នយោបាយ
មន្រ្តីជាន់ខ្ពស់ គ.ជ.ប ៖ ការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ត្រូវធ្វើឡើងនៅតាមភូមិក្នុងឃុំ-សង្កាត់
លោក ឌុច សុន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ត្រូវធ្វើឡើងនៅតាមភូមិក្នុងឃុំ-សង្កាត់ ដោយចាប់ផ្ដើមពីថ្ងៃទី ១៧ ខែមេសា ដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២ ហើយប្រសិនបើចែកសល់ ប័ណ្ណនេះត្រូវរក្សាទុកនៅ គឃ.សប ដើម្បីចែកបន្ត។
បើតាមលោក ឌុច សុន ការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត គឺដើម្បីជួយដល់អ្នកបោះឆ្នោតដឹងអំពី ឈ្មោះ ទិន្នន័យ លេខរៀង ពេលវេលាបោះឆ្នោត និងទីតាំងការិយាល័យបោះឆ្នោត ព្រមទាំងជួយដល់គណៈកម្មការការិយាល័យបោះឆ្នោត ក្នុងការស្វែងរកឈ្មោះអ្នកបោះឆ្នោតបានឆាប់រហ័ស។
ក្រុមចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត មានសមាសភាពសមាជិក គឃ.សប ១រូបជាប្រធាន សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ១រូប ឬច្រើនរូបជាសមាជិក តំណាងសមាគម ឬអង្គការមិនមែន រដ្ឋាភិបាល ១រូប ឬច្រើនរូប ជាសមាជិក (ប្រសិនបើមាន) និងមេភូមិ ឬជំនួយការភូមិពាក់ព័ន្ធ ជាសមាជិក។
លោក ឌុច សុន អះអាងថា រហូតមកដល់ពេលនេះ លទ្ធផលនៃការចែកប័ណ្ណព័ត៌មាន គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២២ ចែកដល់ប្រជាពលរដ្ឋបានសរុបចំនួន ២.២៤៨.៤២១នាក់ ក្នុងចំណោមប័ណ្ណព័ត៌មានសរុប ៩.២០៥.៦៨១។
ការលើកឡើង របស់មន្រ្តីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានធ្វើឡើងនៅក្នុងប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញជាលើកទី ៤ នាព្រឹកថ្ងៃសុក្រ ទី ២២ ខែមេសា ឆ្នាំ ២០២២នេះ ដើម្បីប្រកាសផ្សព្វផ្សាយ អំពីការបិទផ្សាយបញ្ជីបេក្ខជនផ្លូវការ នៅគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប), ការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងគណបក្សនយោបាយ លើសន្លឹកឆ្នោតតាមឃុំ-សងា្កត់ និងការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត នៅតាមភូមិក្នុងឃុំ-សង្កាត់។
លោក ឌុច សុន បានឲ្យដឹងទៀតថា លទ្ធផលផ្លូវការ នៃការចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ មានគណបក្សនយោបាយចំនួន ១៧ ចូលរួមការបោះឆ្នោត និងមានបេក្ខជនសរុបចំនួន ៨៦.០៩២នាក់ ក្នុងនោះស្រ្តីមានចំនួន ២៧.៨១៣នាក់។
ចំពោះការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងគណបក្សនយោបាយ ដាក់លើសន្លឹកឆ្នោត លោក ឌុច សុន បានឲ្យដឹងថា គណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត បានរៀបចំពិធីចាប់ឆ្នោតទៅតាមនីតិវិធី ដែលបានកំណត់ក្នុងបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ដែលមកដល់ពេលនេះ ពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀង គណបក្សនយោបាយនៅលើសន្លឹកឆ្នោត ត្រូវបានធ្វើរួចរាល់ហើយនៅទូទាំង ១.៦៥២ ឃុំ-សង្កាត់៕
អត្ថបទ៖ កោះកែវ




-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


