អាជីព
ជំពូកបុគ្គលិកដែលគេចាត់ទុកជា “មនុស្សអត់ប្រយោជន៍”
ការបំពេញការងារ មិនមែនមកឱ្យតែឃើញមុខ ហើយនិយាយប៉ប៉ោច រួចបង្កើតលទ្ធផលនោះទេ។ ការងារជារឿងលំបាកមួយ ដោយត្រូវលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាយ៉ាងច្រើន នោះទើបហុចផ្លែផ្កាល្អបាន។ ជំពូកបុគ្គលិកឥតប្រយោជន៍ រមែងគ្មានយកចិត្តទុកដាក់ គ្មានទំនួលខុសត្រូវ និងតែងតែនិយាយពីនោះមិនពាក់ព័ន្ធការងារ ដើម្បីបំពេញភាពទំនេររបស់ខ្លួន។ ជំនួសឱ្យការខិតខំប្រឹងប្រែងធ្វើការ ពួកគេមានទម្លាប់ ៤ ខាងក្រោមជាប់ខ្លួន។
១. ពូកែត្អូញត្អែ
ជាប្រភេទមនុស្សដែលតែងតែត្អូញត្អែមិនចេះទំនេរមាត់ ទោះបីរឿងរ៉ាវងាយស្រួលដោះស្រាយ ក៏ពួកគេមិនឈប់រអ៊ូរទាំដែរ។ ទម្លាប់ពួកគេគឺតម្អូញតាំងពីរឿងថៅកែមិនល្អ ម្នាក់នោះពិបាកធ្វើការជាមួយ លក្ខខណ្ឌការងារខុសគេខុសឯង បន្ទប់ក្ដៅខ្លាំងពិបាកទ្រាំ។ល។ បុគ្គលិកជំពូកនេះ មិនដែលផ្ដល់ភាពរីកចម្រើនដល់ស្ថាប័ននោះទេ។
២. ទុកការងារចោល

ពួកគេមិនខ្វល់ពីលទ្ធផលការងារប៉ុន្មានឡើយ ហើយរមែងទុកការងារចោលដោយគ្មានការទទួលខុសត្រូវ បើសិនជក់មាត់និយាយ ឬជួនកាលយកលេសរវល់ឬមិនស្រួលខ្លួន ដើម្បីគេចវេសភារកិច្ច។ ពេលខ្លះទៀត បើបានមិត្តរួមការងារបបួលជជែកតែបន្តិច ក៏តាំងបែកអូរហូរស្ទឹង ពោលគឺលទ្ធផលការងារកាពិឱ្យសុទ្ធ។
៣. មកយឺតជាប្រចាំ

យឺតយ៉ាវម្ដងម្កាល មិនថ្វីនោះទេ ព្រោះនរណាៗក៏មិនអាចចៀសរឿងនេះដែរ។ ប៉ុន្តែបុគ្គលិកខ្លះ ជាប្រភេទបុគ្គលិកខ្ជីខ្ជារការងារ ហើយយកការមកយឺតទុកជាប្រពៃណីរបស់ខ្លួន។ វាជារឿងដែលមិនអាចទទួលយកបានឡើយ។ មកយឺតម្ដង ស្មើបំផ្លាញផលិតភាពការងារម្ដង។ ចុះបើមកយឺតជាប្រចាំ បំផ្លាញប៉ុន្មានដង?
៤. បង្កព្យុះភ្លៀង

លើសពីចំណុច៣ខាងលើ បុគ្គលិកប្រភេទឥតប្រយោជន៍ គឺជាមនុស្សដែលតែងបង្កជម្លោះមិនចេះចប់ មិនចេះហើយ មិនថាជាមួយមិត្តរួមការងារ ឬអតិថិជនរបស់ក្រុមហ៊ុន។ ជួនកាល គ្មានរឿងអីសោះ ឬរឿងតូចតែមួយ ក៏គេអាចបញ្ឆេះភ្លើងក្នុងស្ថាប័នបានដែរ។ បើអ៊ីចឹង គួរបន្តកុងត្រាជាមួយទៀតដែរទេ?
ប្រែសម្រួល៖ សន្យា
ប្រភព៖ Business Insider
ចុចអាន៖ លាឈប់ទៅ! ប្រសិនបើការងារកំពុងសម្លាប់ផ្លូវចិត្ដដោយរបៀប ៦ យ៉ាងនេះ
ចុចអាន ជំនាញទន់ទាំងនេះ គួរតែមាននៅក្នុងសម័យទំនើប ដើម្បីទទួលបានផលិតភាពការងារកាន់តែប្រសើរ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល