ជីវិតកម្សាន្ដ
ចូលវ័យ៧៥ឆ្នាំទៅហើយ តារាសម្តែង Nancy ផ្តើមស្នេហាម្ដងទៀត ជាមួយមិត្តប្រុសក្មេងជាង ១៧ឆ្នាំ
នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ ជាមួយបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយហុងកុង លោក Stephen Chan តារាសម្តែងស្រ្តីល្បីឈ្មោះ អ្នកនាង Nancy Sit ដែលមានវ័យចំណាស់ចាស់ដល់ជិតជរាទៅហើយ បាននិយាយយ៉ាងក្តៅគគុកអំពីមិត្តប្រុសឈ្មោះ Andy ដែលមានអាយុប្អូនគាត់រហូតដល់ទៅ១៧ឆ្នាំ ព្រមទាំងបង្ហាញអំពីក្តីសង្ឃឹមសម្រាប់ស្នេហាយូរអង្វែងរបស់ពួកគេ។

តារាស្រីជើងចាស់រូបនេះ និយាយថា៖«ខ្ញុំសង្ឃឹមថាស្នេហារបស់ពួកយើងនឹងស្ថិតនៅជារៀងរហូត។ ថ្វីដ្បិតតែថា គាត់មានជម្រើសជាច្រើន ប៉ុន្តែគាត់បានប្រព្រឹត្តចំពោះខ្ញុំយ៉ាងល្អប៉ុន្មានឆ្នាំមកនេះ»។
សារព័ត៌មាន The Star បានរាយការណ៍ថា តារាសម្តែង Nancy Sit និងមិត្តប្រុសបានសម្រេចចិត្តរស់នៅជាមួយគ្នាអស់រយៈពេល១២ឆ្នាំ មុនពេលពួកគេបែកគ្នាដោយសារតែការព្រួយបារម្ភដំបូងរបស់តារាស្រីវ័យចំណាស់ អំពីភាពខុសគ្នានៃអាយុដ៏សំខាន់របស់ពួកគេ។
តួស្រីប្រចាំប៉ុស្តិ៍ទូរទស្សន៍ TVB បានបង្ហាញថា ដំបូងគាត់មានអារម្មណ៍ស្ទាក់ស្ទើរក្នុងការទទួលយកការស្រលាញ់របស់ មិត្តប្រុស ដោយបារម្ភថា អារម្មណ៍របស់គាត់អាចនឹងមិនស្ថិតស្ថេរ។ តារាស្រីថែមទាំងសារភាពថា គម្លាតអាយុបានធ្វើឲ្យគាត់មានបញ្ហា ជាពិសេសការពិចារណាពីការពិត ដែលគាត់អាចនឹងចាកចេញពីពិភពលោកនេះ មុនមិត្តប្រុសទៅទៀត។
តារាសម្តែង Nancy Sit បាននិយាយបន្ថែមថា «ខ្ញុំថែមទាំងបាននិយាយជាមួយកូនស្រីច្បងរបស់ខ្ញុំ ដែលប្រាប់ខ្ញុំថាកុំបារម្ភ ហើយគ្រាន់តែរីករាយជាមួយពេលបច្ចុប្បន្ន»។ ក្រោយមក កូនៗរបស់នាង បានទទួលយកយ៉ាងកក់ក្ដៅចំពោះ Andy ដែលតែងតែចូលរួមជាមួយក្រុមគ្រួសារក្នុងការធ្វើដំណើរទៅកាន់ទីជិតទីឆ្ងាយណាមួយ។
ថ្វីបើមានចំណងមិត្តភាពរឹងមាំក៏ដោយ ប៉ុន្តែតារាស្រីវ័យចំណាស់មិនមានគម្រោងរៀបការម្តងទៀតទេ ដោយចង់ចៀសវាងផលវិបាកដែលនាំមកជាមួយការលែងលះ និងជាបទពិសោធន៍ដែលនាងធ្លាប់ឆ្លងកាត់ពីមុនមក។ នាងបានលែងលះជាមួយពាណិជ្ជករ លោក Shek Bo Hing ក្នុងឆ្នាំ ១៩៩៥ និងបានបន្យល់ទុកកូនស្រីពីរនាក់ និងកូនប្រុសម្នាក់។
អាជីពរបស់ នាង Nancy Sit បានចាប់ផ្តើមនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ នៅពេលដែលគាត់នៅជាតារាវ័យជំទង់ដ៏ពេញនិយមមួយរូប ជាមួយតារាស្រី Connie Chan និងតារាស្រី Josephine Siao ។ គាត់បានថតអាល់ប៊ុមជាច្រើនក្នុងវ័យក្មេង ហើយក្រោយមកបានធ្វើជាអ្នកណែនាំដល់តារាសម្ដែង Anita Mui ដែលជាកំពូលតារាដ៏ធំបំផុតរបស់ហុងកុងនាបច្ចុប្បន្ននេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ត្រឹមកន្លះម៉ោង Huang Zitao រកប្រាក់បាន៣លានដុល្លារ ពីការលក់សំឡីអនាម័យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


