Connect with us

នយោបាយ

លោក ហ៊ុន ម៉ាណែត បង្កើតក្រុមការងារស្នូល៥ក្រុម ដើម្បីរៀបចំអង្គការចាត់តាំងយុវជនបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស

បានផុស

នៅ

លោក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេន និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល កាលពីថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ Zoom។ ក្នុងកិច្ចប្រជុំនេះ លោក ហ៊ុន ម៉ាណែត បានបង្ហាញឱ្យដឹងពីក្រុមការងារស្នូល៥ក្រុមដែលលោកបានបង្កើតឡើង ដើម្បីរៀបចំអង្គការចាត់តាំងយុវជនគណបបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារស្នូលទាំង៥នេះ រួមមាន គឺ លោកបណ្ឌិត គឹម សន្តិភាព ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហេ្សឡង់ ខណៈលោក ម៉ឹង ពន្លក ប្រ ធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅសហរដ្ឋអាមេរិក និងលោក រិន វីរៈ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសកាណាដា។ ចំណែក លោក ហួត ហាក់ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំទ្វីបអឺរ៉ុប និងលោក ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅសាធារណរដ្ឋកូរ៉េ ជប៉ុន និងម៉ាឡេស៊ី។ 

ក្រៅពីបង្ហាញ និងមានការចូលរួមកិច្ចប្រជុំពីក្រុមការងារស្នូលនៅក្រៅប្រទេសទាំងនេះ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ដែលជាអនុប្រធាននៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្ស និងប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សប្រចាំប្រទេស គណៈកម្មាធិការសាខាបក្ស អនុសាខាបក្ស ព្រមទាំងក្រុមការងារយុវជនគណបក្សនៅតាមបណ្តាប្រទេសប្រមាណជាង៧០០ នាក់ផងដែរ​៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម