អាជីព
របរឡើងត្នោត ទោះមានហានិភ័យ នៅតែមានពលរដ្ឋបន្តចាប់អាជីពនេះ រហូតដល់សព្វថ្ងៃ
លោក ឡី ឡា អាយុ ៣៧ ឆ្នាំ ប្រកបមុខរបរឡើងត្នោតគៀបយកទឹក ជាអ្នករស់នៅក្នុងភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានប្រាប់ថា មុខរបរឡើងត្នោតពិតជាមានហានិភ័យខ្ពស់ណាស់ដោយត្រូវមានការប្រុងប្រយ័ត្នជាប្រចាំក្នុងពេលឡើងចិតផ្កាត្នោត និងដោះទឹកត្នោតទាំងពេលព្រឹកនឹងពេលល្ងាច។

លោកឱ្យដឹងថា ប្រសិនបើឡើងដើមត្នោត៣០ដើម ដូច្នេះ១ ថ្ងៃត្រូវឡើង៦០ដង ហើយមិនអាចខានឡើងមួយពេលណាឡើយ បើហ៊ានចោលមួយពេលផ្កាត្នោតនឹងខូចឈប់ចេញទឹក ម្លោះហើយទោះរវល់ ឬឈឺជាយ៉ាងណាត្រូវតែឡើងចិតផ្កាជាប្រចាំ គឺជួបការលំបាកណាស់។
អ្នកភូមិរូបនេះបញ្ជាក់ថា បច្ចប្បន្នមុខរបរឡើងត្នោតគៀបយកទឹកធ្វើទឹកត្នោតជូរ មិនមានអ្នកធ្វើច្រើនទេនៅតាមជាយក្រុង។ ព្រោះជារបរមួយគ្រោះថ្នាក់ និងហត់ថែមទៀតផង តែដោយសារតែលោកចេះជំនាញនេះតាំងពីក្មេងមក ហើយបន្ទាប់ពីធ្វើស្រែរួចអត់ការងាធ្វើក៍ប្រកបរបរនេះតែម្តងទៅ ព្រោះមិនចង់ទៅចំណាកស្រុកទៅប្រទេសជិតខាង។

បុរសអ្នកឡើងត្នោតរូបនេះបន្តថា សព្វថ្ងៃត្នោតដែលលោកឡើងប្រមាណជាង៣០ដើមក្នុង១ដើមត្រូវជួលគេតម្លៃមួយម៉ឺនរៀលក្នុងមួយរដូវគឺចន្លោះចាប់ពីខែ១១ រហូតទៅដល់ខែ៤ ឬខែ៥គឺលោកងាកមកធ្វើស្រែវិញម្តង។
ចំណែកអ្នកស្រី ភើន ផូ អាយុ ៣៣ ឆ្នាំ ជាភរិយាអ្នកឡើងត្នោត ដែលជាអ្នកលក់ទឹកត្នោតជូរបានប្រាប់ឲ្យដឹងថា នៅក្នុងសង្កាត់សំរោងនេះមិនមានអ្នកលក់ទឹកត្នោតជូរច្រើនប៉ុន្មានទេ ហើយគេធ្វើតែខែអត់ភ្លៀងដែរ។
នៅថ្ងៃខ្លះទឹកត្នោតប្រមាណជិត ១០០លីត្រ លក់អស់គ្មានសល់ទេ តែថ្ងៃខ្លះក៍លក់មិនអស់ដែរ ថ្ងៃដែលលក់ដាច់អស់ៗគ្មានសល់គឺថ្ងៃអាទិត្យ និងថ្ងៃបុណ្យទានផ្សេងៗ។

មុខរបរឡើងត្នោត និងលក់ទឹកត្នោតជូរនេះ មិនមានប្រើដើមទុនច្រើនទេតែត្រូវប្រើកម្លាំង របរធ្វើនេះសាមញ្ញបំផុត តែបើយើងធ្វើក្នុង១ថ្ងៃបាន ៨០ ទៅ៩០លីត្រ ហើយលក់អស់វិញនោះ គឺយើងអាចទទួលបានប្រាក់ចំណេញ ដែលធ្វើឲ្យជីវភាពគ្រួសាររស់នៅបានសំរម្យផងដែរ។
គួរបញ្ជាក់ថា ដើមត្នោតជាកេរ្ដិ៍មរតកកូនខ្មែរ មានប្រយោជន៍ហូរហែរគ្មានចន្លោះ ផ្ដល់ផលប្រយោជន៍ឲ្យខ្មែរមិនដែលចេះអស់ តាំងឬសរហូតដល់ស្លឹក។ ម្ល៉ោះហើយកុំតោះតើយគួរជួយថែរក្សា វាជាសម្បត្តិមកពីដូនតា ជូនជាតិខែមរាទុកជាទ្រព្យយូអង្វែងទៅ៕
អត្ថបទ៖ ឧត្តរ៉ា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoBoonsin Padklang សារភាពថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលថៃ ដែលឲ្យឈប់បាញ់ជាមួយកម្ពុជា មែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏សាហាវនៅ អយុធ្យា បន្តកើនឡើង


