ព័ត៌មានអន្ដរជាតិ
កសិករភូមិខាំផាន់ស្នើមន្ត្រីកសិកម្មផ្តល់បច្ចេកទេសកម្ចាត់សត្វដង្កូវស៊ីបំផ្លាញដំណាំ
កសិករនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែងបានប្រកបរបរដាំពោតធ្វើជាភូមិមួយមានផលិតផលមួយ ខណៈដំណាំពោតឆ្នាំនេះត្រូវសត្វដង្កូវស៊ីបំផ្លាញធ្វើឱ្យពួកគាត់ខាតបង់ថវិកា និងស្នើសុំទៅមន្ត្រីជំនាញកសិកម្មឱ្យមកបង្ហាញបច្ចេកទេសកម្ចាត់សត្វចង្រៃទាំងនេះ។

កសិករដាំពោតអ្នកស្រី ឆៃ ចិត្រា បានឲ្យដឹងថា៖ សព្វថ្ងៃអ្នកស្រីដាំពោត និងបន្លែផ្សេងៗដែលនាំចេញពីភូមិខាំផាន់យកទៅលក់នៅទីផ្សារស្ទឹងត្រែងស្រួលលក់ដូរជាងបន្លែនាំចូលមកពីបណ្តាតំបន់នានា ដោយបានជួយកសិករឲ្យមានប្រាក់សម្រាប់ដោះស្រាយជីវភាព តែនៅដើមឆ្នាំនេះដំណាំពោត របស់កសិករមានសត្វដង្កូវស៊ីបំផ្លាញគ្មានវិធីសាស្ត្រអ្វីកម្ចាត់បានឡើយ។
លោក តាត យុត កសិករនៅភូមិខាំផាន់ដែរនោះ បានបញ្ជាក់ដែរថា៖ កសិករប្រមាណជាង៧០%នៅក្នុងភូមិនេះបានព្យាយាមដាំពោតជាប្រចាំដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារប្រយោជន៍រួមគ្នាថែរក្សាឱ្យបានកេរ្ត៍ឈ្មោះភូមិមួយមានផលិតផលមួយគឺពោតភូមិខាំផាន់។

លោកបន្ថែមថា៖ នៅដើមឆ្នាំនេះស្ទើរតែបាត់បង់ផលិតផលមួយនេះ ព្រោះដំណាំពោតរបស់ពួកគាត់ រងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុមានភ្លៀងច្រើន កើតដង្កូវស៊ីចំផ្លាញងាប់ដើមទាំងចំការតែម្តង ធ្វើឲ្យកសិករខាតបង់ដើមទុននិងពេលវេលា។
លោក អន ជួន មេភូមិខាំផាន់បានទទួលស្គាល់ថា៖ ដំណាំពោតរបស់កសិករនៅដើមឆ្នាំនេះជួបប្រទះកើតរោគដង្កូវស៊ីបំផ្លាញមែន ហើយគ្រោះចង្រៃនេះអាជ្ញាធរមូលដ្ឋានបានជូនព័ត៌មានទៅមន្ត្រីកសិកម្មរួចមកហើយដែរ តែមិនទាន់ឃើញមានផ្នែកជំនាញណាមួយចុះមកពិនិត្យឡើយ។

លោកសង្ឃឹមថា ក្រោយពីមានការផ្សព្វផ្សាយ ព័ត៌មាននេះមន្ត្រីជំនាញ នឹងចុះមកពិនិត្យនិងផ្តល់បច្ចេកទេសពីការថែទាំនៅដំណាំពោតមួយនេះ ដើម្បីស្តានៅកេរ្ត៍ឈ្មោះភូមិមួយផលិតផលមួយឡើងវិញនៅចុងឆ្នាំនេះ។
សូមបញ្ជាក់ថា៖ នៅភូមិខាំផាន់សង្កាត់សាមគ្គីមានប្រជាពលរដ្ឋរស់នៅជាង២០០គ្រួសារ បានប្រកបមុខរបរដាំដំណាំរួមផ្សំ ជាពិសេសដំណាំពោត នៅតាមជួរដងទន្លេមេគង្គលើ ដែលមានផ្ទៃដីលាតសន្ធឹងជាង៨គីឡូម៉ែត្រចាប់ពីអូរ (ម៉មកើត) ទៅដល់អូរឈើទាល (កោះកី)៕

អត្ថបទ៖ ងិនលីម
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


