នយោបាយ
លោក សុខ ឥសាន ៖ ការប្រកាសផ្តាច់សម្ព័ន្ធភាពរបស់លោក កឹម សុខា ធ្វើឲ្យនយោបាយបោកប្រាស់ត្រូវបញ្ចប់ហើយ
ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានធ្វើឡើងបន្ទាប់ពីលោកកឹម សុខា បានថ្លែងនៅក្នុងសវនាការសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ថា ចាប់ពីនេះទៅលោក គ្មានអ្វីជាប់ពាក់ព័ន្ធជាមួយលោក សម រង្ស៊ី ទៀតទេ ហើយនៅពេលណាគាត់មានសិទ្ធិ គាត់នឹងធ្វើសន្និសីទសារព័ត៌មាន ដើម្បីបញ្ជាក់ជំហរជាសាធារណៈឱ្យកាន់តែច្បាស់។
លោក សុខ ឥសាន បានអះអាងយ៉ាងដូច្នេះថា “ការប្រកាសរបស់លោក កឹម សុខា ថាមិនមែនជាមនុស្សតែមួយជាមួយទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ធ្វើឲ្យនយោបាយបោកប្រាស់ត្រូវបញ្ចប់ និងអស់ផ្លូវដើរ”។ បើតាមលោក សុខ ឥសាន សម្ព័ន្ធភាពរវាងអ្នកទាំងពីរគឺលោក កឹម សុខា និងទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី បានរលាយយូរមកហើយ តែពួកគេនៅតែឆ្លៀតប្រើល្បិចបោកប្រាស់ប្រជាជនកម្ពុជា ជាបន្តបន្ទាប់ ដើម្បីយកផលប្រយោជន៏ ប៉ុន្តែមកដល់ពេលនេះ ច្បាស់លាស់ហើយ។
គួររំលឹកថា នៅក្នុងសវនាការសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ លោក កឹម សុខា បានបញ្ជាក់ជំហរយ៉ាងច្បាស់ទាក់ទងទៅនឹងសម្ព័ន្ធភាពជាមួយលោក សម រង្ស៊ី ដោយលោកបញ្ជាក់ថា ចាប់ពីនេះទៅលោកគ្មានអ្វីជាប់ពាក់ព័ន្ធជាមួយលោកសម រង្ស៊ី ទៀតទេ ហើយនៅពេលណាគាត់មានសិទ្ធិ គាត់នឹងធ្វើសន្និសីទសារព័ត៌មាន ដើម្បីបញ្ជាក់ជំហរជាសាធារណៈឱ្យកាន់តែច្បាស់។
លោក កឹម សុខា បញ្ជាក់យ៉ាងដូច្នេះថា “ចប់ហើយ ខ្ញុំជាមួយលោក សម រង្ស៉ី ខ្ញុំសូមជម្រាបជូនច្បាស់ហើយ អត់មាន សម រង្ស៉ី កឹម សុខា តែមួយទៀតទេ ដូចសម្តេចនាយកអញ្ចឹង កាលមុនមានដៃគូសន្ទនា ឥឡូវអត់មានដៃគូសន្ទនាជាមួយ សម រង្ស៉ី ទៀតទេ វាអញ្ចឹង គេដើរផ្លូវផ្សេង គេទៅនាំបក្សភ្លើងទៀនរបស់គេទៅបង្កើតក្រុមបោះឆ្នោត ចេញទៅបាត់ហើយ វាយប្រហារខ្ញុំទៀតថ្មីៗហ្នឹងថា ខ្ញុំអត់ទៅបោះឆ្នោតឱ្យគណបក្សភ្លើងទៀន កំហុសធ្ងន់ណាស់។ ច្បាស់ទាំងអស់ ដូច្នេះហើយរឿងកន្លងមកវិវឌ្ឍយ៉ាងម៉េចៗ មិនមែនតែខ្ញុំទេវិវឌ្ឍនយោបាយ អ្នកនយោបាយច្រើនណាស់ សម្តេចក្រុមព្រះ និងសម្តេចនាយក ក៏ធ្លាប់ត្រូវរ៉ូវគ្នាក៏ធ្លាប់ច្បាំងគ្នា ក៏ធ្លាប់ជជែកគ្នា ក៏ធ្លាប់ធ្វើការជាមួយគ្នា ក៏ធ្លាប់ឈ្លោះគ្នា សុទ្ធតែមានអញ្ចឹងទាំងអស់ ហើយអត់មានច្បាប់សរសេរទេអាហ្នឹង សុទ្ធតែជាកិច្ចព្រមព្រៀងនយោបាយ”។
លោក កឹម សុខា បញ្ជាក់ទៀតថា “មិនមែនខ្ញុំនិយាយរឿងនេះ តែនៅក្នុងអង្គសវនាការទេ ដោយសារខ្ញុំគ្មានសិទ្ធិនយោបាយ ដើម្បីធ្វើសេចក្តីថ្លែងការណ៍ឱ្យបានច្បាស់ជាសាធារណៈនៅខាងក្រៅ ដើម្បីជាជំហរនៅថ្ងៃនេះ អញ្ចឹងខ្ញុំចង់បញ្ជាក់នៅក្នុងអង្គសវនាការថា សួរតែប្រជាពលរដ្ឋក៏គាត់ដឹងដែរថា លោកសម រង្ស៉ី គាត់ដើរទៅណា គាត់ធ្វើអ្វី គាត់ប្រកាសអ្វី ខ្ញុំដែលគាំទ្រឯណា គាត់ប្រកាស៩ វិច្ឆិកា ប្រមូលកម្លាំងគាត់នឹងវិលមកវិញ ដើម្បីចាប់លោកនាយករដ្ឋមន្ត្រី អំពាវនាវឱ្យកងទ័ពអីហ្នឹង ខ្ញុំអត់ដែលគាំទ្រសោះ មានតែហាមគ្នាខ្ញុំមិនឱ្យទៅជាមួយទៀត ប៉ុន្តែខ្ញុំអត់មានសិទ្ធិនយោបាយនិយាយជាសាធារណៈ។ ខ្ញុំទ្រាំយូរហើយ ប៉ុន្តែខ្ញុំមិនអាចនិយាយជាសាធារណៈ នៅពេលណាដែលចៅក្រម លោកអនុញ្ញាតឱ្យ ខ្ញុំមានសិទ្ធិនយោបាយ ខ្ញុំនឹងបើកសន្និសីទកាសែតមួយនិយាយរឿងហ្នឹងភ្លាមតែម្តង ធ្វើសន្និសីទកាសែតនិយាយឱ្យច្បាស់តែម្តង”។
លោក កឹម សុខា លើកឡើងទៀតថា “ទឹកដីកម្ពុជាជាទឹកដីរបស់ខ្ញុំ ខ្ញុំអត់មានប្រទេសទី២ទេ ខ្ញុំនៅប្រទេសនេះ ខ្ញុំត្រូវការប្រទេសនេះ Accept អត់មាននាំបរទេសណាមកបំផ្លាញស្រុកខ្ញុំទេ ហើយអត់មានបង្កចលាចលទេ អ្នកណាដែលបង្កចលាចលសូមនៅឱ្យឆ្ងាយពីខ្ញុំ”៕
ដោយ ៖ កោះកែវ

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


