នយោបាយ
សម្តេច ហ៊ុន សែន ប្រាប់ លោក ជេម សុខ ឲ្យ«បិទមាត់» ក្រោយអត្ថាធិប្បាយប្រមាថជាតិសាសន៍ខ្មែរ
សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទនេះ បានបញ្ចេញប្រតិកម្មខ្លាំងៗទៅកាន់លោក ជេម សុខ ហៅ សុខ សាគុន អ្នកវិភាគបញ្ហាសង្គម និងនយោបាយ ដែលបានធ្វើអត្ថាធិប្បាយក្នុងន័យប្រមាថជាតិសាសន៍ខ្មែរខ្លួនឯង។ សម្តេច បានអះអាងថា លោក ជេម សុខ បើមិននិយាយ ក៏គ្មានអ្នកណាថា លោកគរ នោះដែរចំពោះការនិយាយប្រមាថជាតិសាសន៍ខ្លួនឯងនេះ។

ប្រតិកម្មរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ គឺបន្ទាប់ពីលោក ជេម សុខ ហៅ សុខ សាគុន បានធ្វើអត្ថាធិប្បាយ ដោយហ៊ាននិយាយថា បើអាមេរិកធ្វើសង្រ្គាមជាមួយកម្ពុជា នោះរូបលោក នឹងកាន់កាំភ្លើងមកវាយកម្ពុជាដែរ។ ការលើកឡើងបែបនេះ បានរងនូវប្រតិកម្ម និងការរិះគន់យ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋទាំងនៅក្នុងស្រុក និងក្រៅស្រុក។ ចំណែក សម្តេចតេជោ ហ៊ុន សែន វិញ បានចាត់ទុកការលើកឡើងនេះថា ជាការប្រមាថដល់ជាតិសាសន៍ខ្លួនឯង។
ពីខេត្តក្រចេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ សម្តេចតេជោ ហ៊ុន សែន បានអះអាងបែបនេះថា ៖ «បងមិនជេរប្អូនទេ តែប្អូនឯងនិយាយ ខុសហើយ! ឧទាហរណ៍ថា បើមានសង្រ្គាម សុខចិត្តកាន់អាវុធ មកវ៉ៃខ្មែរ។ ប្អូន! បងផ្តាំទៅប្អូនណាស់ ប្អូនអន់ជាងតិរច្ឆាន តិរច្ឆានគង់ស្គាល់សំបុករបស់វា ប៉ុន្តែប្អូនបែរជា បើទោះបានចូលសញ្ជាតិបរទេស ប្អូនមិនគួរប្រើភាសាហ្នឹងនោះទេ។ បើទោះបី ប្អូនមិននិយាយ ក៏គ្មានអ្នកណា គេថា ប្អូនគរដែរ»។

បើតាមសម្តេចតេជោ ការលើកឡើងរបស់លោក ជេម សុខ បែបនេះ ក្នុងន័យចង់ឲ្យសម្តេចជេររូបលោក ដើម្បីជាច្រកចូលមួយនៃពួកប្រឆាំង និងថា ចង់ឲ្យសម្តេចបង្ហោះហ្វេសប៊ុកនូវប្រតិកម្មរបស់សម្តេចចំពោះការលើកឡើងនេះ។ ប៉ុន្តែ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា សម្តេចមិនបង្ហោះទៅតាមការចង់បានរបស់លោក ជេម សុខ នោះទេ។
ក្រោយរងនូវប្រតិកម្មខ្លាំងៗពីសំណាក់សម្តេចនាយករដ្ឋមន្រ្តីដូច្នេះ លោក ជេម សុខ ហៅ សុខ សាគុន ដែលកំពុងរស់នៅអាមេរិក បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន។ តាមរយៈទំព័រហ្វេសប៊ុក លោក ជេម សុខ បានសរសេរថា ៖«ខ្ញុំត្រេកអរ និង សូមថ្លែងអំណរគុណសម្ដេចដែលបានស្ដីឲ្យខ្ញុំ។ ខ្ញុំមានសេចក្ដីរីករាយ ដោយបានឱកាសបញ្ចេញមតិជាសាធារណៈ»៕
ដោយ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


