អាជីព
គន្លឹះ ៦ យ៉ាងដើម្បីក្លាយជាអ្នកដឹកនាំល្អនៅកន្លែងធ្វើការ ប្រកបដោយជោគជ័យ
ស្ទើរតែគ្រប់គ្នា មានសមត្ថភាពទទួលយកតួនាទីដឹកនាំ នៅកន្លែងការងារ។ ប៉ុន្តែក៏មិនប្រាកដថារលូនទៅមុខ បើសិនយើងមិនមានជំនាញគ្រប់គ្រាន់ សម្រាប់ដឹកនាំក្រុម។
ប្រសិនបើយើងចង់ក្លាយជាអ្នកដឹកនាំជោគជ័យម្នាក់ នៅកន្លែងធ្វើការ នេះជាគន្លឹះ ៦ យ៉ាងដើម្បីជួយឲ្យឆាប់ជោគជ័យ ៖
១. រៀនពីការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព
ក្នុងនាមជាអ្នកដឹកនាំក្រុម ត្រូវដឹងពីរបៀបប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព។ នេះមានន័យថា យើងត្រូវធ្វើសកម្មភាពច្រើនជាងចេញតែបញ្ជា ទៅក្រុម។ ត្រូវមានសមត្ថភាពគិតមុនពេលនិយាយ ហើយត្រូវប្រាកដថា មនុស្សអាចយល់សាររបស់យើង។
យើងក៏ត្រូវរៀនពីរបៀបស្ដាប់នូវអ្វីដែលសមាជិកក្រុមកំពុងនិយាយ ហើយអាចគ្រប់គ្រង និងការពារជម្លោះ រវាងសមាជិកក្រុមនិងក្រុម រួមទាំងការគ្រប់គ្រងរបស់យើង (ដែលរួមបញ្ចូលទាំងខ្លួនឯងផង) ។
២. សរសើរសមាជិកក្រុមនីមួយៗ
មិនគ្រប់គ្រាន់ទេ បើអ្នកដឹកនាំសរសើរក្រុមចំពោះការងារដែលធ្វើបានល្អតែមួយមុខ។ ប្រការដែរសំខាន់ត្រូវសរសើរសមាជិកក្រុមនីមួយៗ ចំពោះការចូលរួមចំណែកផ្ទាល់ខ្លួនរបស់ពួកគេចំពោះគម្រោងក្នុងក្រុម។ ត្រូវប្រាកដថា ការសរសើររបស់យើងគឺចេញពីចិត្តពិតប្រាកដ មិនមែនក្លែងក្លាយ សំដីផ្អែមតែមុខឡើយ។
៣. បង្កើតការប្រកួតប្រជែង
អ្នកដឹកនាំជោគជ័យ ត្រូវដឹងពីវិធីប្រកួតប្រជែងជាមួយមិត្តរួមការងារក្នុងក្រុម ហើយធ្វើឲ្យពួកគេរិតតែធ្វើការកាន់តែខ្លាំង។ ពួកគេកាន់តែប្រកួតប្រជែងជាមួយសមាជិកក្រុម របស់ពួកគេកាន់តែច្រើន សមាជិកក្រុមនឹងកាន់តែរឹងមាំជាងមុនទ្វេគុណ។
តែត្រូវប្រាកដថា យើងបានដឹងពីរបៀបប្រកួតប្រជែងជាមួយពួកគេ ដោយមិនចាំបាច់ធ្វើឲ្យពួកគេធ្វើហួសហេតុពេក មិនធ្វើឲ្យពួកគេលំបាកពេក ឬឈឺចាប់ដោយចេតនាណាមួយ។

៤. រៀនពីរបៀបធ្វើការសម្រេចចិត្ត
រឿងសំខាន់មួយដែលប្រធានក្រុមត្រូវធ្វើ គឺអាចធ្វើការសម្រេចចិត្តភ្លាមៗ។ ពេលមិនសប្បាយចិត្តកុំធ្វើការសម្រេចចិត្ត វាមិនត្រឹមតែអាចធ្វើឲ្យក្រុមហ៊ុនឈឺចាប់ប៉ុណ្ណោះទេ ថែមទាំងអាចធ្វើឲ្យយើងឈឺចាប់ផងដែរ។
យើងត្រូវធ្វើជាម្ចាស់សិល្បៈនៃនយោបាយ ក្នុងរឿងអស់នេះ និងធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវគ្រប់រឿង។
៥. ចូលរួមជាមួយអ្នកដទៃ
យើងនឹងត្រូវរៀនពីរបៀបចូលរួមជាមួយអ្នកដទៃ ដើម្បីធ្វើឲ្យក្រុមមានផលិតភាពតាមដែលអាចធ្វើទៅបាន។ ប្រសិនបើមានការផ្លាស់ប្ដូរ ចូរប្រាប់ក្រុមឲ្យដឹងផង កុំឲ្យពួកគេមានអារម្មណ៍ថា យើងបានមើលរំលងគេ។
៦. ចេះបែងចែកទេពកោសល្យ
អ្នកដឹកនាំល្អ ស្គាល់បុគ្គលិកនិងទេពកោសល្យរបស់ពួកគេ និងវិធីប្រើប្រាស់ទេពកោសល្យទាំងនោះ។ ពួកគេដឹងច្បាស់ពីរបៀបនាំយកអ្វីដែលល្អបំផុត ឲ្យបុគ្គលិករបស់ពួកគេ និងកន្លែងដែលពួកគេគួរតែស្ថិតនៅ ដើម្បីឱ្យមានប្រសិទ្ធភាពក្នុងកន្លែងការងារ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គន្លឹះ ៦ យ៉ាងធ្វើឲ្យដំណើរការការប្រជុំធំៗ ប្រកបដោយជោគជ័យមិនមានគំនិតខ្វែងគ្នា
ចុចអាន៖៥ វិធីជំរុញចិត្តខ្លួនឯងនៅកន្លែងធ្វើការនៅពេលមានអារម្មណ៍មិនពេញចិត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


