Connect with us

អាជីព

ប្រើ​ឥទ្ធិពល​របស់​យើង ជា​​ប្រយោជន៍ជួយ​អ្នកដទៃដោយវិធីណា

បានផុស

នៅ

គ្រប់គ្នា​សុទ្ធ​តែ​មាន​ឥទ្ធិពល​លើ​អ្នកដទៃ ​គ្រាន់​តែ​យើង​មិន​ទាន់​ដឹង​ថា ​គួរ​ប្រើ​របៀប​ម៉េច! ចំពោះ​អ្នកណា? មិនមែន​ទៅកាងពីក្រោយ​ទាំងងងើលនោះទេ ព្រោះនឹងនាំឱ្យដួលទាំងអស់គ្នា។

ខាងក្រោម​នេះ ​ជា​វិធី​ប្រើ​​ឥទ្ធិពល​របស់​យើង​ដើម្បី​ជា​ប្រយោជន៍​ជួយ​អ្នក​ជុំវិញ​ខ្លួន ៖

១. បង្រៀន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុ​ចម្បង​ដែល​មនុស្ស​ធ្វើ​តាម​អ្នក​មាន​ឥទ្ធិពល​នៅ​លើ​បណ្ដាញ​សង្គម ​គឺ​ដោយសារ​តែ​ពួកគេ​បាន​បង្រៀន​អ្វីមួយ​ដល់​អ្នក​ទាំងនោះ។ យើង​មិន​ចាំ​បាច់​មាន​វេទិកា​ធំ​ដើម្បី​បង្រៀន​អ្នកដទៃ​ទេ។ គ្រាន់តែ​ចេះ​ចាប់​យក​ឱកាស​ដើម្បី​ចែករំលែក​ចំណេះដឹង​​ដែល​យើង​មាន ​ទៅកាន់​អ្នកដទៃ។ ឥទ្ធិពល​ទាំងនោះ​មិន​បាច់​ជា​រឿង​ធំ​ អាច​ជា​ការ​បង្រៀន​កូន​ៗ ពី​របៀប​ចម្អិន​ ជិះកង់​ ឬ​មេរៀន​ជីវិត​សំខាន់ៗ​ដទៃ​ទៀត។

បង្រៀន​សហសេវិក​ ​ពី​ការ​ចូលរួម​ឲ្យ​បាន​ច្រើន​នៅ​ក្នុង​ការងារ​របស់​ពួកគេ ​ឬ​បង្រៀន​អ្នក​នៅ​ក្នុង​បណ្ដាញ​របស់​យើង ​ពី​របៀប​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ការងារ​និង​ជីវិត​គ្រួសារ​ បង្កើត​យីហោ​ផ្ទាល់ខ្លួន ​ឬ​គ្រប់គ្រង​ពេល​វេលា​របស់​ពួកគេ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

ប្រើ​បទពិសោធន៍​របស់​យើង​ផ្ដល់​ឲ្យ​អ្នកដទៃ​នូវ​ផ្លូវ​ច្បាស់លាស់ ​ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​ពី​កន្លែង​ដែល​ពួកគេ​ចង់​ទៅ។

២. លើក​កម្ពស់​អ្នកដទៃ

នៅ​ក្នុង​សៀវភៅ Give and Take របស់​​អ្នកនិពន្ធ Adam Grant បាន​ប្រាប់​រឿងរ៉ាវ​របស់ Adam Rifkin ស្ថាបនិក PandaWhale ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​បណ្ដាញ​ល្អ​បំផុត​នៅ​លើ​ពិភពលោក។  Rifkin បាន​ប្រាប់ Grant ថា ​វិធី​មួយ​ដែល​គាត់​បាន​ភ្ជាប់​ទំនាក់ទំនង ​គឺ​ដោយសារ​តែ​ការ​ប្ដេជ្ញា​ចិត្ត​របស់​គាត់ ​ក្នុង​ការ​ជួយ​អ្នកដទៃ ​ឲ្យ​ទៅ​កន្លែង​ដែល​ពួកគេ​ចង់​ទៅ។ គាត់​បាន​ចែក​រំលែក​ទស្សនៈ​របស់​គាត់​អំពី​ការ​អនុគ្រោះ ៥ នាទី។ និយាយ​ឲ្យ​ចំ​ទៅ​គឺ​ធ្វើអ្វី​ដែល​យើង​អាច​ជួយ​អ្នក​ដទៃ​បាន ​ជា​ពិសេស​ប្រសិន​បើ​វា​ត្រូវការ​យើង ៥ នាទី​ឬ​តិច​ជាង​នេះ។

ការ​អនុគ្រោះ​បែប​នេះ​អាច​រួមបញ្ចូល​ទាំង​ការ​ណែនាំ ​ការ​ផ្ដល់​យោបល់​ ឬ​ចែក​រំលែក​មាតិកា​របស់​នរណា​ម្នាក់​នៅ​ក្នុង​បណ្ដាញ​របស់​យើង។

មិន​ចាំបាច់​កំណត់​ការងារ​ឥទ្ធិពល​របស់​យើង​ក្នុង​ការ​លើក​អ្នកដទៃ​ឲ្យ​ត្រឹម​តែ ​៥ នាទី​នោះ​ទេ។ យើង​អាច​ប្រើ​ឥទ្ធិពល​របស់​យើង​ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​កាន់តែ​ប្រសើរ​សម្រាប់​អ្នកដទៃ ​ដោយ​ធ្វើ​ជា​ផ្នែក​នៃ​ពួកគេ​ ហើយ​បំបែក​ឧបសគ្គ​និង​គាំទ្រ​ពួកគេ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​គោលដៅ​របស់​ពួកគេ។

៣. ដឹកនាំ​ដោយ​ឧទាហរណ៍

យើង​មាន​ឥទ្ធិពល​លើ​អ្នកដទៃ​ដោយ​សកម្មភាព​ដែល​យើង​ធ្វើ។ មនុស្ស​កំពុង​មើល​អ្វី​ដែល​យើង​ធ្វើ​និង​មិន​ធ្វើ​ ហើយ​អាច​ប៉ះពាល់​ដល់​ឥរិយាបថ​របស់​ពួកគេ។ នៅ​ក្នុង​កំណាព្យ “ ការ​ភ័យខ្លាច​ដ៏​ខ្លាំង” របស់ Marianne Williamson បាន​បកស្រាយ​ថា ” នៅ​ពេល​យើង​អនុញ្ញាត​ឲ្យ​ពន្លឺ​ផ្ទាល់​របស់​យើង​ភ្លឺ​ នោះយើង​បាន​ផ្ដល់​សិទ្ធិ​ដល់​អ្នកដទៃ​ដោយ​មិន​ដឹងខ្លួន​ ដើម្បី​ធ្វើ​ដូចគ្នា ” ។

ចូរ​ប្រើ​ឥទ្ធិពល​របស់​យើង​ ដើម្បី​ជំរុញ​អ្នកដទៃ​ឲ្យ​ធ្វើ​ការងារ​និង​រស់នៅ​ក្នុង​ជីវិត​ដែល​ពួកគេ​សុបិន ​ដោយ​អនុវត្ត​ការងារ​និង​រស់នៅ​ក្នុង​ជីវិត​ដែល​យើង​សុបិន​ចង់​បាន​ដូចគ្នា។

នៅ​ពេល​យើង​ចូលរួម​សកម្មភាព​ទាំង​បី​ ខាងលើ​នេះ​កាន់​តែ​ច្រើន ​ឥទ្ធិពល​របស់​យើង​កាន់​តែ​កើន​ឡើង៕

ប្រែសម្រួល៖​ សាង ស្រីល័ក្ខ

ប្រភព៖ success

ចុចអាន៖ ចង់លេចធ្លោដល់ថ្នាក់លើចំណាំយើងបានពេលទើបចូលធ្វើការភ្លាម?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

​សមាគមទម្លាក់ការព្យាករណ៍​ ទិន្ន​ផលផលិតកម្មអំបិលក្រោម ១០ ម៉ឺនតោន ដោយសារអា​កាសធាតុ​

ជីវិតកម្សាន្ដ៩ នាទី មុន

តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

ព័ត៌មានជាតិ១៥ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម១៦ នាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

ព័ត៌មានជាតិ២០ នាទី មុន

ត្រឹមមួយថ្ងៃ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនមនុស្ស ៥៣នាក់

Sokha Hotels

ព័ត៌មានពេញនិយម