អាជីព
ចង់បង្កើតក្រុមការងាររួបរួមពិតៗមួយ នៅអង្គភាពឬក្រុមហ៊ុន?
កសាងក្រុមការងារ ស្រួលជាងកសាងស្មារតីជាក្រុម ដែលត្រូវការអ្នកមានចំណេះផ្នែកធនធានមនុស្សជាក់លាក់មនិងមានចរិតមេដឹកនាំល្អទើបទៅរួច។
ជាទូទៅគេសម្គាល់ការដឹកនាំល្អនីមួយៗ អាស្រ័យលើសមត្ថភាពដែលអាចធ្វើឱ្យមនុស្សទាំងអស់ក្រោមបង្គាប់គាត់ ចេះធ្វើការស្មោះសជាមួយគ្នា និងសប្បាយចិត្ត មានកម្លាំងចិត្ត។
ការបង្ខំមនុស្សឱ្យចូលរួមក្នុងសកម្មភាពកសាងក្រុមថាជាកាតព្វកិច្ច គឺជាការធ្វើឱ្យខូចដល់ការធ្វើកិច្ចការជាក្រុមទៅវិញ ព្រោះអ្វីព្រោះ ការងារជាក្រុមត្រូវប្រព្រឹត្តិដោយស្មគ្រ័ចិត្ត។
អ្នកគ្រប់គ្រងនិងផ្នែកធនធានមនុស្សដែលឈ្លាសវៃនឹងគិតពីតគំនិតមួយចំនួនតាំងពីសំណាក់កាលជ្រើសរើសមនុស្ស អាចថា ៖
១ រកមនុស្សវិជ្ជមាន
ការអាក់អន់ចិត្តរមែងតែងមានកើតឡើងក្នុងចំណោមបុគ្គលិករបស់អ្នកចៀសមិនរូចទេ ។ ជំនួសឱ្យការគូរចនាសម្ព័នក្រុម ពីកំពូលចុះក្រោមតាមរបៀបផ្តាច់ការ គ្មានប្រសិទ្ធភាពក្នុងការអនុញ្ញាតឱ្យក្រុមធ្វើការអស់ពីកាយចិត្តឡើយ។
មនុស្សជាច្រើននឹងមានបញ្ហាជាមួយនឹងការបង្ខំឱ្យសម្ដែង ដោយធ្វើត្រាប់តាម ហើយគេនៅតែគិតផ្សេងនឹងមិនខ្វល់អំពីជោគជ័យរួមទេ ប្រសិនគេជាមនុស្សមានទស្សនៈអវិជ្ជមាន គេនឹងនាំអ្នកក្បែរៗឱ្យក្លាយបែបនោះដែរ។ ដោយសារយើងមិនមានពេលនឹងមិនចាំបាច់ក្នុងការចំណាយលើការកែប្រែមនុស្សអវិជ្ជមាន គួរមិនទទួលយកចូលមកតាំងពីដំបូងតែម្តង អ៊ីចឹងហើយបានជា ពីការស៊ើបបុគ្គលិកលក្ខណៈមនុស្សម្នាក់ៗមុនទទួលមកជាបុគ្គលិក គឺ សំខាន់ជាងការស៊ើបអំពី ចំណេះ ជំនាញ និងបទពិសោធន៍ ព្រោះជំនាញអ្វីក៏អាចបណ្តុះបណ្តាលបាន ចំណែកចរិតមនុស្សដែលអវិជ្ជមាន គឺពិបាកកែប្រែបំផុត។
២ បង្កើតបរិយាកាសដែលមានសម្ពាធទាប
សមាជិកក្រុមអាចស្គាល់គ្នានិងបង្កើតជាចំណងទាក់ទងដែលអង្គភាពរៀបចំឱ្យ តែមិនមែនពង្វក់ជក់បារី ផឹកស្រាទេ។ ក្រុមហ៊ុនគួរមានកញ្ចប់ចំណាយថវិកាសម្រាប់ការជួបជុំ បរិភោគអាហាររៀងរាល់ថ្ងៃសុក្រមានមេដឹកនាំកំពូលមកចូលរួមដូចគ្រួសារ ជឿទុកចិត្តគ្នាបាន និងនិយាយស្តីបើកចំហរមិនប្រកែប្រកាន់គ្នាកសាងវប្បធម៌ «មនុស្សក្នុងផ្ទះ»។ ការធ្វើបែបនេះនឹងជួយសន្សំប្រាក់ជាជាងចេញទៅជប់លៀង ដើរកម្សាន្ត ហើយនឹងបង្កើតលទ្ធផលល្អប្រសើរក្នុងការទាក់ទងជាក្រុម យល់គ្នា មិនសង្ស័យ និងស្និទ្ធស្នាល។
៣ បញ្ជាក់តួនាទីទទួលខុសត្រូវច្បាស់
ប្រសិនបើមានភាពមិនច្បាស់លាស់ ឬជាន់គ្នា ទាក់ទងនឹងតួនាទី ទំនួលខុសត្រូវ ក្រុមការងារនោះនឹងមិនអាចទៅរួចទេនឹងធ្វើការជាមួយគ្នាប្រកបដោយប្រសិទ្ធភាព។ អាក្រក់ជាងនេះទៅទៀត គឺមុខងារមិនច្បាស់ អាចបញ្ចប់ដោយស្ថានភាពដែលកម្មករផ្ទេរការងាររបស់ពួកគេទៅអ្នកដទៃដោយអយុត្តិធម៌ បង្ខំ កេងចំណេញ និងបង្កើតឱ្យមានការអាក់អន់ចិត្តជ្រាលជ្រៅ។
ដើម្បីចៀសវាងការភាន់ច្រលំ និយោជិកម្នាក់ៗគួរតែត្រូវបានទទួលឯកសារមុខងារតួនាទីច្បាស់លាស់និងបើកចំហរឱ្យមានការតវ៉ាសួរនាំ។ សម្រាប់ការងាររួមដែលតម្រូវឱ្យមានសមាជិកក្រុមច្រើនរូបចូលជួយ ត្រូវបញ្ជាក់លំអិត ថាមានអ្វីខ្លះ និងងពេលណាដែលម្នាក់ៗត្រូវចូលរួមវិភាគទាន។
៤ មានគោលដៅច្បាស់
និយោជិកទាំងអស់គួរតែដឹងច្បាស់អំពីគោលដៅរយៈពេលវែងរបស់អង្គការ ឬក្រុមហ៊ុន ឬហោចណាស់ក្រុមឬនាយកដ្ឋានខ្លួន។ មេដឹកនាំ មិនអាចនៅរង់ចាំតែលទ្ធផលហើយបន្ទោសទេ គួរតែសកម្មធ្វើបច្ចុប្បន្នភាពជាទៀងទាត់ ពេលប្រជុំត្រូវស្វាហាប់ពន្យល់ កូនចៅ និងអនុញ្ញាតិ្តឱ្យសួរសំណួរ ។
ប្រសិនបើអង្គភាពមិនបានកំណត់គោលដៅដែលអាចវាស់វែងបាន រួមមាន គុណតម្លៃ ទស្សនវិស័យ ផែនការមេ ផែនការយុទ្ធសាស្ត្រ ឬផែនការសកម្មភាពហោចណាស់បីខែម្តងទេ ប្រញាប់ធ្វើព្រោះ គ្រប់គ្នាកំពុងរាវផ្លូវដើរ។
នៅពេលមានគោលដៅច្បាស់លាស់ដើម្បីធ្វើការឆ្ពោះទៅរកទៅនោះ គ្រប់ការប្រាស្រ័យទាក់ទង ការជជែក និងច្បាស់លាស់ជាងមុន។
៥ កុំគ្រប់គ្រងបែប Macro
នេះបានន័យថា ប្រសិនបើចង់គ្រប់គ្រងនិយោជិកដូចជា កូនក្មេងដែលជជីកសួរនាំ ស្តីថា ជ្រៀតជ្រែកបង្គាប់បញ្ជា ចុងក្រោយក្រុមនឹងសល់តែមនុស្សមិនបានការ ទើបព្រមឱ្យយើងគ្រប់គ្រងរបៀបនោះ។
រឿងសំខាន់ដែលមេដឹកនាំនានា គួរផ្ចង់គឺបញ្ជាក់គោលដៅដល់ពួកគេ កំណត់ពេលវេលានិងផ្តល់ឱ្យនូវឧបករណ៍ដែលពួកគេត្រូវការដើម្បីអាចធ្វើឱ្យអស់ពីសមត្ថភាព។
៦ កសាងវប្បធម៌នៃការជឿទុកចិត្ត
ទុកចិត្តគឺផ្តល់ការ ការគោរព ហើយនេះនិងបង្កើតភាពស្មោះត្រង់។ ប្រសិនបើចង់បង្កើតវប្បធម៌ដ៏អស្ចារ្យនៃការធ្វើការជាក្រុម នឹងចង់ឱ្យមានឮការរីកចម្រើនចូរ ហ៊ានបង្កើតទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពដោយយើងមិនចាំបាច់ក្លាយជាមិត្តល្អបំផុតដើម្បីធ្វើការប្រកបដោយប្រសិទ្ធភាពនោះទេ ប៉ុន្តែការអនុវត្តការប្រាស្រ័យទាក់ទងល្អ យល់គ្នាមិនសង្ស័យ មិនបក្សពួក។
អាចបោះពុម្ពផ្សាយគោលនយោបាយទំនាក់ទំនងជាផ្លូវការនិងណែនាំនិយោជិកថ្មីៗកំឡុងពេលដំណើរការការងារសាកល្បង និយាយពិស្តារអំពីបណ្តាញទំនាក់ទំនងល្អៗ សម្រាប់សេណារីយ៉ូជាក់លាក់មិនមែនបង្ខំថា គ្រប់គ្នាត្រូវតែនិយាយភាសាអង់គ្លេសឬភាសាណាមួយឡើយ។
៧ ទទួលសាទរបណ្តាគំនិតដ៏អស្ចារ្យថ្មីៗ
ឮជាការប្រសើរណាស់ក្នុងការចេះស្នើសុំគំនិតនិងយោបគ្រប់មនុស្ស គ្រប់តួនាទីទាំងអស់នៅក្នុងអង្គភាព រាប់តាំងពីអ្នកទទួលភ្ញៀវរហូតដល់នាយកប្រតិបត្តិ។
ពេលខ្លះអ្នកដែលផ្តល់វិភាគទានច្រើនជាងគេគឺជាអ្នកដែលចេញមុខនិយាយពិត និងនិយាយដោយធម្មជាតិជាជាងអ្នកដែលមានគំនិតល្អបំផុតនិយាយបែបផ្លូវការសម្របៗ។
ដើម្បីដោះស្រាយបញ្ហាគ្មានគំនិតថ្មី និងវប្បធម៌ Yes No OK មេដឹកនាំល្អតែងបង្កើតបណ្តាញឱ្យមានមតិប្រតិកម្មឱ្យបានច្រើនតាមដែលអាចធ្វើទៅបានដូចជា ការប្រជុំមួយទល់មួយជាមួយអ្នកគ្រប់គ្រង និងហ៊ានបញ្ចេញមតិដោយប្រើប្រអប់ផ្តល់មតិអនាមិកឬបើកចំហ៕
ប្រែសម្រួល ៖ ឡាហ្សូលី
ចុចអាន៖ បង្កើនល្បឿន នៃលទ្ធផលការងារដោយមិនស្ទះគំនិតច្នៃប្រឌិត
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ