Connect with us

អាជីព

ប្រកាន់បាននូវទម្លាប់៣យ៉ាងនេះ​ ជោគជ័យពិបាកបដិសេធយើងបំផុត

បានផុស

នៅ

មនុស្ស​ជា​ច្រើន​បរាជ័យ ព្រោះ​គាត់មិនមានឬមិនចេះ មិន​ត្រៀម​រៀបចំ​គម្រោង​ជីវិត ។ ការ​រស់នៅ​គ្មាន​គម្រោង គឺ​គ្មាន​គោលដៅ មិន​ដឹង​ធ្វើអ្វី ដើម្បីអ្វី ពិបាក​នឹង​ទទួល​ជោគជ័យ ជា​ពិសេស​ក្នុង​រឿង​ធ្វើ​ការងារ។ ជីវិត​ដែល​មាន​គម្រោងគឺធ្វើឲ្យយើងដឹងថា ត្រូវធ្វើអ្វី​ដោយមិនខាតបង់ពេលវេលា និងមិនវង្វេងផ្លូវ។ នៅលើលោកយើងនេះ អ្វីដែលល្អបំផុតនោះ គឺការចេះបត់បែន និងប្រែប្រួលតាមស្ថានការណ៍ផ្សេងៗដែលកើតឡើងឲ្យបានសមរម្យ នោះក៏ចាត់ទុកថាជោគជ័យបានមួយផ្នែកហើយ។

១. គិតទុកជាមុនពីលទ្ធផលដែលមិនអាចធ្វើទៅតាមគោលដៅបាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើទោះបីជាអ្នកពូកែ អាចគ្រប់គ្រងអ្នកដែលចូលរួមការងារបាន រាប់រយរាប់ពាន់អ្នក ឬមានប្រាក់ចុះទុនច្រើនមហាសាល ក៏វាអាចនឹងមានបញ្ហាដែរ ។ មនុស្សជាច្រើនបានតាំងចិត្តធ្វើការងារ ដើម្បីគ្រួសារ ឬអ្នកជាទីស្រឡាញ់ ក៏ប៉ុន្តែដោយសារតែភាពមិនពិតប្រាកដខ្លះពីកត្តាខាងក្រៅមានដូចជា អាកាសធាតុ សង្គ្រាម បដិវត្តន៍ វិបត្តធ្ងន់ធ្ងរ ឧបទ្ទវហេតុ     ទស្សនៈ ការប្រឆាំង ការធ្វើបាតុកម្ម ការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច ប្រព័ន្ធគ្រប់គ្រង ។ល។ បែរជាសាងនូវភាពច្របូកច្របល់ រហូតធ្វើឲ្យគោលដៅ វៀចវេរឬមានបញ្ហាបាន។ មុនចាប់ផ្តើមដំណើរការ ឬធ្វើគម្រោងការនោះ មនុស្សជាច្រើនធ្វើការដោយអាស្រ័យលើការមើលទៅក្នុងផ្លូវវិជ្ជមាន ជាគោលក្នុងការធ្វើការងារអ្វីម៉្យាង ដោយការត្រៀមដំណើរការចុះទុន ចុះកម្លាំងនៅក្នុងលក្ខណៈគឺ ត្រៀមជាស្រេចហើយទើបធ្វើ ដែលសុទ្ធតែមានក្តីសង្ឃឹម និងការតាំងចិត្តជាអ្នកដឹកនាំផ្លូវ ដោយភ្លេចគិតពិចារណាលើការបរាជ័យដែលអាចនឹងកើតឡើងរង់ចាំនៅខាងមុខ។ ចំណេកការគិតដល់ភាពបរាជ័យ បើទោះបីជាការមើលនៅក្នុងផ្លូវវិជ្ជមាន ដែលមិនគួរយកមកពិចារណា ក្នុងការចាប់ផ្តើមដំណើរការក៏ដោយ ប៉ុន្តែនេះមិនមែនជារឿងដែលខុសទេ បើមានការគិតទុកជាមុនហើយព្យាយាមគិតរកវិធីដោះស្រាយជានិច្ចនោះ ព្រោះដល់ទីបំផុតទោះបីជាគ្មានអ្វីកើតឡើងក៏ដោយ ក៏ចាត់ទុកថាគឺជា ការហ្វឹកហាត់ធ្វើជាមនុស្សដែលមានភាពល្អិតល្អន់។

រកវិធីដោះស្រាយទុកឲ្យបានច្រើនមុនចុះគម្រោង

ពេលនឹកដល់ភាពបរាជ័យ ដែលអាចនឹងកើតឡើងហើយនោះ ការរៀបចំគម្រោងដើម្បីរកវិធីដោះស្រាយ ជារឿងដែលសំខាន់ព្រោះ ថាមធ្យោបាយក្នុងការដោះស្រាយបញ្ហានីមួយៗ ដែលកើតឡើងនោះមានច្រើនវិធីទើបត្រូវជ្រើសរើសវិធីខូចខាតតិចបំផុត ប៉ុន្តែទាំងនេះត្រូវ អាស្រ័យទៅលើសតិនៅក្នុងការដោះស្រាយបញ្ហា ព្រមទាំងពិចារណាដោយតក្កវិជ្ជាថា បើធ្វើបែបនេះ លទ្ធផលគឺត្រូវបែបនេះឯង និងមានមូលហេតុច្បាស់លាស់បំផុត កុំខ្វល់ថាអ្នកជិតស្និទ្ធ ឬអ្នករួមការងារនឹងមើលអ្នកថាជាមនុស្សដែលភ័យហួសហេតុនោះ។

៣. កសាងកម្លាំងចិត្តដើម្បីដាស់តឿនសតិឲ្យគិតបានល្អិតល្អន់ ប៉ុន្តែមិនយកមកគិតថា ខ្លួននឹងក្លាយជាមនុស្សដែលអស់ភាពសំខាន់

ដរាបណាភាពជោគជ័យ នៅតែអាចកើតឡើងចំពោះអ្នក ហើយនៅពេលអ្នកដួល អ្នកចេះក្រោកឈរសារជាថ្មីបាននោះ នឹងធ្វើឲ្យអ្នកជោគជ័យជារៀងរហូត។ ចូរកុំខ្លាចភាពបរាជ័យដែលអាចនឹងធ្វើឲ្យអ្នកអស់តម្លៃនៃភាពសំខាន់ឲ្យសោះ។ ​បើអ្នកត្រៀមរួចជាស្រេចដោយគំនិតទាំង ៣ នេះ ព្រមទាំងបានសិក្សាថា  មនុស្សយើងដួលខ្លះក៏បាន ចាញ់ខ្លះក៏បាន អស់តម្លៃខ្លះក៏បាន អ្នកក៏អាចត្រលប់មកជាមនុស្សសំខាន់វិញបានដែរ មិនថានៅក្នុងជីវិតការងារ ជីវិតផ្ទាល់ខ្លួន ឬជីវិតគ្រួសារនឹងគង់វង្សជានិច្ច។​ ចូរយកការភ័យខ្លាចនេះ មកបំប្លែងឲ្យវាក្លាយជាថាមពល ដើម្បីដាស់តឿនសតិរបស់អ្នកឲ្យមោះមុត ឈានទៅរកគោលដៅនៃជីវិត និងការធ្វើការដែលអ្នកបានកំណត់ទុកនោះ នៅទីបំផុតនឹងទទួលបានជោគជ័យជាក់ជាមិនខានទេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Healthlin

ចុចអាន៖គន្លឹះ​ធំៗដែល​នាយក​ប្រតិបត្តិ​ស្ត្រីច្រើន​ជោគជ័យក្នុងសមរភូមិសហគ្រិនភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ២៩ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម