អាជីព
សិប្បកម្មផលិតពាងនៅស្ទឹងត្រែងស្វែងរកការគាំទ្រពីអតិថិជន
សិប្បកម្មផលិតពាងមួយកន្លែង នៅភូមិព្រៃចាស់សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង បានបង្កើនការផលិត ឱ្យមានគុណភាពដើម្បីស្វែងរក អតិថិជនគាំទ្រមកទិញយកទៅដាក់ទឹកប្រើប្រាស់។

លោក ភិន បូរី អាយុ ៣៤ឆ្នាំ រស់នៅភូមិព្រៃចាស់ សង្កាត់សាមគ្គី អ្នកផលិតពាងបានបញ្ជាក់ថា ការផលិតពាងជាមុខរបរមួយប្រកបដោយភាពសុចរិត គ្រាន់តែយើងចំណាយដើមទុន និងកម្លាំងធ្វើទៅដោយភាពយកចិត្តទុកដាក់ ទើបការផលិតនេះសម្រេចបានបរិមាណនិងគុណភាពល្អ។

លោកចេះផលិតពាងតពីដូនតាមក ហើយលោកចង់អភិរក្សមុខរបរមួយនេះ ទើបនៅបន្តធ្វើជារៀងរហូតមក ព្រោះវាបានផ្តល់ប្រាក់ចំណួលសម្រាប់ដោះស្រាយជីវភាពបានមួយផ្នែកបន្ទាប់ពីធ្វើស្រែចំការច្បារដំណាំ។
លោកបញ្ចាក់ថា គ្រួសារគាត់មោទនភាពណាស់ ព្រោះមានរបរមួយប្រចាំគ្រួសារ បានធ្វើការនៅផ្ទះ ដោយមិនបាច់ទៅស៊ីឈ្នួលលក់កម្លាំងពលកម្ម ឬធ្វើចំណាកស្រុកទៅរកការងារធ្វើឆ្ងាយពីក្រុមគ្រួសារ។

លោក អំពាវនាវឱ្យបងប្អូនយើងនៅក្នុងស្រុក ជួយគាំទ្រផលិតផលរបស់ពូកគាត់ផង ដើម្បីឱ្យការផលិតនេះ ស្ថិតនៅមាននិរន្តរភាព និងបានបង្ហាត់បង្រៀនទៅដល់បងប្អូនយុវជនជំនាន់ក្រាយឱ្យចេះបន្ត។
សូមបញ្ជាក់ថា ការផលិតពាងនេះអ្នកជំនាញធ្វើក្នុងមួយថ្ងៃផលិតបានចំនួន ២ លក់ក្នុងតម្លៃ មួយតែ៦ម៉ឺនរៀល ធំ១២ម៉ឺនរៀល ទៅតាមពាងតូចឬធំ ហើយបច្ចុប្បន្ននេះអ្នកផលិត ធ្វើលក់ទៅតាមតែបងប្អូនបញ្ជាទិញតែប៉ុណ្ណោះ៕អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


