សេដ្ឋកិច្ច
យុវជនខ្មែរ មានគំនិតច្នៃប្រឌិត យកស្រកីដូងធ្វើស្បែកជើងទទួលបានការចាប់អារម្មណ៍
ផ្ដើមចេញពីគំនិតច្នៃប្រឌិត យុវជន មាគ ស៊ន ប្រធានមណ្ឌលសិប្បកម្មដូងតាកែវ បានយកស្រកីដូង ច្នៃធ្វើស្បែកជើង និងសម្ភារប្រើប្រាស់មួយចំនួនទៀតដែលច្នៃចេញពីផ្លែដូង ដូចជាទ្រនាប់ចាន ទ្រនាប់កែវ គ្រឿងអលង្កា និងកម្រាលជើងជាដើម។
គំនិតច្នៃប្រឌិតបង្កើតសម្ភារផលិតផលចេញពីធម្មជាតិនេះ បានជួយបង្កើតការងារ ក្នុងសហគមន៍ និងលើកស្ទួយជីវភាពប្រជាជនក្នុងសហគមន៍ស្ថិតនៅភូមិពងទឹកខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវបានមួយកម្រិត។

លោក មាគ ស៊ន មានវ័យ៣៨ ឆ្នាំ ប្រធានមណ្ឌលសិប្បកម្មដូងតាកែវ បានរៀបរាប់ឱ្យដឹងថា កន្លែងរបស់លោក គឺជាកម្មវិធីមួយរបស់ព្រះសហគមន៍កាតូលិកប្រចាំភូមិភាគភ្នំពេញ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោកអភិបាល អូលីវីយេ ជាអភិបាលព្រះសហគមន៏កាតូលិកកម្ពុជាប្រចាំភូមិភាគភ្នំពេញ និងជាស្ថាបនិកមណ្ឌលសិប្បកម្មផងដែរ។
លោក មាគ ស៊ន ឱ្យដឹងថា គំនិតបង្កើតច្នៃដូងបានចាប់ផ្តើមអំឡុងឆ្នាំ ២០១៨ ដោយលោកមានគំនិតយកសំបកដូង ស្រកីដូង រៀបត្បាញឱ្យទៅជាផ្ទាំង ដើម្បីយកមកកាត់ធ្វើជាស្បែកជើង និងកម្រាល។ លោកបញ្ជាក់ថា មួយផ្នែកទៀតនៃស្រកីដូង ក៏យកទៅធ្វើជាជីកំប៉ុស ដើម្បីយកទៅដាំដំណាំផ្សេងៗ។

លោក មាគ សន បានប្រាប់ថា “ក្រោយពីការគិតទៅលោកមានគំនិតមួយ ធ្វើម៉េចឱ្យស្រកីដូងបានចេញជាផ្ទាំង ជារូបរាង ដូចជាកម្រាលជាដើម យើងក៏ចាប់ផ្ដើមមានគំនិតថាយើងចង់ធ្វើអ្វីទៀត ចឹងយើងក៏បានរៀបចំកាត់វាសាកល្បងធ្វើស្បែកជើង ថាតើវាអាចប្រើប្រាស់បានឬអត់ ពេលយើងប្រើទៅ ពីមួយជំហានទៅមួយជំហាន យើងកែប្រែវារហូត ឃើញគុណភាព និងសិក្សាពីវារហូតដល់ឥឡូវយើងទទួលបាន ជោគជ័យ ស្បែកជើងយើងពាក់ល្អ វាស្រួលក្នុងការសម្អាត បាក់តេរី នៅបាតជើងយើងក៏ល្អដែរ ព្រោះ វាជារបស់ធម្មជាតិ ហើយវាមាន អាព្រុយៗវា ចឹងពេលយើងពាក់ទៅ ហើយធ្វើឱ្យជើងយើងជ្រះក្អែលល្អណាស់”។

លោកប្រាប់ថាសិប្បកម្មរបស់លោកមិនត្រឹមធ្វើតែស្បែកជើងទេមានសម្ភារប្រើប្រាស់ និងគ្រឿងអាហារ ជាច្រើនទៀតដែលកែច្នៃមួយដែលកែច្នៃចេញពីដូង ដូចជាការផលិតប្រេងដូង ធ្វើស្ករគ្រាប់ដូងជាដើម។ លោកឱ្យដឹងថា កាលពីមុនពេលកើតជំងឺកូវីដសហគន៍របស់លោក អាចរកចំណូលបានគួសម តែបច្ចុប្បន្នរាងធ្លាក់ចុះដោយសារតែជំងឺកូវីដ១៩។
ចំណែកប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់លោក ប្រមាណ ៤០ នាក់ ក៏ទទួលបានការងារធ្វើ និងប្រាក់ខែប្រចាំខែផងដែរ។

លោកប្រាប់ថា ស្បែកជើង១ គូ មានតម្លៃ ចន្លោះពី ១២ ដុល្លារ ទៅ ១៥ ដុល្លារ ហើយថាថ្វីត្បិតតែរាងថ្លៃបន្តិច ប៉ុន្តែវាមានគុណភាពល្អ និងប្រើប្រាស់បានយូរ ខណៈសង្វាក់នៃការផលិតវិញ ក៏ច្រើនដំណាក់កាលដែរ។
លោក មាគ ស៊ន “ខ្ញុំនិយាយទៅ ខ្ញុំមិនថាខ្ញុំលើកតម្កើងរបស់ខ្លួនឯងដែលមានទេ ប៉ុន្តែការផលិត ខ្ញុំធ្លាប់ពាក់ស្បែកជើងនៅលើទីផ្សារ ជាពិសេសស្បែកជើងដែលមានតម្លៃថ្លៃ យើងអត់និយាយស្បែកជើងជ័រដែលគេពាក់ធម្មតាទេ ស្បែកជើងដែលខ្ញុំធ្លាប់ពាក់ គឺឆាប់ខូច ឬរបូតខ្សែ ប៉ុន្តែអ្វីដែលខាងខ្ញុំផលិត ពាក់ទាល់តែសឹក ក៏មិនរបូតខ្សែដែរ”។
ទោះយ៉ាងណាយុវជនរូបនេះ លើកទឹកចិត្តដល់សម្ភារដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ ដែលចេញពីធនធានធម្មជាតិ និងជួយអភិរក្សរបស់ខ្មែរ ប្រើធនធានធម្មជាតិ ដែលជារបស់ខ្មែរយើង។
លោកក៏សូមឱ្យកូនខ្មែរ លើកទឹកចិត្តដល់ស្នាដៃបងប្អូនស្ត្រី ដោយជួយចែករំលែក និងទិញផលិតផលខ្មែរ យកទៅប្រើប្រាស់៕ ដោយៈ ឡេង ដេត
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


