Connect with us

អាជីព

ជំនាញថ្មី ៥ ប្រភេទដែលបញ្ជាលើទីផ្សារ​ពាណិជ្ជកម្ម នាពេលអនាគតបានមាន​អ្វីខ្លះ?

បានផុស

នៅ

យោង​តាម TrandCorp ជំនាញទំាង ៥ នេះ ត្រឹមតែ​ជាចំណេះ តែក៏ជាអាជីព​ដែល​មានគេ​ស្វែងរក ហើយ​យកចិត្ត​យកថ្លើម ព្រមទំាងផ្តល់កម្រៃខ្ពស់សឹងប្រាំបីដងនៃ​កម្រៃថ្នាក់គ្រប់គ្រងនាពេលបច្ចុប្បន្ន។

ទី១ ជំនាញ​ផ្នែក eSports

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

eSports នឹងមានទំហំវិសាលភាពពាណិជ្ជកម្មកាន់តែ​ធំដែល​ចុងក្រោយ​វានឹង​ឈរជើងមាំ​ជា​កីឡាផ្នែក​ប្រពៃណី​ដ៏ធំនិងរឹងមាំមួយ​។ ការប្រកួតជើងឯកពិភពលោក eSport ទូទាំង​ច្រកល្ហកនៃពិភពលោកនេះ​នឹងប្រព្រឹត្តទៅ​នៅ​លើសង្វៀន​តែមួយដូចដែល​ដែល FIFA World Cup បាន​ធ្វើហើយ​។ បច្ចុប្បន្ននេះ​សាកលវិទ្យាល័យជាច្រើន​លើលោក​បានសម្រេចផ្តល់អាហារូបករណ៍ផ្នែក​ eSports យ៉ាង​ទូលំទូលាយហើយ។ នៅកម្ពុជា​យើងនៅយល់ខ្សោយពីកីឡាអនឡាញនេះ​ហើយភាគច្រើនឪពុកម្តាយ​គិតថា​ វាជាហ្គេម​ដែលបំផ្លាញ​អនាគតក្មេង​ ប៉ុន្តែ​ហ្គេមនិង eSport ខុសគ្នា។

វានឹងក្លាយជា​ឧស្សាហកម្មកីឡា​ដែលមាន​អ្នកវិនិយោគ និងអ្នកលេងច្រើនជាងអ្វី​ដែល​យើង​ធ្លាប់គិត​ដោយសារ​ភាពងាយស្រួល​នៃ​កំណត់​លទ្ធផល​ប្រកួត​និងការ​ទួទាត់។

eSports ដែលជាឧស្សាហកម្មមួយបាននិងកំពុងកើនឡើងជាង ៥០% ពីមួយឆ្នាំទៅមួយឆ្នាំគិតត្រឹមឆ្នាំ ២០១៨ លើទំហំ​ទឹកប្រាក់រាប់ពាន់លានដុល្លារ។

ទី២ អ្នករចនាពិភពនិម្មិត Virtual World Designer

ASA និង A&A ​នឹងចូលខ្លួន​មក​រចនាសឹងថា​គ្រប់អ្វីៗ​នៅក្នុងជីវិតរស់នៅនិងអាជីវកម្ម​ទៅអនាគត​។ ចាប់ពី​អាគារ​រហូតដល់កៅអីនិងអ្វីជាច្រើន​ទៀត​លើបណ្តាញ​អនឡាញ។ បច្ចុប្បន្ននេះ​មាន​ប្រជាជន ៤.២ ប៊ីលាននាក់​បានភ្ជាប់អ៊ិនធរណិតប្រើ​ មានន័យថា ពួកគេមានជីវិត​ប្រចាំ​ថ្ងៃ​ផ្សារភ្ជាប់ទៅនឹង​ពិភពឌីជីថល។

ការប្រើពិភពនិម្មិត ជាបរិយាកាសអន្តរប្រតិបត្តិការដ៏សំខាន់ កាត់ចោល​ការចំណាយ​ច្រើនម៉ោងក្នុង​ចរាចរណ៍ដើម្បីទៅប្រជុំដោយ​យើងអាចពាក់វ៉ែនតាជំនួស​និងជួបគ្នានៅការិយាល័យនិម្មិតបាន។

ពិភពនិម្មិត Virtual World Designer ​គឺជាវឌ្ឍនភាពធម្មជាតិនៃបច្ចេកវិទ្យា​ ហើយ​ដែលវានឹង​ចាំបាច់​ក្លាយ​ជាផ្នែកមួយនៃ​ជីវិតរបស់យើងឆាប់ជាងអ្វីដែលយើង​ព្រមជឿ។

ទី៣ អ្នកជំនាញ CyberSecurity & Private Data Brokerage

នៅពេលដែលយើងរស់នៅកាន់តែផ្ទាល់​នៅក្នុងពិភពឌីជីថល ប្រពន្ធ័សន្តិសុខ Cyber ​​នឹង​កាន់តែមានអទិភាព។ បច្ចុប្បន្នពិភពលោកកំពុង​ដេញដោល​អំពីអសន្តិសុខ​ទិន្នន័យ​ដែល​យើង​ត្រូវបាន​ចាញ់ប្រៀបហ្វេសប៊ុក​ ហើយ​ព័ត៌មានឯកជន​របស់យើងកំពុងត្រូវបានគ្រប់គ្រងដោយសាជីវកម្មធំ ៗ ។ ដោយ​យើង​មិនគិតដល់​អាចថាយើង​នៅល្ងង់ យើង​ទំាងអស់គ្នា​បានព្រម​លះបង់ទិន្នន័យ (ព័ត៌មាន​ ជីវិតឯកជន រូបផាព និង​ផ្លូវចិត្ត​) ដោយឥតគិតថ្លៃ ពីព្រោះយើង​គិតមិនដល់ថា ​តើព័ត៌មានប្រភេទនេះ​មានតម្លៃប៉ុណ្ណា​នោះ​ទេ។ ពីអតីតកាល​ប្រព័ន្ធផ្សព្វផ្សាយសង្គម​បាន​ចំណាយប្រាក់រាប់លានដុល្លារ​ដើម្បីចាប់យកព័ត៌មានប្រភេទអស់ទំាង​នេះ​មកសិក្សា​បង្កើតទីផ្សារ​លក់របស់នានា​តម្រូវចិត្ត​មនុស្ស នេះប៉ុន្តែឥឡូវ​មនុស្សកំពុង​លះបង់វាដោយឥតគិតថ្លៃ ជាថ្នូរនឹងអនុស្សាវរីយ៍ឬការ​សើចកម្សាន្ត​។

ជាមធ្យមទិន្នន័យរបស់អតិថិជននៅអាមេរិកមានតម្លៃយ៉ាងហោចណាស់ក៏ ២៤០ ដុល្លារក្នុង​មួយឆ្នាំដែល​​ក្រុមហ៊ុនប្រភេទ​ដូចជា facebook ឬ google ចង់បាន ។​ ឥឡូវ​ឈ្មួញកណ្តាលផ្នែក​ទិន្នន័យ​គឺជា​ឧស្សាហកម្មដែលមាន​ទុន​រាប់ពាន់លានដុល្លាររួចទៅហើយ គឺគេប្រើទិន្និន័យរបស់យើង​ដើម្បីមានបានខ្លួនគេ​ ហើយ​យើង​ផុសឲ្យគេដោយ​ស្មគ្រ័ចិត្ត​។​

ប្រសិនបើ​ ១០ ឆ្នាំទៅមុខ​គ្រប់គ្នា​ចង់បាន​ភាពផ្ទាល់ខ្លួនមកវិញឬការពារ​ព័ត៌មាន​ផ្ទាល់ខ្លូន​គេត្រូវការ​ជួលអ្នកជំនាញ ​CyberSecurity & Private Data Brokerage។ តម្លៃនៃអាជីពនេះ​យើង​គួរដឹងហើយ​។​

ទី៤ ជំនាញ​ទិន្នន័យ Big Data Science និង AI artificial intelligence

នេះជាជំនាញ  ប្រមូលទិន្នន័យនិងលទ្ធភាពទាញយកសេចក្តីសង្ខេបដែលមានអត្ថប្រយោជន៍។ អាជីពនេះក្រុមហ៊ុនទំាង​អស់ត្រូវការចាំបាច់​ដើម្បីស្វែងរកព័ត៌មាន​ត្រឹមត្រូវនិងវាយតម្លៃ​លើទីផ្សារ​ជុំវិញ​ទិន្នន័យដែលផ្តល់ដោយ​ចរាចរណ៍​នានាលើ​អ៊ិនធរណិត។ ជំនាញនេះ​នឹងនាំមកនូវ​ទីផ្សារការងារធំទូលាយមិនថា ក្នុងស្រុកនិងតំបន់​ជាមួយ​បៀរវត្សរ៍​ឬប្រាក់ម៉ោងហោចណាស់​ ៣០០ ដុល្លារអាមេរិកក្នុងមួយ​ថ្ងៃ។

ទី៥ ឧស្សាហកម្មសិល្បៈការកម្សាន្តបច្ចេកវិទ្យា

ការកម្សាន្តគឺនៅតែមាន​ទីផ្សារ​ខ្ពស់គ្រប់ពេល។ ហេតុអ្វី? ព្រោះវាជាការកម្សាន្តដែល​គ្រប់គ្នា​រស់នៅក្នុងជីវិតដ៏​មមាញឹក​ត្រូវការ​វាឡើងៗពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ។ ត្រូវចាំថា ការកម្សាន្តកំពុងវិវត្តរួមជាមួយ​នឹងបច្ចេកវិទ្យា ដូច្នេះ​កាសែតចម្រៀង ថាស សៀវភៅ ឬ​ការបោះពុម្ពផ្សាយ​ផ្សេងៗ ជារឿង​ហួសសម័យ​។

Disney បានគិតពីអនាគត​លឿនជាងគេ។ ឧស្សាហកម្មយក្ខដ៏ទំនើបនេះបានលួច​ទិញ Pixar​Film ដែល​ជាកំពូលស្ទូឌីយោ​ធំជាងគេ​ផ្នែកគំនូរចលនា​លើលោកយើងនេះ។ យើងមើល​ Incredibles 2, Frozen, Finding Dory, ដែលកុនទំាង​នេះ​រកចំណូលបានជាង ១ កោដិដុល្លារដោយ​គ្មាន​ប្រើ​តារាសម្តែង​ណាម្នាក់​ឡើយ។ Avengers ក៏ពឹងផ្អែកលើ CGI ច្រើនជាងការសម្តែង​ផ្សេងទៀត៕

អត្ថបទ៖ សាយ ពេជ្រ

ចុចអាន៖ ជំនាញ​សរសេរ​កូដ​ ( learn how to code) ជា​ការ​បោះ​ជំហាន​ចូល​ទៅ​ក្នុង​សកលលោក​ដ៏​ធំ

ចុចអាន៖ យកជំនាញ ៨ នេះបានលុយធំ​នៅរង់ចាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម