KPT+
មានទម្លាប់អាក្រក់ទាំងនេះ ដូចរារាំងយើង មិនឲ្យមានបានដូចគេ មិនជឿអានសិន!
មនុស្សទាំងអស់ តែងមានទម្លាប់អាក្រក់រៀងៗខ្លួន ខណៈដែលយើងចង់មានបានដូចគេ តែមិនព្រមបោះបង់ទម្លាប់អាក្រក់ចោលទេ កុំសង្ឃឹមថា មានលុយចាយស្រណុកចិត្តបានដូចគេ។
១ មានទម្លាប់គេងស្ពឹក មនុស្សជោគជ័យ ត្រូវបានគេដឹងថា ក្រោកពីព្រលឹម ដើម្បីឆាប់បានធ្វើកិច្ចការងារសំខាន់ៗ ដែលពួកគេបានបម្រុងទុក។ កាលដែលក្រោកលឿន នឹងធ្វើឲ្យពួកគេអាចចាប់ផ្ដើមការងារបានលឿន ចាប់យកព័ត៌មានល្អៗ ឆ្លើយអ៊ីមែលបានរហ័ស និងធ្វើលំហាត់ប្រាណបានយូរថែមទៀត។
២ ធ្វេសប្រហែសសុខភាព ខណៈពេលដែលយើងមិនមានសុខភាពល្អ ឆាប់អស់កម្លាំង មិនសូវមានផលិតភាពក្នុងការងារ ស្ត្រេសច្រើន និងងាយឈឺ។ តើយើងអាចផ្ដោតលើការងាររបស់យើងបានដែរទេ? សុខភាពជាកត្តាចម្បង និងសំខាន់បំផុត មិនអាចអាក់ខានបានឡើយ។ បើសុខភាពមិនល្អ ការងារក៏មិនរលូនទៅ មុខដែរ។
៣ មិនរៀនបន្ថែម មិនពង្រីកចំណេះដឹង ធ្លាប់ឃើញឬអត់ មនុស្សមានលុយ តែងវិនិយោគលើពេលវេលា និងការខិតខំប្រឹងប្រែងដើម្បីពង្រីកចំណេះដឹងរបស់ពួកគេ ឲ្យកាន់តែទូលំទូលាយជាមុនទ្វេដង។ ពួកគេតែងតាមដានព័ត៌មាន និងនិន្នាការនៅក្នុងឧស្សាហកម្មរបស់ពួកគេ ជាពិសេសគឺរៀនពីអ្នកដទៃ និងទទួលខុសត្រូវក្នុងការបន្តបង្កើតអ្វីដែលថ្មីជាងនេះ។

៤ ទម្លាប់ពឹងផ្អែកលើប្រភពចំណូលតែមួយ អ្នកដែលមានលុយច្រើន មានប្រភពចំណូលជាច្រើន។ នេះមានន័យថា សម្រាប់អ្នកដែលប្រាថ្នាចង់បានទ្រព្យសម្បត្តិ និងមានបានដូចគេ ត្រូវតែវិនិយោគមួយផ្នែកនៃប្រាក់ចំណូល ដើម្បីសងបំណុល ឬសម្រាប់ទប់ទល់ជីវភាពសព្វថ្ងៃនេះ ហើយមួយទៀត គឺបម្រុងសម្រាប់ការចូលនិវត្តន៍ និងការវិនិយោគដែលយើងចង់ពង្រីកបន្ថែមទៀតណាមួយ។
៥ មិនព្រមសន្សំ មួយកាក់មួយសេនណាសោះ មិនសន្សំ និងចំណាយច្រើនជាងអ្វីដែលរកបានសព្វថ្ងៃនេះ នឹងបង្កើតភាពក្រីក្ររយៈពេលវែង ដោយគ្មានក្តីសង្ឃឹម នៃការរត់គេចចេញបានឡើយ។
៦ មិនយកចិត្តទុកដាក់លើការចំណាយតូចតាច មនុស្សគ្រប់គ្នា តែងមើលរំលងចំណុចតូចមួយនេះ ហើយគិតថា ការចំណាយ ៤០ ដុល្លារក្នុងមួយថ្ងៃ លើកាហ្វេមួយពែង មិនមានឥទ្ធិពលលើកាបូបលុយគេទេ។ ទាំងនេះជាមូលហេតុដែលថវិកាចេញដោយធូរ ដោយសារគិតថា លុយតូចមិនធំដូចលុយធំ។

៧ រាប់អានមនុស្សខុស មនុស្សវិជ្ជមាន នឹងនាំយើងទៅ ផ្លូវមួយល្អ ជំនួសមនុស្សដែលគិតតែរឿងវិជ្ជមាន ក្នុងជីវិតរបស់ពួកគេ។ មនុស្សដែលមានសុទិដ្ឋិនិយម លើកទឹកចិត្ត និងគាំទ្រជំហ៊ាន ដែលយើងដើរជានិច្ច។ Corley និយាយថា “នៅក្នុងជីវិត អ្នកនឹងទទួលបានជោគជ័យ លុះត្រាតែអ្នកនៅ ជុំវិញខ្លួនយើង ជាមួយនឹងមនុស្សដែលមានការគិតត្រឹមត្រូវដែរ”។
៨ ពន្យារពេល ចង់ក្លាយជាសេដ្ឋី កុំពន្យារ ហើយមួយទៀតចាប់ផ្ដើមធ្វើវា ប្រសិនបើអ្នកចង់ចេញពីការជាប់គាំងផ្នែកហិរញ្ញវត្ថុ ត្រូវចាត់វិធានការឲ្យបានឆាប់តាមដែលអាចធ្វើទៅ បាន។ ប្រសិនបើអ្នកអង្គុយជាមួយអ្នកជំនាញផ្នែកហិរញ្ញវត្ថុដើម្បីកែសម្រួលថវិការបស់អ្នក នេះនឹងក្លាយជាជំហានដ៏ល្អមួយ ដើម្បីចាប់ផ្ដើមធ្វើ ជាជាងនិយាយចោលឥតប្រយោជន៍។
៩ ផឹកស្រា និងលេងល្បែង ការផឹកស្រាច្រើនហួសហេតុពេក រារាំងអ្នកមិនឲ្យក្លាយជាសេដ្ឋី ព្រោះវាធ្វើខូចដល់អង្គចងចាំ សមត្ថភាពគិតច្បាស់លាស់ និងសុខភាពរបស់យើង។ នោះមិនមានន័យថា អ្នកមិនអាចផឹកស្រាបាននោះទេ តែអាចមកជាម្ដងម្កាលវិញ។ កុំបង្កើតទម្លាប់ផឹកស្រារាល់ថ្ងៃ វាមិនត្រឹមបំផ្លាញលុយ តែក៏បំផ្លាញសុខភាពចោលឥតអំពើដែរ។

១០ ថ្នមខ្លួនពេក ការប្រថុយប្រថាន និងការចាកចេញពីតំបន់សុខស្រួល គឺរឿងគួរធ្វើនៅពេលនេះ។ ទម្លាប់ដែលដំណើរការយ៉ាងល្អ របស់មហាសេដ្ឋីដូចជា Bill Gates, Richard Branson, Larry Ellison និង Warren Buffet សុទ្ធតែឆ្លងកាត់ភាពលំបាកវេទនា ទើបរកកន្លែងសុខបានឃើញ។
បើអ្នកគិតថា សប្បាយឲ្យហើយទៅ ទាន់ខ្លួនក្មេង តែពេលអ្នកចាស់ទៅ អ្វីក៏មិនសល់ដែរ ប្រសិនបើអ្នកកើតក្នុងគ្រួសារពុំមានធនធានដូចកូនអ្នកមានផ្សេងទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មិនសូវមានធនធានដើម្បីវិនិយោគ គ្មានបញ្ហា សាកល្បងប្រើវិធីនេះសិន
ចុចអាន៖អាថ៌កំបាំងទាំង ៨ អ្នកមានពិតប្រាកដនិយមធ្វើ ដើម្បីបង្កើនចំណូលទ្វេគុណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


