Connect with us

អាជីព

ប្រឈមជាមួយបុគ្គលិកចរិតពិបាកៗ ដោយមិនអាចគេចវ៉េស

បានផុស

នៅ

ពេលខ្លះបុគ្គលិកចរិតយ៉ាប់ពុំត្រឹម​តែធ្វើឱ្យឈឺក្បាល តែអាចបង្កើតជាការឈឺចាប់ពិតប្រាកដមួយដល់ថៅកែ។ ដែលសំខាន់គឺ បើគេមានសមត្ថភាពខ្ពស់ ថៅកែៗពិបាកនឹងឱ្យចេញព្រោះផលចំណេញ​ដែលពួកគេបង្កើតមក។

នៅគ្រប់ក្រុមហ៊ុនទាំងអស់ហាក់ ដូចជាយ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ពីរដែលមាន​ឥរិយាបទមិនល្អក្នុងការ​ទំនាក់ទំនង​ឱ្យរលូន ជាពិសេស​មនុស្ស​កាន់តែមាន​ការច្នៃប្រតិដ្ឋខ្ពស់ ចរិតកាន់តែលំបាកឡើង។

អ្នកពូកែខ្លះបានធ្វើឱ្យអ្នកជំនាញផ្នែកធនធានមនុស្សឈឺក្បាលមែនទែន​ រហូតដល់ក្រុមហ៊ុនជាច្រើន​ចូលចិត្ត​ជួលពួកគេជាកញ្ចប់ជាជាងមកជាបុគ្គលិក។

កំណត់បញ្ហាសិន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើម្តេចខ្លះដែលអាចកំណត់និយោជិកនោះ “ពិបាក”?

បញ្ហាវិន័យ ឬយន្តការដោះស្រាយបញ្ហាធ្វើការជាមួយអ្នកផ្សេងស្មុគស្មាញ?

យើងអាចកំណត់អត្តសញ្ញាណតាមរយៈអាកប្បកិរិយាជាក់លាក់ណាមួយ ដែលបណ្តាលឱ្យយើងអាច​ដាក់ពួកគេ​ចូលក្នុងចំណោមនិយោជិកលំបាកប៉ះពាល់ ប៉ុន្តែមាន​ប្រយោជន៍។

យើងមិនអាច “ជួសជុល” និយោជិកតាមរបៀបគ្រូធ្វើលើសិស្ស​ក្នុងសាលាបានទេ។ ពួកគេជាមនុស្សដែលយើងបានសម្រេចចិត្តជួលឬរក្សាទុកនៅអង្គភាពរបស់យើង ហើយយើងទទួលខុសត្រូវក្នុងការកំណត់អត្តសញ្ញាណថា អ្វីខ្លះដែលសក្តិសមនឹង​ពួកគេធ្វើបំផុត។

មិនមែនថា គ្រប់ពេលយើង​គួរតែអត់ធ្មត់ចំពោះនិយោជិកលំបាកៗទេ ពិសេសបើគេហ៊ាន​មាន​ហឹង្សាឬសម្តីគំរាមកំហែងអសុរោះនោះ ជាមូលហេតុដែលយើង​អាចបណ្តេញចេញជាបន្ទាន់ ប៉ុន្តែករណីបែបនេះមានតិចតួចណាស់ ព្រោះមេដឹកនាំខុសពីអ្នកគ្រប់គ្រង មេដឹកនានឹង​នាំម​នុស្ស​ទៅរកផ្លូវល្អ ឱ្យអស់ពីលទ្ធភាពសិន មុនពេលបោះបង់ពួកគេ​ចោល។

២ ពង្រឹងតម្លាភាព

មនុស្ស​លំបាកយ៉ាងណា តែងតែ​ចង់មាន​មេដឹកនាំមានតម្លាភាពម្នាក់នៅពីលើពួកគេ។ ដោយសារពួកគេលំបាកគ្រប់គ្នាអាចងាយសន្មត់ចោទពួកគេ នូវកំហុសនានាបានងាយ​ជាងបុគ្គលិកសុភាពរមទម្យ ប៉ុន្តែការមាន​វប្បធម៌តម្លាភាពអាចជួយការពារពួកគេពីការលាបពណ៌ប៉ាន់ស្មាននានាបាន។ ការពង្រឹងតម្លាភាពជាវិធីសាស្ត្របង្ហាញថា គ្រប់គ្នា មិនត្រូវបានប៉ាន់ស្មាន​ វាយតម្លៃ តាមរយៈឥរិយាបថខាងក្រៅឡើយ។ លទ្ធផល​ការងារជាគ្រឿងចាំបាច់​ ហើយ​រាល់ផ្លាស់់ប្តូរឥរិយាបថត្រូវបានគាំទ្រពេញទំហឹង​ដោយក្រុមហ៊ុន ដោយការផ្តល់ឱកាសម្តងហើយម្តងទៀត។

ទោះបីជាសេណារីយ៉ូដ៏អាក្រក់បំផុតមួយកំពុងកើតមាន ប្រសើរបំផុតគឺការមានសុវត្ថិភាពស្ងប់ស្ងាត់ជាជាងបង្កសង្គ្រាម។ អាកប្បកិរិយាមិនសមរម្យប្រព្រឹត្តនៅកន្លែងធ្វើការនិងបន្សាបដោយការនិយាយជាមួយ​កាយវិកាគោរពគ្នា។ អំពើត្រម៉ាំងត្រម៉ោកមិនអាចដោះស្រាយ​គ្នាបានទេ។ បុគ្គលិកតែងតែចង់ឱ្យមានអ្នកដឹកនាំ ស្លូត ល្អ ចិត្តធ្ងន់ និងឥតខ្ចោះ នេះជាការស្រមៃរបស់ពួកគេ។ ពួកគេ​អាចត្អូញពីស្ត្រេស តែគេមិនដែលចង់ឃើញមេដឹកនាំស្ត្រេសឡើយ។ អ្វី​ដែលមេដឹកនាំអាចទទួលបានការគោរពខ្ពស់បំផុត គឺមិនវិនិច្ឆ័យអ្នកណាម្នាក់ ព្រោះចិត្ត​ស្រលាញ់ឬស្អប់ឡើយ។

ទោះលោកនេះគ្មាន​យុត្តិធម៌ ក៏ក្នុងបរិវេណកន្លែងយើងគួរតែកុំអយុត្តិធម៌

មនុស្សភាគច្រើនមានអារម្មណ៍ថា ពួកគេមិនត្រូវបានទទួលដំណោះស្រាយត្រឹមត្រូវឬជាប់លាប់។ ការត្អូញត្អែរជាច្រើនក្នុងចំណោម​បុគ្គលិកគឺមេដឹកនាំមិនយកចិត្ត​ទុកដាក់ចំពោះអារម្មណ៍ខ្លួន។ ​

អ្វីដែលល្អបំផុតយើងអាចធ្វើបានគឺស្តាប់ហើយ​ កំណត់ពេលវេលាដើម្បីនិយាយជាមួយអ្នកចូលរួម។ សួរហេតុអ្វីបានជាពួកគេ​មិនសប្បាយចិត្ត។ តើកើតឡើងនៅពេលណា? អ្នកណាខ្លះពាក់ព័ន្ធ?ហើយចិត្ត​គេចង់ដោះរបៀបណា?

អត់ធ្មត់ជានិច្ច និងប្រព្រឹត្ដការដោះស្រាយជាជំហានៗ ដោយសមហេតុផលជាវិធីដែលមេដឹកនាំម្នាក់ៗចាំបាច់ត្រូវរៀនអនុវត្ត៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Theworkplace

ចុចអាន៖ រវាងអាជីវកម្មលក់និងផ្តល់សេវាកម្ម មួយណាល្អជាងសម្រាប់បើករកស៊ីដំបូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ១៧ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ២២ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៣៩ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម