អាជីព
គន្លឹះធំៗដែលនាយកប្រតិបត្តិស្ត្រីច្រើនជោគជ័យក្នុងសមរភូមិសហគ្រិនភាព
មនុស្សស្រីរមែងម៉ត់ចត់ មានសិលធម៌ខ្ជាប់ជាង និងទន់ភ្លន់ជាងបុរសស្ទើរលើគ្រប់កិច្ចការដែលពិសេសក្នុងផ្នែកសហគ្រិន ទំាងនេះជាអាវុធដ៏មានឥទ្ធិពល។
ស្ត្រីជាច្រើន មានប៉ុន្មានចំណុចខាងក្រោម ដែលនាំឱ្យនាងតែងអាចយកឈ្នះភេទផ្ទុយបាន ក្នុងសមរភូមិសហគ្រិនភាព។
១. ដឹងគុណនិងចងចាំ

រាល់ជំនួយបន្តិចបន្តួចជាពិសេសនៅដើមដំបូងគឺមានតម្លៃណាស់ រាប់បញ្ចូលទាំងពាក្យរិះគន់ក្នុងន័យស្ថាបនា និងការផ្ដល់យោបល់មិនមែនស្ថាបនា រួមទាំងអ្នករត់តុនៅហាងកាហ្វេដែលអនុញ្ញាតឱ្យអ្នកអង្គុយរយៈពេល ៨ ម៉ោងជាប់។
ការចាប់ផ្ដើមដំបូងគឺជាការពិបាកបំផុត ហើយការបាត់បង់ជំនឿគឺស្ទើរតែជៀសមិនរួច។ ការចងចាំនូវគ្រាទាំងនេះ នឹងជួយអ្នកឆ្លងផុតស្ថានភាពលំបាក និងសង្ស័យខ្លួនឯង។
២. មិនខ្វល់គេចូលចិត្ត តែខិតខំឲ្យគេគោរព

ត្រូវខិតខំធ្វើយ៉ាងណាដើម្បីឲ្យប្រាកដថា ជំនាញសមត្ថភាពនិងក្រមសីលធម៌ការងាររបស់អ្នក នឹងទទួលបានការគោរពពីមនុស្ស ជាងព្យាយាម ឲ្យគេចូលចិត្ត។
ផ្ដល់អាទិភាពនិងវិនិយោគលើខ្លួនឯង ជំនួសឲ្យការចំណាយលុយលើម៉ូដសោភ័ណភាពនិងរបៀបរស់នៅ។ បែងចែកប្រាក់ឧបត្ថម្ភដើម្បីវិនិយោគយ៉ាងសកម្ម ក្នុងឱកាសរៀនបណ្ដាញ និងឱកាសអភិវឌ្ឍន៍។
៣. ជឿទុកចិត្តលើញាណពិសេស
ការសម្រេចចិត្តធ្វើអាជីវកម្មដោយផ្អែកលើសភាវគតិ អាចពិបាកក្នុងការបង្ហាញអំពីនរណាម្នាក់ ជាពិសេសអ្នកប្រតិបត្តិអាជីវកម្ម។ ប៉ុន្តែអ្វីដែលអាចនិយាយបាន គឺការថ្លឹងថ្លែងការពិត និងធ្វើតាមវិចារណញ្ញាណរបស់អ្នក កុំព្រងើយកន្តើយនឹងវា។សភាវគតិរបស់អ្នក នឹងចង្អុលបង្ហាញអ្នក ក្នុងទិសដៅត្រឹមត្រូវ។
៤.សិក្សានិងមានវិន័យខ្ពស់

ជីវិតគឺជាការរៀនរហូតដល់ដង្ហើមចុងក្រោយ ទោះបីអ្នករៀនចប់ ឬមានតួនាទីមុខតំណែងខ្ពស់នៅក្នុងក្រុមហ៊ុនក៏ដោយ។
ចំណេះដឹងក្រៅសាលាមិនអាចវាស់វែងបានទេ សូមកុំបញ្ឈប់ខ្លួនឯង ដោយគ្រាន់តែបានការងារហើយលែងចង់ចាប់យកការរៀនសូត្រដទៃទៀត។ ត្រូវប្ដេជ្ញាចិត្តថា នឹងរៀនពេញមួយជីវិត ។
៥. ចេះទទួលស្គាល់អ្នកដទៃ
ស្វែងរកសហស្ថាបនិកដែលមានភាពងប់ងុលដូចអ្នក និងធ្វើឱ្យអ្នកទទួលបានតម្លៃមិនអាចកាត់ថ្លៃបាន។ អ្នកអាចចែករំលែកបន្ទុកការងារខ្ពស់និងទាប ហើយរើសយកគ្នានៅថ្ងៃដ៏លំបាក រួមទាំងការមានគ្នាទៅវិញទៅមក ដោយឱ្យយើងដើរទៅមុខបានលឿនជាងមុន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖យុវវ័យចង់ប្រលូករកលុយ គួរអានអត្ថបទនេះ!
ចុចអាន៖មិនទៅការិយាល័យ ធ្វើការងារពីផ្ទះយ៉ាងណាឱ្យមានប្រសិទ្ធិភាព?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


