Lavrov និយាយថា ចាប់តាំងពីកិច្ចពិភាក្សាកាលពីពាក់កណ្តាលខែឧសភាមក គណៈប្រតិភូរុស្ស៊ីបានរៀបចំឯកសារមួយ ដែលបញ្ជាក់ពីលក្ខខណ្ឌរបស់ខ្លួនសម្រាប់ការសម្រេចបាននូវដំណោះស្រាយយូរអង្វែងចំពោះជម្លោះ។ ប្រមុខគណៈប្រតិភូរុស្ស៊ី លោក Vladimir Medinsky បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្ហាញឯកសារនេះដល់គណៈប្រតិភូអ៊ុយក្រែន ហើយនឹងបំភ្លឺក្នុងទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃចន្ទ ទី២ខែមិថុនាខាងមុខនេះ។

រម្លឹកទៅការចរចាកាលពីថ្ងៃទី១៦ខែឧសភា ជំនួបរវាងគណៈប្រតិភូរុស្ស៊ី-អ៊ុយក្រែន បានចាយពេលជិត២ម៉ោង ប៉ុន្តែមិនទទួលបានលទ្ធផលគាប់ប្រសើរ ក្នុងការឈានដល់បញ្ចប់សង្គ្រាមនោះទេ។
យ៉ាងណា ភាគីទាំងពីរក៏បានសម្រេចលទ្ធផលគួរឲ្យកត់សម្គាល់មួយផងដែរ នោះគឺ ការឯកភាពដោះដូរឈ្លើយសឹកគ្នាម្ខាង ១ ០០០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី បញ្ជាក់កាលបរិច្ឆេទ សម្រាប់កិច្ចចរចាសន្តិភាពថ្មី ជាមួយ អ៊ុយក្រែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


