Connect with us

ព័ត៌មានជាតិ

អ្នកគាំទ្រ​គណបក្ស​ប្រជាជនជាង ៥ ម៉ឺននាក់​ ចូលរួម​ដង្ហែក្បួនបិទ​បញ្ចប់​យុទ្ធនាកា​រឃោសនា​បោះឆ្នោត​នៅ​កំពង់ឆ្នាំង​

បានផុស

នៅ

លោក ស៊ុន សុវណ្ណារិទ្ធិ ​ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា​ខេត្តកំពង់ឆ្នាំង​នៅព្រឹក​ថ្ងៃទី ០៣ ខែមិថុនា ​ឆ្នាំ២០២២ នេះបានថ្លែងថា ​នៅថ្ងៃបញ្ចប់នេះសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់ក្រុងស្រុកទាំង ៨ ​បានចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ​សរុប​មានចំនួនជាង ៥ ម៉ឺននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ស៊ុន សុវណ្ណារិទ្ធិបន្តថា ​ប្រធានក្រុមបក្ស​ និង​ប្រធានសាខាបក្សគ្រប់មូលដ្ឋាន​ត្រូវជំរុញសមាជិក ​និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យទៅចូលរួមការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សា​ឃុំសង្កាត់​របស់​គណបក្សប្រជាជនកម្ពុជា​នៅថ្ងៃទី ០៥ ខែមិថុនា​ ខាង​មុខនេះ​ឱ្យបានគ្រប់ៗគ្នា​។ ​

ការបោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា​គឺដើម្បីទទួលបាន​ការអភិវឌ្ឍនៅ​ក្នុងមូលដ្ឋាន​លើគ្រប់​វិស័យ។ មានគណបក្សប្រជាជន ​គឺមានការឯកភាពជាតិ​ មានសុខសន្តិភាព។ គណបក្សប្រជា​ជន​កម្ពុជា ​ជារបស់ប្រជាជនអ្វីៗទាំងអស់ដើម្បីប្រជាជនដោយសារប្រជាជន​ និងរួមសុខរួម​ទុក្ខជាមួយប្រ ជាជនគ្រប់កាលៈទេសៈ។

យោងតាមរបាយការណ៍របស់គណបក្សគ្រប់ក្រុងស្រុក បានឱ្យដឹងថា​ក្បួនដង្ហែឃោសនាក្នុង​ថ្ងៃបញ្ចប់​នេះ គឺមានសមាជិកសមាជិកា និងប្រជាពលរដ្ឋចូលរួមយ៉ាងគគ្រឹក​គគ្រេងគ្រប់​ឃុំសង្កាត់​និងក្រុងស្រុក លើសផែនការដែលបានគ្រោងទុក ដែលអាចវាយតម្លៃបានថា ប្រជាពលរដ្ឋយើងភាគច្រើនហួសពីការស្មានបានគាំទ្ររកគណបក្សប្រជាជនកម្ពុជា។

លោកអភិបាលខេត្តក៏បានថ្លែងអំណរគុណ ដល់សមាជិកសមាជិកាទាំងអស់ និងគ្រប់ថ្នាក់ដឹកនាំសាខាបក្ស ក្រុង ស្រុកសូមឱ្យបានសេចក្តីសុខគ្រប់ប្រការ​ និងមានជោគជ័យ​គ្រប់​ភារកិច្ច៕

អត្ថបទ៖ ឈៀង ថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម