អាជីព
អ្នកអាចបាត់បង់ការងារភ្លាមៗក្នុងរដូវកាលកូវីដ ដោយសារហេតុផលទាំងនេះ
វីរុសកូវីដ មិនត្រឹមតែជាវិបត្តិសុខភាពសាធារណៈទេ ប៉ុន្តែក៏ជាបញ្ហាសេដ្ឋកិច្ចដ៏ធំមួយ។ ជាមួយនឹងការអំពាវនាវឲ្យមានការឃ្លាតឆ្ងាយពីសង្គម ការងារនៅក្នុងផ្នែកសេវាកម្មដែលពឹងផ្អែកលើអន្តរកម្មអ្នកផ្ដល់សេវា ឬចំណូលផ្ទាល់ពីអតិថិជនដូចជា ភោជនីយដ្ឋាន សណ្ឋាគារ សេវាកម្មថែទាំកុមារ សេវាកម្មលក់រាយនិងដឹកជញ្ជូន បានជួបចំណុចអាក្រក់បង្អស់ដោយការកាត់ចោលបុគ្គលិករាប់លាននាក់មកហើយ។
បន្ទាប់មកទៀត!
ទោះបីអ្នកស្ថិតនៅក្នុងក្រុមហ៊ុនដែលអាចធ្វើការពីផ្ទះមកបាន ប៉ុន្តែគួរគិតឲ្យហើយដែរអំពីហានិភ័យខ្ពស់ ក្នុងការបាត់បង់ការងារបានគ្រប់ពេល ដោយសារជម្រៅធ្លាក់លង់មិនឈប់នៃភាគហ៊ុន និងសេដ្ឋកិច្ចសាកល៖
១ ក្រុមហ៊ុនមិនមានចំណូលល្អស្រាប់

ប្រសិនមានលុយតិច គេអាចឆ្លៀតពេលនេះកាត់អ្នកចោលបាន ដោយមិនចាំបាច់មានហេតុផលអ្វីក្រៅតែពីពាក្យថា សេដ្ឋកិច្ចដួល។ ប្រសិនអ្នកជាបុគ្គលិកមិនសំខាន់ឬសំខាន់ដែរ តែមិនសូវមានលទ្ធផលការងារច្បាស់លាស់ អ្នកនឹងប្រឈម ក្នុងរវាងបីខែទៅមុខ។
២ អ្នកមិនមានជំនាញច្បាស់
ការងារជំនួសដៃជើង ដែលងាយរកមនុស្សមកបាន ជាទូទៅហៅថា មិនមែនអាជីពប៉ុន្តែជាការងារ។ ប្រភេទមួយនេះ ងាយរកមនុស្សជំនួសដែលតម្លៃថោកជាង ឧស្សាហ៍ជាង និងរហ័សជាងអ្នកក្នុងទីផ្សារដែលកំពុងជន់ទៅដោយកម្លាំងពលកម្ម។
៣ អ្នកមិនសូវយកចិត្តទុកដាក់

ប្រសិនអ្នកធ្វើការត្រួតលើសពីរដងនៃមុនពេលមានវិបត្តិ ទំនងថា អ្នកគ្រប់គ្រងពិបាកសម្រេចចិត្តបំផុតក្នុងការដកអ្នកចេញ។ ប៉ុន្តែប្រសិនអ្នកឆ្លៀតពេលអាសន្ន ធ្វើការឡេះឡោះ ឆ្លៀតពេលធ្វើការពីផ្ទះហើយមិនកើតជាលទ្ធផលច្បាស់លាស់ ការបាត់បង់ការងារលើកនេះទំនងជាបាត់យូរតែម្តង រហូតដល់អ្នកនឹងត្រូវបង្ខំចិត្ត ធ្វើការងាររកប្រាក់តាមវិធីផ្សេងៗទៀតដែលមិនធ្លាប់គិតទុកមកពីមុន។
៤ ក្រុមហ៊ុនជាច្រើននឹងបិទទ្វារលើសពីអ្វីដែលអ្នកដឹង
យោងតាមការវិភាគរបស់ IMF ក្រុមហ៊ុនជាង២លានទៀតនឹងត្រូវបង្ខំបិទទ្វារ ហើយក្នុងចំណោមអ្នកដែលងាយរងគ្រោះបំផុតដោយការបាត់បង់ការងារ គឺកម្មករ និយោជិក ណា ដែលមិនមានជំនាញរឹងមាំ ពឹងលើការងារប្រើថានានុក្រម ចំណែកអ្នកដែលនៅរឹងមាំបានគឺប្រភេទ អ្នកជំនាញដែលអាចធ្វើការដោយសេរី មិនមានម៉ោងពេលនិងទីតាំង៕
ប្រែសម្រួល៖ ស្រស់
ចុចអាន៖មនុស្សពូកែជាច្រើន ដែលមិនអាចដឹកនាំក្រុមបាន ព្រោះហេតុផលទំាងនេះ…

-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ៧ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា