អាជីព
រឿងទាំង ១២ យើងអាចធ្វើបាន សម្រាប់អាជីព មុនចូលឆ្នាំ ២០២២
ខណៈជិតដាច់ឆ្នាំថ្មីទៅ ហើយ យើងក៏គួរធ្វើការកែតម្រូវចំពោះខ្លួនឯងខ្លះៗ ដើម្បីឈានទៅ រកភាពខ្លាំងជាងមុនទ្វេដង នៅឆ្នាំក្រោយ។ ការធ្វើឲ្យខ្លួនឯង មានភាពខ្លាំង យើងអាចធ្វើទៅបានដូចជា៖
១ បណ្តាញ កុំទុកខ្លួនឲ្យនៅ ឯកា ត្រូវនៅ ជាមួយគ្រួសារ និងមិត្តភក្តិ ទោះបីជាបងប្អូនជីដូនមួយក៏ដោយ អ្នកទាំងនោះសុទ្ធតែជាមនុស្សមានសារៈសំខាន់ដូចគ្នា។
២ បន្តស្វែងរកការងារ អ្នកស្វែងរកការងារជាច្រើនគិតថា ក្រុមហ៊ុនឈប់ជួលក្នុងអំឡុងពេលថ្ងៃឈប់សម្រាក ប៉ុន្តែការពិតអាជីវកម្មមិនឈប់ទេ។ ពេលខ្លះការជួលជ្រើសរើសឡើងមុនបំណាច់ឆ្នាំ ហើយពួកគេត្រូវការមនុស្សដែលមានថ្វីដៃដើម្បីជួយក្រុមហ៊ុនគេ ក្នុងពេលនេះ។
៣ ឆ្លុះបញ្ចាំងពីខ្លួនឯង មុនដាច់ឆ្នាំ ត្រូវឆ្លៀតពេលដើម្បីឆ្លុះបញ្ចាំងពីពីរឆ្នាំចុងក្រោយ ហើយកំណត់គោលដៅសម្រាប់ឆ្នាំក្រោយទៀត។ មានកត្តាជាច្រើន រារាំងយើងមិនឲ្យទៅ មុខ ដូច្នេះ យកវាជាមេរៀនមកបង្រៀន ហើយធ្វើខ្លួនឲ្យរឹងមាំជាងឆ្នាំមុនៗ។
៤ រៀបចំសម្រាប់ការពិនិត្យឡើងវិញ ត្រូវប្រមូលបញ្ជីសារពើភណ្ឌសម្រាប់ឆ្នាំមុន ដើម្បីរៀបចំមកពិនិត្យ និង ធ្វើអ្វីផ្សេងទៀត មុនឆ្នាំចាស់ផ្លាស់ទៅ ។
៥ និយាយថាអរគុណ ទាក់ទងទៅមនុស្សដែលបានជួយអ្នក ឧ. អ្នកណែនាំ ទំនាក់ទំនងបណ្ដាញ សហសេវិក ដើម្បីឲ្យពួកគេដឹងថា អ្នកដឹងគុណចំពោះជំនួយ និងការគាំទ្ររបស់ពួកគេ។ មនុស្សគ្រប់គ្នាចូលចិត្តទទួលបានការទទួលស្គាល់ ហើយភាពស្មោះត្រង់របស់អ្នក នឹងត្រូវបានកោតសរសើរ។
៦ រៀនអ្វីថ្មី ប្រសិនបើអ្នកមានពេលវេលា និងថាមពលគ្រប់គ្រាន់ ដើម្បីពង្រឹងជំនាញបន្ថែមទៀត គឺជាការប្រសើរ។ ជ្រើសរើសវគ្គសិក្សាតាមអ៊ីនធឺណិត ដែលជួយអ្នកឲ្យទទួលបានជំនាញថ្មី ឬបន្ថែមចំណេះដឹងរបស់អ្នក នៅក្នុងតំបន់ជាក់លាក់មួយ។
៧ កំណត់អាទិភាពជាក់លាក់ នៅពេលឆ្នាំថ្មីខិតជិតមកដល់ យើងអាចមានអារម្មណ៍ថារាល់ថ្ងៃ បានកន្លងផុតទៅយ៉ាងលឿន ហើយមិនមានអ្វីសម្រេចបានឡើយ។ ការកំណត់អាទិភាពកំពូលពីរទៅបីសម្រាប់ពេលនោះ ហើយបំបែកអាទិភាពទាំងនោះ ទៅជាជំហានដែលអាចគ្រប់គ្រងបាន អាចជួយឲ្យអ្នកបន្តការងារ និងអាចបង្កើនផលិតភាពបាននៅពេលណាមួយ។
៨ ថែរក្សាខ្លួនអ្នក រៀបចំផែនការជាមុន ផ្តោតលើអ្វីដែលសំខាន់បំផុត ញ៉ាំត្រឹមត្រូវ បន្ថយល្បឿន ដើរ ស្តាប់តន្ត្រី និងពឹងផ្អែកលើអ្វីដែលផ្តល់ភាពរីករាយដល់អ្នក។ កុំតឹងរឹងជាមួយខ្លួនឯងជ្រុលពេក នាំតែនាំសំពាធនោះទេ។
៩ សម្រាក ជាពិសេស ប្រសិនបើអ្នកមានអារម្មណ៍មិនសូវស្រួល ឬមិនស្បាយចិត្ត។ វាជាពេលវេលាដ៏ល្អមួយក្នុងការដាក់ពាក្យសុំតួនាទី ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍ធុញថប់ និងតានតឹងត្រូវ ប្រញាប់ដើរចេញ ហើយសម្រាកឲ្យមានថាមពល។
១០ ផ្តាច់ ឈប់ឆ្លើយតបទៅអ៊ីមែល នៅពេលអ្នកមិននៅ ឬពេលអ្នកចេញក្រៅច្រើន។ មនុស្សមួយចំនួនត្រូវឆ្លើយអ៊ីមែល ដើម្បីមានអារម្មណ៍ថាម្ខាងទៀត មិនអាកអន់ចិត្ត។ ប៉ុន្តែរឿងខ្លះ ប្រសិនបើអ្នកមិនទាន់មានអារម្មណ៍ល្អទេ កុំបាច់ឆ្លើយនាំតែមានបញ្ហា។ ដូច្នេះត្រូវឆ្លៀតពេលដើម្បីរស់នៅក្នុងជីវិតជាយើងវិញ ដែលទាំងនោះអាចលើសពីអ៊ីមែល ការងារ។ ការងារនឹងនៅតែមាននៅឆ្នាំ ២០២២ ហើយអ៊ីមែលក៏ដូចគ្នាដែរ។
១១ វិនិយោគលើខ្លួនឯង វាតែងតែជាពេលវេលាដ៏ល្អក្នុងការវិនិយោគលើខ្លួនអ្នក ត្រូវប្រើឱកាសថ្មីនេះ ដើម្បីធ្វើឲ្យខ្លួនឯងមានថាមពល និងចំណេះជំនាញជាងនេះឡើងវិញ សម្រាប់ឆ្នាំ ២០២២។ សូម្បីតែការវិនិយោគតូចមួយ នឹងផ្តល់ភាគលាភដល់យើងវិញក្នុងពេលណាមួយ។
១២ កុំភ្លេចអបអរសាទរការឈ្នះរបស់អ្នក ផ្អាក និងឆ្លុះបញ្ចាំង ហើយអបអរសាទរសមិទ្ធផលទាំងអស់របស់អ្នក! មិនថាតូចឬធំ ការដឹងគុណ នឹងធ្វើឲ្យអ្នកឈានដល់ទីខ្ពស់មិនដឹងខ្លួន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាកំប្លែងកម្ពស់ទាប Kevin Hart មានជីវប្រវត្តិតស៊ូ សឹងមិនជឿ
ចុចអាន៖មានទម្លាប់អាក្រក់ទាំងនេះ ដូចរារាំងយើង មិនឲ្យមានបានដូចគេ មិនជឿអានសិន!
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល