អាជីព
៦ ចំណុចព្រមានថា ហាងរបស់អ្នកមុខតែបិទទ្វារឆាប់ៗ
ការរកស៊ីចាំបាច់មានអតិថិជនជាទៀងទាត់ ដើម្បីឲ្យអាជីវកម្មដំណើរការកាន់តែល្អ។ ប៉ុន្តែមានអាជីវករមួយចំនួន ពុំចេះតិចនិកក្នុងការទាក់ទាញភ្ញៀវ ឬថែរក្សាពួកគេឲ្យប្រើសេវាកម្ម ឬទិញផលិតផលរបស់ហាងឡើយ។ ខាងក្រោមនេះជាទង្វើខ្លះៗដែលធ្វើឲ្យភ្ញៀវលែងចូលចង់ហាងអ្នកទៀត៖

១. ខ្វះការបណ្ដុះបណ្ដាលបុគ្គលិក
មិនថាអ្នកជាអ្នកលក់ទំនិញ ឬបម្រើសេវាកម្មទេ បុគ្គលិកគួរតែមានចំណេះដឹងពាក់ព័ន្ធនឹងទំនិញ ឬសេវាកម្មរបស់ហាងខ្លួនឯង។ ចៀសវាងភ្ញៀវសួរពីផលិតផល តែបុគ្គលិកបែរជាមិនដឹងអីទៅវិញ។ វាជារឿងដែលគួរឲ្យអាម៉ាស់ និងធ្វើឲ្យអតិថិជនគ្មានអារម្មណ៍ទិញផលិតផល ឬចង់ប្រើសេវាកម្មអ្នកតទៅទៀត។
២. ម៉ោងធ្វើការមិនទៀងទាត់
ហាងរបស់អ្នកចាប់បើកម៉ោង៧ព្រឹក ប៉ុន្តែពេលភ្ញៀវទៅដល់ហាង ម្ចាស់ហាង ឬបុគ្គលិកទើបតែទៅដល់ដែរ។ អ្នកគួរតែត្រៀមខ្លួនរួចរាល់សម្រាប់ភ្ញៀវ មិនមែនទៅដល់ហាងដំណាលភ្ញៀវបែបនេះទេ។ អ្នកអាចសម្អាងថា បើកអាជីវកម្មខ្លួនឯង ចង់ឈប់សម្រាកពេលណាក៏បាន ដោយឧស្សាហ៍បិទទ្វារហាងជាដើម រឿងនេះក៏ធ្វើឲ្យភ្ញៀវមករកមិនឃើញ យូរៗទៅភ្ញៀវក៏ឈប់មកទៀត។

៣. ខ្វះការរៀបចំសមរម្យ
ការរៀបចំហាង និងការរៀបចំខ្លួនរបស់បុគ្គលិកពិតជាសំខាន់ក្នុងការទាក់ទាញភ្ញៀវ។ ការស្លៀកពាក់ ស្បែកជើង សក់ក្បាលរបស់បុគ្គលិកត្រូវតែរៀបរយ ស្អាតបាត សមរម្យ ព្រោះថារឿងទាំងនេះត្រូវបានអតិថិជនយកចិត្តទុកដាក់ និងវាយតម្លៃទៅលើហាងផងដែរ។ បើអ្នកមើលទៅគ្មានរបៀប ភ្ញៀវប្រាកដជាមិនចូលហាងអ្នកនោះទេ។
៤. ព្រងើយកន្តើយជាមួយអតិថិជន
ការឆ្លើយសំណួរទៅនឹងភ្ញៀវ ធ្វើឲ្យភ្ញៀវទទួលអារម្មណ៍ថា អ្នកចង់លក់ផលិតផលឲ្យពួកគេ។ ប៉ុន្តែអ្នកលក់ខ្លះបែរមិនចង់ឆ្លើយសំណួរ ដោយគិតថាភ្ញៀវសួរច្រើន។ វាមិនមែនជារឿងត្រឹមត្រូវឡើយដែលព្រងើយកន្តើយជាមួយអតិថិជនដោយទង្វើបែបនេះ។ អ្នកត្រូវចាំជានិច្ចថា ទោះភ្ញៀវមិនមែនជាស្ដេច តែពួកគេក៏ត្រូវការការយកចិត្តទុកដាក់ដោយស្មើភាព ព្រោះពួកគេមកទិញ មិនមែនសុំអ្នកទេ។ ការធុញទ្រាន់ជាមួយភ្ញៀវ ជារួបមន្តបរាជ័យក្នុងអាជីវកម្មគ្រប់ប្រភេទ។
៥. ខ្វះការគួរសមចំពោះអតិថិជន

មនុស្សគ្រប់គ្នាត្រូវរមែងមានអារម្មណ៍ថា អ្វីដែលពួកគេធ្វើ និងនិយាយជារឿងសំខាន់។ ការផ្តល់នូវតម្រូវការបែបនេះដល់អតិថិជន គឺជាខ្លឹមសារនៃសេវាកម្មអតិថិជនដ៏ល្អបំផុត។ អ្នកត្រូវយកចិត្តទុកដាក់បម្រើសេវាកម្ម និងផលិតផលឲ្យបានល្អ ដើម្បីឲ្យពួកគេមានអារម្មណ៍ថា ពួកគេសំខាន់សម្រាប់ហាងអ្នក។
៦. កុហកអតិថិជន
ការកុហកអតិថិជន ជារឿងដែលត្រូវចៀសវាងដាច់ខាត បើអ្នកមិនចង់បាត់បង់ភ្ញៀវទេ។ មនុស្សយើងគ្មាននរណាចូលចិត្តការកុហកទេ។ បើសិនចង់រក្សាអតិថិជន អ្នកមិនគួរកុហកឡើយ ព្រោះភ្ញៀវនឹងចូលហាងរបស់អ្នកបានតែម្ដងប៉ុណ្ណោះ។
បើចង់រក្សាអតិថិជន ដាច់ខាតកុំបោកប្រាស់ភ្ញៀវពីផលិតផល និងសេវាកម្មររបស់អ្នក ដោយប្រាប់ពួកគេថា វាមានគុណភាពល្អ ទាំងការពិតវាមិនមែន។ ការរកស៊ីបែបនេះ នឹងធ្វើឲ្យហាងដួលក្នុងរយៈដ៏ខ្លីបំផុត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អាជីព ៥ ប្រភេទ ជាការងារក្រៅម៉ោង និងកំពុងត្រូវប៉ាន់ខ្លាំង លើទីផ្សារនាសម័យកូវីដ
ចុចអាន៖ អ្នកណាថាលុយតិច មិនអាចបណ្ដាក់ទុនបាន? មកអានគន្លឹះទាំង ៦ នេះសិន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ