Connect with us

នយោបាយ

សម្ដេចតេជោ ហ៊ុន សែន៖ ត្រូវបញ្ចៀសការប្រើអំពើហិង្សាឲ្យបាន ក្នុងពេលឃោសនារកសំឡេងឆ្នោត

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពាវនាវកុំឲ្យមានអំពើហិង្សាកើតឡើងជាដាច់ខាត ទាំងការប្រើហិង្សាលើរូបរាងកាយ និងហិង្សាពាក្យសម្ដី ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ។ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះដែរ សម្ដេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា សម្ដេចមិនចេញឃោស​នានោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់បែបនេះនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាស អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនៃគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រ ឡាយលូក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី៤ ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន។ សម្ដេចនាយករដ្ឋមន្ត្រី ថ្លែងដូច្នេះថា៖«ខ្ញុំមិនធ្វើការឃោសនាទេ គ្រាន់តែជាបញ្ហាដែលបញ្ជាក់ថា សុំកុំឲ្យ មានហិង្សាឲ្យសោះ នៅក្នុងដំណើរការនៃការបោះឆ្នោតនៅកម្ពុជា មិនថាហិង្សានោះ ជាហិង្សាដោយការវ៉ៃ តប់គ្នា ឬក៏ហិង្សាពាក្យសម្ដីនៃការជេរប្រមាថគ្នានោះទេ » ។

បន្ថែមពីនេះ សម្ដេចតេជោ បានគូសបញ្ជាក់ថា បរិយាកាសនយោបាយអព្យាក្រឹត្យ ពិតជាមានភាពចាំបាច់បំផុត ក្នុងដំណាក់កាលនៃការធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅកម្ពុជា នាពេលខាងមុខ ដោយសម្ដេចណែនាំឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវតែបង្កលក្ខណៈសម្បត្តិឲ្យបានល្អប្រសើរជូនដល់បណ្ដាគណបក្សនយោបាយទាំងអស់មានសិទ្ធិសេរីភាពដូចៗគ្នា ។ សម្ដេចតេជោ ចាត់ទុកថា ការធានាបាននូវបរិយាកាសស្ងប់ស្ងាត់ គ្មានអំពើហិង្សា បើកទូលាយសិទ្ធិសេរី ភាពស្មើៗគ្នា និងរក្សាបាននូវអព្យាក្រឹត្យភាព គឺជាការប្រកួតប្រជែងមួយដ៏ប្រសើរសម្រាប់ការគ្រប់គ្រងបន្តនៅតាមមូលដ្ឋាន ។

សូមជម្រាបជូនថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៥  នឹងប្រ ព្រឹត្តធ្វើឡើងចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ ឯ សម្រាប់ការបោះឆ្នោតវិញ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ៕

ដោយ ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១ ម៉ោង មុន

ព្យុះទី៦ឈ្មោះ វីពផា (Wipha) បន្តជះឥទិ្ធពលលើ កម្ពុជាដល់ថ្ងៃទី២៤កក្កដា

សន្តិសុខសង្គម៨ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៩ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម