នយោបាយ
សង្គមស៊ីវិលថា ទណ្ឌិត សម រង្ស៊ីនៅពីក្រោយការបោកគ្រាប់បែកនៅមុខរដ្ឋសភាឆ្នាំ ១៩៩៧
សហភាពអង្គការសង្គមស៊ីវិល ទាំង ៣៩ ស្ថាប័នសម្ដែងការសោកស្ដាយ ដែលខ្លួនតែតែទទួលព័ត៌មានមិនពិតជាច្រើនឆ្នាំមកហើយ និងការញុះញង់ពីគណបក្សប្រឆាំង ដែលតែងតែបណ្ដុះមនសិការមិនពិត។
សេចក្ដីថ្លែងការណ៍របស់សហភាពអង្គការសង្គមស៊ីវិលចេញផ្សាយនៅថ្ងៃទី ៣០ ខែមីនា នេះ ថា នយោបាយឆ្កឹះឆ្កៀលរបស់ក្រុមជ្រុលនិយមមួយនេះ ពិតជាបានជះឥទ្ធិពលមកលើបណ្ដាប្រជាពលរដ្ឋទូទៅ ប៉ុន្តែក្រោយការសិក្សាររបស់យុវជនក្រុមសង្គមស៊ីវិល ទើបដឹងថា នេះជានយោបាយប្រជាភិថុត។
សំនួរសួរថា? បើមានការធ្វើឃាត លោក សម រង្ស៊ី មែននោះ តើជននោះអីក៏អន់ម្លេះ?
សំនួរមួយទៀត បើចេញមកពី លោក ហ៊ីង ប៊ុនហៀង ក្រុមគាត់ក៏អន់ម្លេះ ខណៈក្រុមគាត់ជាអគ្គមេបញ្ជាការអង្គរក្ស។
សេចក្ដីថ្លែងការណ៍ ដដែលអះអាងថា នេះជានយោបាយប្រជាភិថុតសុទ្ធសាទ្ធ ដែលខ្មែរតែងតែនិយាយថា ស្វាស៊ីបាយលាបមាត់ពពែ។
ការបណ្ដុះមនោគមវិជ្ជាខ្មៅរបស់ពួកគេគឺជាចេតនាបំបែកបំបាក់ជាតិសាន៍ខ្លួនឯងសុទ្ធសាធ ក្នុងចេតនាបង្ហាញដល់អន្តរជាតិឱ្យមើលងាយប្រជាជាតិខ្មែរក្នុងន័យអវិជ្ជមាន។ ដូចករណីទណ្ឌិត សម រង្ស៊ី តែងតែប្រមាថអង្គព្រះមហាក្សត្រជាញឹកញាប់ក៏ពួកគេបិទភ្នែកមើលមិនឃើញ ស្ដាប់មិនលឺ។ តើពួកគេមិនខុសពីក្រុមឧទ្ទាមខុសច្បាប់ឬទេ?
សហភាពអង្គការសង្គមស៊ីវិល ក៏អំពាវនាវឱ្យប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋានចូលរួមការពារតម្លៃជាតិសាសន៍ យុវជនដែលមាននិន្នាការទាំងអស់ កុំយកខ្លួនបៀតជាមួយក្រុមនយោបាយជាមួយទណ្ឌិត សម រង្ស៊ី ហើយពិចារណាបែងចែកខុសត្រូវអ្វីជាប្រយោជន៍ដល់ខ្មែរ៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


