Connect with us

អាជីព

ប្រជាកសិករ​ អាច​រក​ចំណូល​ពី​ការ​ដាំ​បន្លែ​ធម្មជាតិ​ធ្វើ​ឲ្យ​ជីវភាព​ល្អ​សមរម្យ ក្នុង​សម័យ​កូវីដ-១៩

បានផុស

នៅ

ខេត្តកំពង់ធំ៖ ប្រជាកសិករដែលរស់នៅក្នុងភូមិកំពង់សំរោង និងភូមិប្រម៉ាត់ដី ស្ថិតនៅក្នុងសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ប្រមាណជាង៣០គ្រួសារ បានងាកមកចាប់មុខរបរដាំបន្លែដោយប្រើប្រាស់ជីធម្មជាតិលើធ្នើរ ដើម្បីរកចំណូល​ផ្គត់ផ្គង់គ្រួសារ ក្នុងពេលប្រទេសជាតិកំពុងតែជួបនូវបញ្ហាឆ្លងរាតត្បាតមេរោគកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី សៅ គឹមស្រ៊ន អាយុ៥២ឆ្នាំ បានឱ្យដឹងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ថា លោកស្រីបានចាប់មុខរបរដាំដំណាំនេះ២០ឆ្នាំមកហើយ ដោយដំណាំទាំងនេះគឺជាទីពេញនិយមរបស់អ្នកបរិភោគ ភាគច្រើនៅតាម ផ្ទះសំណាក់ សណ្ឋាគារ និងភោជនីយដ្ឋាននានា ក្នុងក្រុងស្ទឹងសែនកាម៉ង់ ដោយសារបន្លែទាំងនេះមិនប្រើប្រាស់ សារធាតុគីមី គឺប្រើប្រាស់ជីធម្មជាតិ ដូចជាជីលាមកសត្វ និងអង្កាមដុត រួមទាំងជីកំប៉ុស។

លោកស្រីបានបន្តទៀតថា មូលហេតុនៃការដាំបន្លែនៅលើធ្នើរ ដោយសារតែមានភាពងាយស្រួលក្នុងការដាំដុះរបស់បន្លែ ការសំអាតយកស្មៅ និងគ្រប់គ្រងជីបានយូរ រួមទាំងការពារសត្វល្អិតបានយ៉ាងល្អប្រសើរទៀតផង ចំពោះការដាំផ្ទាល់ដី សត្វល្អិត ដង្កូវ ស្រមោច ចង្រិត រួមទាំងសត្រូវជាច្រើនទៀត វាមកបំផ្លាញដំណាំ និងត្រូវធ្វើរោងសម្រាប់គ្របពីលើរងដំណាំ ដើម្បីកាត់បន្ថយកំដៅ។

ចំណែកលោក ប៉ូច វ៉ន អាយុ៤៩ឆ្នាំ រស់នៅភូមិប្រមាត់ដី សង្កាត់ជាមួយគ្នាបានឱ្យដឹងដែរថា ជាទូទៅប្រជាពលរដ្ឋនៅទីនេះ ជាច្រើនគ្រួសារនិយមដាំបន្លែលើធ្នើរ ឬលើករងឱ្យខ្ពស់ ដើម្បីការពារសត្វល្អិត មកបំផ្លាញ់ដូចជា ស្ពៃ សាឡាត់ និងបន្លែជាច្រើនទៀត។ បន្លែដាំលើរងខ្ពស់ មានគុណភាពល្អ និងមានអ្នកមកទទួលទិញដល់ផ្ទះតែម្តង ចំណែកចំណូល មិនបានច្រើប៉ុន្មាននោះទេ ដោយសារតែក្នុងពេលដាំម្តងៗ ត្រូវប្រើប្រាស់រយៈពេលយូរមួយខែកន្លះឯណោះទើបអាចកាត់លក់ម្តង។

លោក ប៉ូច រ៉ន បានបញ្ជាក់ថា ក្នុងពេលដែលមានការរឹតបន្តឹង ឱ្យមានការចូលរួមការបង្ការ ការឆ្លងមេរោគកូវីដ-១៩ ការលក់បន្លែបែរជាមានការកើនឡើងទៅវិញ ដោយសារតែអ្នកភូមិភាគច្រើន កាត់បន្ថយការធ្វើដំណើរទៅផ្សារ ហើយនាំគ្នា មកទិញផ្ទាល់នៅកន្លែងដាំតែម្តង ហើយក៏អាចរកចំណូលបានពីការលក់ ដើម្បីដោះស្រាយជីវភាព បានមួយកម្រិតផងដែរ។

អត្ថបទ៖ ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម