មនុស្ស​ពូកែ​ជាច្រើន ដែល​មិន​អាច​ដឹកនាំ​ក្រុម​បាន ព្រោះ​ហេតុផល​ទំាង​នេះ... អំពីមេដឹកនាំ
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

មនុស្ស​ពូកែ​ជាច្រើន ដែល​មិន​អាច​ដឹកនាំ​ក្រុម​បាន ព្រោះ​ហេតុផល​ទំាង​នេះ…

Published

on

ការងារ​ជា​ក្រុមជារឿង​ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថភាព​ការងារ​ជាក្រុម នាំ​ឲ្យ​​អ្នក​បរាជ័យ​ឬ​ជោគជ័យ ពេល​វ័យលើសពី៤០ឆ្នាំ។ ពេលនោះ​អ្នក​ចាំបាច់​ក្លាយ​ជា ទី១អ្នកជំនាញ (ទីប្រឹក្សា គ្រូ​បង្រៀន​អាជីព​ណាមួយ ឬ​អ្នក​ពិគ្រោះ​យោបល់) ទីពីរ ក្លាយ​ជា​មេដឹកនាំ(អ្នកគ្រប់គ្រង ម្ចាស់ក្រុមហ៊ុន អ្នក​នាំមុខ​គម្រោង​ណាមួយ។ល។)។​ ពុំនោះទេ អ្នក​នឹង​ក្លាយ​ជាបុគ្គលិក​ដដែល​ដែល​មាន​យុវវ័យ​ក្មេង​ជាង​មក​គ្រប់គ្រង​ពី​លើ។

ទាក់ទង​អ្វី​នឹង​ការងារ​ជា​ក្រុម?

គ្រប់​អង្គការ ក្រុមហ៊ុន គម្រោង ពាណិជ្ជកម្ម នយោបាយ ទាំងអស់​នេះ​ពឹងផ្អែក​លើ​ក្រុម​ល្អ​មួយ។ សមត្ថភាពធ្វើការជាក្រុមប្រកបដោយប្រសិទ្ធភាព ក្រៅពីជួយជំរុញ​ឲ្យ​ស្ថាប័ន​ឆ្ពោះទៅរកភាពជោគជ័យ ថែមទាំង​នាំអ្នកណាម្នាក់ដែល​ជា មនុស្សសំខាន់ Key Player មាន​គុណសម្បត្ដិលេចធ្លោឆ្ពោះទៅរក​តួនាទី​ទំាងពីរ​ខាងលើនៅក្រោយវ័យ​៤០ឆ្នាំ។

ធ្វើយ៉ាងណា​ក្លាយជា Key Player 

តាំងពីចេញធ្វើការដំបូង តូចតាចប៉ុណ្ណាក្តី មនុស្ស​នេះ តែង​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ពិតប្រាកដ
ធ្វើជា​អ្នកលេងធំប្រចាំ​ក្រុម ច្បាស់លាស់ចំពោះបុព្វហេតុរបស់ពួកគេ។ អ្នកលេងម្នាក់នេះ តែង​ចង់ ឲ្យក្រុមបានល្អ អាបរិច្ចាគ​ពេលវេលា​ចាំបាច់ ធ្វើការ​លើសកាលវិភាគ ចូលរួមវិភាគទានទឹកចិត្ត​ ជួយក្រុម តាមដែលអាចធ្វើទៅបានហើយ​អ្វីដែល​ពួកគេ​ចង់ឃើញ គឺ​ឧត្ដមភាព។

មនុស្ស​នេះ​ ពូកែ​បត់បែន ជំនួស​ឲ្យ​ការ​អង្គុយ​លេង​មួយកន្លែង ពួកគេ​មាន​សភាព​ដូចជា​កីឡាករ​បម្រុង ឈរ​មើល​ក្រុម​លេង​ដោយ​ម៉ត់ចត់ ពួកគេ​រក​ឃើញ​បញ្ហា ចូលរួម​កំណត់ និង​ដោះស្រាយ​ការ​ប្រឈម​ដោយ មិន​បង្ហាញ​សញ្ញាស្ត្រេស ឬ​សម្ពាធ​ងាយ​ឡើយ។

​មនុស្ស​នេះ មិន​ពូកែ​លើ​ការងារ​ដដែលៗ ដែល​គ្រាន់​តែ​អង្គុយ​ស្ងៀម​ហើយ​សំរេច​កិច្ចការ​របស់​ខ្លួន​ទេ ពួកគេ​ជា​មនុស្ស​ឆាប់ធុញ ហើយមិនដេកលក់ក្នុងជោគជ័យឡើយ។ គេ​តែង​សាកល្បងខ្លួនឯង​ជាមួយរឿង​ពិបាកៗ  ចូលរួម​ជាមួយ​អ្នកដទៃ​ដរាបណា​ដែល​មាន​សំណួរ​ហើយ​ចម្លើយ​មិន​ទាន់​មាន​គេ​បំបែក​បាន។ មិត្ត​រួម​ក្រុម​ដោយ​បាន​ដឹង​នឹង​ជញ្ជក់​មាត់​លួច​ស្ងើច​សរសើរ​ពី​ភ្លឺ​ស្វាង​មិន​សកម្ម​ក្លៀវក្លា​របស់​គេ។

មនុស្ស​នេះ មានភាព​ជឿជាក់និងស្មារតី​ទទួលខុសត្រូវ​ឲ្យ​អ្នកផ្សេង​អាច​ទុកចិត្ត​បាន​និង​ចេះ​កំណត់​គោលដៅ​ត្រឹមត្រូវ សម​ហេតុផល និងតថភាព។

ពួកគេ​ជា​អ្នកពូកែ​ស្តាប់ដោយសកម្មមានន័យថា គេតែង​ចំណាយពេល​គិតពីទស្សនៈរបស់អ្នកផ្សេង ពិចារណាលើគំនិតរបស់មនុស្សដទៃទៀតជាមូលហេតុដែលក្រុមចម្រុះកាន់តែ​មាន​សក្តានុពល​ខ្លាំងឡើងៗ ជាមួយ​ការសម្របសម្រួលរបស់គេ។

មនុស្ស​នេះ​កើតមកជាមួយ​ចរិត ត្រៀមខ្លួនជានិច្ចដើម្បីជួយ។ ពួកគេ​មាន​ទឹកចិត្តល្អក្នុងលការ​ចង្អុលបង្ហាញ ឬប្រាប់គន្លឹះដោយគ្មាន​លាក់លៀម ដើម្បីជួយសមាជិកក្រុមនិង​ចេះអភ័យទោសមិនប្រកែប្រកាន់ ចេះធ្វើការ​ជាមួយមនុស្ស​គ្រប់ប្រភេទ។

មនុស្ស​នេះ តែងតែ​មាន​គំនិត​ចង់​គាំទ្រនិងផ្តល់ការ​គោរពដល់អ្នកដទៃគេមិនដែល​មិន​ចង់​បិទ​មតិ​នរណា​ម្នាក់​ពី​ក្នុង​ក្រុម​ទេ ឃើញ​អ្នកណាម្នាក់កាន់តេទន់ខ្សោយ គេ​កាន់តែ​ចាប់យកមក​ធ្វើការជាមួយ​ហើយកែប្រែ។

មនុស្ស​នេះ ចេះ​ទទួលស្គាល់នៅពេលខ្លួន​ធ្វើខុស មិនមែនភ័យ​រត់ចោលកំហុស ហើយ​រុញទៅ​ឲ្យ​​អ្នកដទៃ​ឡើយ។ មិនតែ​ប៉ុណ្ណោះ គេក៏​តែងតែ​ជាអ្នកដោះស្រាយបញ្ហា យ៉ាងចំណាប់ផង។

មនុស្ស​ពូកែជាច្រើន​ធ្វើការ​ធ្ងន់រហូត​ដល់ថ្ងៃស្លាប់ព្រោះគេរមិនចេះដោះស្រាយបញ្ហា​ចេះតែឈ្ងោកមុខធ្វើការ​តែម្យ៉ាងប៉ុណ្ណោះ​ហើយ​អន់ចិត្ត​ពេលដែលមិនមាន​ការលើកតំកើង​ឲ្យ​ធ្វើ​មេក្រុម​បាន ឬ​បានធ្វើហើយ​ទៅមិនរួច៕

ប្រែសម្រួល៖ស្រស់

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ2 hours ago

ក្រុម​គ្រូពេទ្យ​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ១៩ ចំនួន២៩នាក់ នៅ​ខណ្ឌ​ឫស្សីកែវ

ព័ត៌មានជាតិ3 hours ago

រដ្ឋបាល​ខេត្តកណ្តាល​សម្រេច​ផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន​

ព័ត៌មានជាតិ4 hours ago

អភិបាល​ខេត្ត​ព្រៃវែង​ ចាត់​វិធានការ​ក្តៅ​ ក្រោយ​រក​ឃើញ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន​៦នាក់​លួច​ចូល​ខេត្ត​

ព័ត៌មានជាតិ5 hours ago

​រដ្ឋបាល​រាជធានីភ្នំពេញ បង្ហាញ​អត្តសញ្ញាណ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន១៩៨រូប ដើម្បី​ឲ្យ​អ្នកពាក់ព័ន្ធ​រួសរាន់​យក​សំណាក​ទៅធ្វើតេស្ត

ជីវិតកម្សាន្ដ5 hours ago

ចំណងស្នេហា​៤​ឆ្នាំ​របស់ វ៉ាន់ នី​ឡា មិន​ប្រែ​ព្រួល ទោះ​រង​ការ​សើចចំអក​ពី​អ្នកដទៃ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services