នយោបាយ
អតីតសមាជិកគណៈកម្មាធិការនាយក នៃអតីត cnrp ទទួលបាននីតិសម្បទា ដើម្បីធ្វើនយោបាយឡើងវិញ
អតីតសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) លោក ស៊ុន សុភ័ក្ត្រ ទទួលបាននីតិសម្បទា ដើម្បីធ្វើនយោបាយឡើងវិញហើយ។
នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។

លោក ស៊ុន សុភ័ក្ត្រ មានអាយុ៣៧ឆ្នាំ ស្ថិតនៅលំដាប់លេខរៀងទី៤០ នៅក្នុងបញ្ជីរាយនាមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវបានហាមឃាត់ធ្វើនយោបាយរយៈពេល៥ឆ្នាំ។
លោក ស៊ុន សុភ័ក្ត្រ មានស្រុកកំណើតនៅភូមិព្រែកលីវទី១ ឃុំរការអារ ស្រុកកងមាស ខេត្តកំពង់ចាម ហើយទីលំនៅបច្ចុប្បន្ននៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅក្នុងលិខិតដែលបានដាក់ជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស៊ុន សុភ័ក្ត្រ បានលើកឡើងថា ខ្លួនកំពុងស្ថិតនៅក្នុងការហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ សម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីកាលេខ៣៤០(ឆ) ករណីគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។ ដោយផ្អែកតាមមាត្រា៤៥ថ្មី (ស្ទួនមួយ) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលបង្កលក្ខណៈឲ្យអ្នកដែលត្រូវបានឃាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ អាចទទួលបាន នីតិសម្បទា ធ្វើនយោបាយឡើងវិញ ដូច្នេះលោកស្នើសុំ សម្ដេចក្រឡាហោម មេត្តាពិនិត្យតាមនីតិវិធី ដើម្បីផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញ។
គួរបញ្ជាក់ថា មកដល់ពេលនេះ អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញមានចំនួន១៣នាក់ហើយរួមមាន ៖ ទី១. លោក គង់ គាំ ,ទី២. លោក គង់ បូរ៉ា ,ទី៣. លោក រៀល ខេមរិន្ទ្រ ,ទី៤. លោក ជីវ កត្តា ,ទី៥. លោក កង គឹមហាក់, ទី៦. លោក អ៊ូ ច័ន្ទរ័ត្ន ,ទី៧. លោក ច័ន្ធ សិលា ,ទី៨. លោកស្រី ទេព សិទ្ធី, ទី៩. លោក ស៊ិន សុវណ្ណនី ,ទី១០. លោក សុន ឆ័យ ,ទី១១. លោក តាវ គឹមឈន ,ទី១២. លោក វ៉ា សាម៉ុន ,និងទី១៣. លោក ស៊ុន សុភ័ក្ត្រ។
សម្រាប់អ្នកដែលទទួលបាននីតិសម្បទា ដើម្បីធ្វើនយោបាយឡើងវិញ សុទ្ធតែត្រូវបានក្រុមលោក សម រង្ស៊ី និយមចោទថា ជាជនក្បត់បក្ស។ ក្នុងចំណោមអ្នកទាំងនោះ មានអ្នកខ្លះ ក៏បានបង្កើតគណបក្សថ្មី ហើយចូលរួមធ្វើនយោបាយជាមួយគណបក្សផ្សេង៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


