អាជីព
បែងចែកខុសគ្នាដាច់ កុំយល់ច្រឡំឲ្យសោះរវាង អាជីវកម្ម ជំនាញវិជ្ជាជីវៈ និងការងារ
នៅក្នុងសកម្មភាពសេដ្ឋកិច្ចគេបានចាត់ចំណាត់ថ្នាក់មុខរបរជា ៣ ប្រភេទធំ ៗ គឺអាជីវកម្ម ជំនាញវិជ្ជាជីវៈ និងការងារ។ ទាំង ៣ យ៉ាងមើលទៅហាក់ដូចជាស្រដៀងគ្នានៅក្នុងពិភពជំនួញ ប៉ុន្តែពួកវាមានលក្ខណៈខុសគ្នាដាច់។
តោះ មកស្វែងយល់ទាំងអស់គ្នា!
អាជីវកម្ម

អាជីវកម្មសំដៅទៅលើសកម្មភាពរកស៊ីដែលមានទំនាក់ទំនងជាមួយនឹងផលិតកម្ម ឬការទិញនិងការលក់ទំនិញ ឬការផ្គត់ផ្គង់សេវាកម្មជាមួយនឹងគោលបំណងចម្បងគឺរកប្រាក់ចំណេញ។ វាចាប់ផ្ដើមចេញពីការសម្រេចចិត្តរបស់សហគ្រិនណាម្នាក់។ អាជីវកម្មមិនត្រូវការការសញ្ញាប័ត្រផ្នែកជំនួញអ្វីទេ ហើយទំហំរបស់វាអាស្រ័យលើដើមទុននៃម្ចាស់ជំនួញ។ អាជីវកម្មជាទូទៅមានហានិភ័យធំ និងមិនប្រាកដប្រជាឡើយ។
ជំនាញវិជ្ជាជីវៈ

ជំនាញវិជ្ជាជីវៈជាសកម្មភាពការងារដែលត្រូវការចំណេះដឹង និងជំនាញពិសេសរបស់បុគ្គលម្នាក់ៗនៅក្នុងមុខរបររបស់ខ្លួន។ មនុស្សមានវិជ្ជាជីវៈត្រូវបានគេចាត់ទុកថា ជាអ្នកជំនាញ។ អ្នកជំនាញជាទូទៅត្រូវអនុវត្តតាមគោលការណ៍ណែនាំ ឬក្រមសីលធម៌ដែលដាក់ដោយស្ថាប័នការងារ។ ឧទាហរណ៍ មេធាវីត្រូវបានគេចាត់ចូលជាអ្នកជំនាញវិជ្ជាជីវៈ។ ជំនាញវិជ្ជាជីវៈចាប់ផ្ដើមបានលុះណាតែបញ្ចប់វគ្គសិក្សាជាក់លាក់ ដោយទាមទារឲ្យមានការបណ្ដុះបណ្ដាល និងមានសញ្ញាប័ត្របញ្ជាក់លើជំនាញសិក្សានោះ។ ចំពោះការវិនិយោគអ្វីមួយគឺមានដែនកំណត់នៃដើមទុន។ វាមានហានិភ័យតិច រីឯគោលបំណងធំគឺបម្រើសេវាកម្មឯកទេស៕
ការងារ

ការងារ សំដៅទៅលើនិយោជិកដែលបំពេញភារកិច្ចដើម្បីដោះដូរនឹងប្រាក់ខែ។ និយោជិកគឺជាមនុស្សដែលត្រូវបានគេជួល។ ដូច្នេះអ្នកដែលធ្វើការនៅតាមរោងចក្រ ការិយាល័យ ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង ឬនាយកដ្ឋានរដ្ឋាភិបាលនៅតាមមុខតំណែងផ្សេងៗសុទ្ធតែជានិយោជិក។ ពួកគេធ្វើការតាមការកំណត់របស់និយោជកឬថ្នាក់ដឹកនាំ។ ការងារចាប់ផ្តើមដោយការព្រមព្រៀងគ្នារវាងបុគ្គលនិងស្ថាប័នដែលចុះកិច្ចសន្យាត្រឹមត្រូវ។ ដោយឡែកតម្រូវការឯកសារពាក់ព័ន្ធគឺអាស្រ័យលើមុខតំណែង វាពុំចាបាច់មានដើមទុន និងគ្មានហានិភ័យឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ toppr
ចុចអាន៖តើអាជីវកម្មមួយគួរបន្ត ឬឈប់ សម្រេចចិត្តដោយមើលលើចំណុចណាខ្លះ?
ចុចអាន៖យុទ្ធសាស្ត្របង្កើតយីហោកាហ្វេឲ្យអតិថិជនជាប់ចិត្ត និងស្គាល់ច្រើន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៦ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃបំផ្ទុះគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ពេលAOTចុះទៅប្រាសាទព្រះវិហារតែចោទកម្ពុជាថាបាញ់កាំភ្លើងចូលទីតាំងយោធាខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសម្តេចប៉ាប រិះគន់ការបង្កើនកញ្ចប់ថវិកាយោធារបស់អឺរ៉ុប ថា «ក្បត់នឹងការទូត»


