នយោបាយ
មន្ត្រីជាន់ខ្ពស់គ.ជ.បថា គណបក្សភ្លើងទៀនកំពុងតែបង្វែរកម្មវត្ថុនៃការប្ដឹងធ្វើឲ្យមានការភាន់ច្រឡំ
លោក សោម សូរីដាអគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងថា គណបក្សភ្លើងទៀនកំពុងតែបង្វែរកម្មវត្ថុ នៃការប្ដឹងធ្វើឲ្យមានការភាន់ច្រឡំ ទៅលើចំណាត់ការរបស់គ.ជ.ប និងថាការសម្រេចច្រានចោលបញ្ជីបេក្ខជនដំបូងរបស់គណបក្សភ្លើងទៀន គឺផ្អែកទៅលើអង្គហេតុ និងអង្គច្បាប់ត្រឹមត្រូវ។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានធ្វើឡើងបន្ទាប់ពីគណបក្សភ្លើងទៀនបានចេញសេចក្តីថ្លែងការណ៍មួយ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី០៤ ខែមេសា ដោយអះអាងថា គ.ជ.ប លុបបញ្ជី និងបដិសេធការបញ្ជីគណបក្សភ្លើងទៀនដោយមិនត្រឹមត្រូវតាមច្បាប់ និងនីតិវិធី។
លោក សោម សូរីដា បានមានប្រសាសន៏ប្រាប់កម្ពុជាថ្មីនាល្ងាចថ្ងៃទី០៤ ខែមេសា នេះថា សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន គឺជាសេចក្តីថ្លែងការណ៍មួយ ដែលគេចវេស មិនទទួលខុសត្រូវទៅលើទង្វើរបស់គណបក្សភ្លើងទៀន ហើយគណបក្សនេះកំពុងតែបង្វែរកម្មវត្ថុនៃការប្ដឹងធ្វើឲ្យមានការភាន់ច្រឡំ ទៅលើចំណាត់ការរបស់ គ.ជ.ប។ “ខ្ញុំសូមបញ្ជាក់ថា ការសម្រេចច្រានចោលបញ្ជីបេក្ខជនដំបូងរបស់គណបក្សភ្លើងទៀន ដែលសរុបមាន៥ សង្កាត់ នៅរាជធានីភ្នំពេញ ត្រូវបានធ្វើឡើងដោយផ្អែកទៅលើអង្គហេតុ និងអង្គច្បាប់ច្បាស់លាស់”។
បើតាមលោក សោម សូរីដា ការប្ដឹងជំទាស់ទៅ និងបញ្ជីបេក្ខជនដំបូងនេះ គឺជាការដាក់បន្ទុក ក្នុងការទទួលខុសត្រូវរបស់គណបក្សនយោបាយ ក្នុងការរៀបចំឲ្យបានត្រឹមត្រូវ នូវឯកសារចំនួន៦ ប្រភេទ ដែលត្រូវរៀបចំដាក់ភ្ជាប់ជាមួយពាក្យសុំចុះបញ្ជីបេក្ខជនគណបក្សនយោបាយចុះឈ្មោះបោះឆ្នោត៕
ដោយ ៖ កោះកែវ

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


