ដើម្បីចែកឱ្យដាច់ រឿងផ្ទាល់ខ្លួននិងស្ថាប័នរវាងមេនិងកូនចៅ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

ដើម្បីចែកឱ្យដាច់ រឿងផ្ទាល់ខ្លួននិងស្ថាប័នរវាងមេនិងកូនចៅ

Published

on

និយោជិក និងមេដឹកនាំ តែងជួបបញ្ហាក្នុងកន្លែងការងារឬក្រៅការិយាល័យ គឺក្នុងជីវិតផ្ទាល់ខ្លួនគ្មានអ្នកណាជៀសរួចទេ។

តែ​តួនាទី​លំបាក គឺ​ក្នុងនាមជាមេដឹកនាំ យើង​នឹងត្រូវជួយដោះស្រាយពួកគេគ្រប់គ្នាទើបអាចបន្តការងារបាន ដូច្នេះ​ទើបមានពាក្យថា «គ្រួសារ»ដែលក្រុមហ៊ុនជាច្រើន​និយមប្រើ។

ប៉ុន្តែមិនមែនបញ្ហាទាំងអស់ សុទ្ធ​តែត្រូវយកមកដាក់លើតុទេ ។ អ្នកខ្លះជាមនុស្សបង្កបញ្ហា​តែម្តង។ យើងមានបញ្ហា​ដូចគ្នា​តែអ្នកខ្លះធ្វើឱ្យប៉ះពាល់ការងារ​ខ្លះទៀតអត់ទេ។

ដើមហេតុនៃបញ្ហានៅកន្លែងធ្វើការជារឿយៗ អាចចែកជាពីរប្រភេទ គឺផ្ទាល់ខ្លួននិងភារកិច្ច។ ពួកគេអាចបង្ហាញវិធីទុក្ខព្រួយដូចគ្នា ដែលនៅពេលខ្លះគេ​និយាយថាជាបញ្ហា​នៅកន្លែង​ធ្វើការ ជាមួយនិយោជិកផ្សេងៗ ប៉ុន្តែ​តាមពិតជាបញ្ហា​ផ្ទាល់ខ្លួននៅផ្ទះ ដែលយកមកឡូកឡំឬវិបត្តិស្នេហា​ដែលគេបង្កនៅកន្លែងធ្វើការ ហើយ​ចាត់ថាជាបញ្ហា​ស្ថាប័ន។

ការព្យាបាលបញ្ហានេះ មេដឹកនាំឬកូនចៅ​ដែលនិយម​យកបញ្ហាផ្ទាល់ខ្លួនមកឡូកឡំ គឺដូចជាដាក់កញ្ចក់ធ្ងន់ទៅលើស៊ុមបង្អួចដែលខូច។

ចូររៀនបែងចែកសិននៅផ្នែកបឋមនេះ !

បញ្ហាផ្ទាល់ខ្លួនអាចជា៖

បន្ទុកការងារបុគ្គលរបស់និយោជិក ក្រៅម៉ោង លើសម៉ោង​ហត់ពេក មាន​ស្នេហា​ ខូចចិត្ត មានបំណុល មានអំពើហឹង្សា មាន​Depression។ល។ បុគ្គលិក ឬមេដឹកនាំខ្លះមាន​បញ្ហានឹងដំណើរការងារផ្ទាល់ខ្លួន​បែរជាចោទថា មកពីកូនចៅ ​ឬមកពីមេដឹកនាំតឹងរឹងពេក។ ការមិនពេញចិត្តរបស់និយោជិកចំពោះសមាជិកក្រុម ភាព​​​មិនសប្បាយចិត្តរបស់និយោជិកជាមួយការងារ​ បៀរវត្សរ៍ ឬដោយសារតែមាន​បំណងផ្លាស់ប្តូរគំរោងថ្មី​ទៅរកសកម្មភាព​ណាដែល ទាក់ចិត្តជាងនេះ ទាំងអស់នេះជាបញ្ហា​ផ្ទាល់ខ្លួន ពុំមែនបញ្ហាស្ថាប័នទេ។

ដំណោះស្រាយ៖

បញ្ហាទាំងនេះ នៅពេលពួកគេកើតឡើងក្នុងចំណោមនិយោជិកម្នាក់ឬពីរបីនាក់អាចត្រូវប្រើជំនាញគ្រប់គ្រងទៅដោះស្រាយដូចជា​ចូលរួម​លើកទឹកចិត្ត ជួយបន្ធូរបន្ថយការងារពេលគ្នាកំពុងមានសម្ពាធជិវិត  ឧទាហរណ៍គ្នាទើបតែលែងលះ ឬបាត់បង់អ្នកណាម្នាក់ ត្រូវទុកពេលឱ្យគ្នា​រើខ្លួនរូចពីទុក្សព្រួយសិន។

បញ្ហាស្ថាប័នអាចជា៖

ក្រុមហ៊ុនមិនអាចដោះស្រាយជាមួយនឹងតំរូវការនៃបន្ទុកការងាររួមគ្នា។ បញ្ហាលំហូរការងារជារឿយៗលំអៀង បណ្តាលឱ្យមានកំហុសឬពន្យារពេល។ ក្រុមហ៊ុន – ឬក្រុមទាំងមូលការឈ្លោះ​ប្រកែកគ្នាឬការប្រទូសរ៉ាយរវាងសមាជិកក្រុម ឬមេៗ ដោយសារតែលទ្ធផលមិនល្អ បក្សពួក ល្បិចល្បង។ល។ ការគ្រប់គ្រងគំរោងការងារនិងមាគ៌ាអាជីពមិនមានការលើកទឹកចិត្ត។ល។

ដំណោះស្រាយបញ្ហា​ស្ថាប័ន៖

អ្នកគ្រប់គ្រងត្រូវការប្រើជំនាញគ្រប់គ្រងដើម្បីស្វែងយល់អំពីបញ្ហាពិតក្នុងអង្គភាពដែលនៅពីក្រោយបញ្ហាតូចៗជាខ្សែសង្វាក់បង្កើតជំនឿចិត្ត​ និងទំនុកចិត្តឱ្យគ្រប់គ្នា​ចូលរួម​ដោះស្រាយ ​រហូតដល់បញ្ហាត្រូវបានដោះស្រាយពិតប្រាកដ។

មិនថាយើង​ជានាយកប្រតិបត្តិ អ្នកហាត់ការឬអ្នកគ្រប់គ្រងថ្មី ការដឹងពីរបៀបធ្វើការជាមួយអ្នកដទៃ គឺជាផ្នែកសំខាន់នៃការទទួលជោគជ័យគ្រប់ការងារ។ ប៉ុន្តែសម្រាប់អ្នកគ្រប់គ្រងថ្មីដែលមានបទពិសោធន៍តិច ចូរចាប់ផ្តើម​ផ្តោតលើអ្វីទៅជាក្តីប្រាថ្នាធំៗក្នុងជីវិត​បុគ្គលិកហើយលើកទឹកចិត្តពួកគេ ។

ជំនាញនេះជាទូទៅត្រូវការពេលវេលាដើម្បីធ្វើជាម្ចាស់ការគ្រប់គ្រងតាមរយៈការយល់ច្បាស់ថា តើការគ្រប់គ្រងមនុស្សជាអ្វី?


ការគ្រប់គ្រងមនុស្សគឺជាប្រធានបទទូលំទូលាយ ដែលគ្របដណ្តប់លើអាជីវកម្មធំតូចគ្រប់បែយ៉ាង ។ ជំនាញទាំងនេះរាប់ចាប់តាំងពីសមត្ថភាព ដែលអាចសម្របសម្រួលរាល់ការប៉ះទង្គិចរវាងសមាជិកក្រុម រហូតដល់ជាមួយមេ និង​ការកសាងប្រព័ន្ធធនធានមនុស្ស ប្រកបដោយប្រសិទ្ធភាពសម្រាប់អាជីវកម្ម។

ការចេះបែងចែករវាងបញ្ហា​ការងារ​ឬបញ្ហា​ផ្ទាល់ខ្លួន ជួយឲ្យអ្នកគ្រប់គ្រងអាចដោះស្រាយបញ្ហាបានរលូននិងរហ័ស និងចូលរួមជាមួយនិយោជិកកសាងជំនាញគ្រប់គ្រងខ្លួនគេ មានវិន័យ មានភាពជាអាជីពផ្លាស់ប្តូរផ្នត់គំនិតនិងទស្សនៈសន្សឹមៗ ក្លាយជាអ្នកគ្រប់គ្រងខ្លួនឯង ដែលមានប្រសិទ្ធភាពនិងជោគជ័យជាងមុន៕

ប្រែសម្រួល៖ សុភា

ប្រភព៖ lattice

ចុចអាន៖ ចង់បង្កើតក្រុមការងារ​រួបរួម​ពិតៗ​មួយ​ នៅ​អង្គភាព​ឬ​ក្រុមហ៊ុន​?

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ5 mins ago

អង្គការ IOM​ស្នើ​កម្ពុជា​ដាក់​បេក្ខភាព​ប្រកួត​យក​ជ័យលាភី​ទាក់ទង​នឹង​ការប្រយុទ្ធប្រឆាំង​ការជួញដូរ​

ព័ត៌មានជាតិ12 mins ago

បង្ក្រាប​ទីតាំង​ភ្នាល់​បាល់​ដ៏​ធំ​មួយ​នៅ សង្កាត់​ផ្សារ​ដើម​គរ ឃាត់ខ្លួន​មនុស្ស​៦​នាក់​

ព័ត៌មានជាតិ1 hour ago

មន្ត្រី​នគរបាល​ជាតិ​៧៤​នាក់​ ទើប​មកពី​វៀតណាម​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ​នៅ​ខេត្តស្វាយរៀង

ព័ត៌មានជាតិ1 hour ago

ជនជាតិ​ថៃ​១៥​នាក់ ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន ​ក្រោយពួក​គេ​ប្រាប់​ថា​​ វង្វេងផ្លូវ​មិន​មានបំណងចូលទឹកដីខ្មែរ​ទេ

ព័ត៌មានអន្ដរជាតិ1 hour ago

WHO ៖ វីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីដែលរកឃើញនៅអង់គ្លេសកំពុងរាលដាលទូទាំងពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services