អាជីព
៥ វិធី ដើម្បីស្វែងរកការងារក្នុងក្រុមហ៊ុនដែលអ្នកពេញចិត្ត
តើធ្វើយ៉ាងម៉េច ដើម្បីស្វែងរកការងារដែលអ្នកចូលចិត្ត ដោយមិនស្ដាយក្រោយ និងអាចទទួលបានចំណេះដឹងថ្មីៗត្រលប់មកវិញ។
ខាងក្រោមនេះ គឺជាគន្លឹះ ៥ យ៉ាង ណែនាំអ្នក មុនពេលដាក់ពាក្យសុំការងារនៅក្រុមហ៊ុនដែលអ្នកចង់ធ្វើ។
១. ស្វែងរកតាមអ៊ីនធឺណិត
វាជារឿងសំខាន់បំផុតក្នុងជីវិតការងារ ទៅនឹងចំណាប់អារម្មណ៍របស់ក្រុមហ៊ុនដែលយើងចង់ធ្វើការ ដើម្បីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ថែមទៀត។ ការស្រាវជ្រាវតាមអ៊ីនធឺណិត គឺដើម្បីបង្ហាញបញ្ជីឈ្មោះក្រុមហ៊ុនដែលមានគេស្គាល់ច្រើន និងអាចជឿទុកចិត្តបានថា ក្រុមហ៊ុនដែលយើងចង់ធ្វើ អាចផ្ដល់ចំណេះដឹងអ្វីខ្លះមកឲ្យយើង។
២. ស្វែងរកឯកសារយោង
មុនពេលដាក់ពាក្យសុំមុខតំណែង សូមធ្វើការស៊ើបសួរបណ្ដាញ ឬនរណាម្នាក់ដែលបច្ចុប្បន្នកំពុងធ្វើការ ឬធ្លាប់ធ្វើការនៅស្ថាប័នដែលយើងកំពុងតែដាក់ពាក្យ។
ការស៊ើបសួរ ស្រាវជ្រាវពីកន្លែងការងារនោះ មិនត្រឹមតែអាចជួយយើងជៀសផុតពីចន្លោះប្រហោងខ្មៅប៉ុណ្ណោះទេ។ ប៉ុន្តែក៏អាចផ្ដល់ឲ្យយើងបានដឹងពីតម្លៃ និងវប្បធម៌ក្រុមហ៊ុន រួមទាំងដំណើរការផ្សេងៗ ដែលក្រុមហ៊ុនបានផ្ដល់ឲ្យបុគ្គលិករបស់គេ។

៣. ពិនិត្យមើលគេហទំព័ររបស់ក្រុមហ៊ុន
គេហទំព័រនៅលើអ៊ីនធឺណិត គឺអាចជួយយើងយល់ច្បាស់ពីវប្បធម៌របស់ក្រុមហ៊ុន មុនពេលឈានជើងចូលបន្ទប់សម្ភាសន៍។ ចាប់ផ្ដើមដោយការពិនិត្យមើលគេហទំព័ររបស់ក្រុមហ៊ុន ជាពិសេសផ្នែក“ អាជីព” របស់ពួកគេ។
ទាំងនេះនឹងជួយយើងវាស់ស្ទង់វប្បធម៌សាជីវកម្ម និងសម្រេចចិត្តថា តើបរិយាកាសការងាររបស់ក្រុមហ៊ុននិងគុណតម្លៃរបស់វា សមនឹងយើងដែរឬទេ។
៤. ស្វែងយល់ពីអ្វីដែលអ្នកដទៃកំពុងនិយាយអំពីក្រុមហ៊ុន
នៅពេលធ្វើការផ្លាស់ប្ដូរអាជីព សូមកុំភ្លេចពិនិត្យលើអ៊ីនធឺណិត ពីព័ត៌មានឬអ្នកណាម្នាក់ដែលដឹងច្បាស់ពីកន្លែងការងាររបស់យើង។ វាមានប្រយោជន៍ ជាពិសេសប្រសិនបើយើងបានស្គាល់នរណាម្នាក់ ដែលធ្វើការនៅក្រុមហ៊ុនគោលដៅរបស់យើង ដែលអាចចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេមកយើងបាន។
៥. រៀបចំសំណួរសម្រាប់ការសម្ភាសន៍
ប្រសិនបើយើងចង់ស្វែងរកការងារក្នុងក្ដីសុបិន សូមចាំថា ដំណើរការសម្ភាសន៍ គួរតែជាផ្លូវពីរ។ ដូចជាក្រុមហ៊ុនកំពុងវាយតម្លៃយើង និងជំនាញរបស់យើង ក្នុងតួនាទីរបស់ពួកគេ។ ហើយក៏ជាការងាររបស់យើង ក្នុងការសួរសំណួរ ដើម្បីទទួលបាននូវជំហរកាន់តែប្រសើរឡើង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖១១ ឃ្លាដែលបុគ្គលិកត្រូវប្រយ័ត្ន មិនគួរនិយាយជាមួយចៅហ្វាយនាយ
ចុចអាន៖ខ្ញុំមិនមែនជាមេដឹកនាំផង រៀនក្បួន ដោះស្រាយទំនាស់ធ្វើអ្វី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


