KPT+
យុទ្ធសាស្ត្របង្កើតយីហោកាហ្វេឲ្យអតិថិជនជាប់ចិត្ត និងស្គាល់ច្រើន
បើកហាងកាហ្វេមួយត្រូវតម្រូវឲ្យអ្នកដែលមានបំណងបើកមានចំណង់ចំណូលចិត្តពិតប្រាកដ មិនមែនចង់តែមួយឆាវតាមអារម្មណ៍ឬតាមគ្នាឡើយ។ ដូច្នេះតើគួរចាប់ផ្ដើមនៅទីណា? ពេលណា?
ខាងក្រោមនេះ ជាបទពិសោធន៍របស់អ្នកជំនាញផ្នែកទីផ្សារឌីជីថល ដែលបានបង្កើតមគ្គទេសក៍ ៤ ជំហាន ដើម្បីជាគន្លឹះជួយអ្នកដែលមានបំណងចងបើកហាងកាហ្វេនាថ្ងៃអនាគត ៖
១. បង្កើតផែនការយុទ្ធសាស្ត្រទីផ្សារមុនពេលបើក

មុនពេលបើកជាសាធារណៈ សូមប្រាកដថាយើងមានយុទ្ធសាស្ត្រធ្វើទីផ្សាររួចទៅហើយ។ នេះមានន័យថាត្រូវដឹងចម្លើយចំពោះសំណួរទាំងនេះ៖ តើអ្នកនឹងកំណត់គោលដៅចំពោះអ្នកណា? ពេលណា? តាមរយៈការផ្សព្វផ្សាយជាមធ្យមឬជាអ្វី? ហើយហេតុអ្វីចំពោះមនុស្សទាំងនោះ?
ត្រូវដឹងថាបុគ្គលិកលក្ខណៈរបស់ម៉ាកយីហោរបស់យើងជាអ្វីដែរ។ នេះជាជំនួយជួយណែនាំយើងក្នុងផែនការទីផ្សារ និងសារទៅដល់អ្នកប្រើប្រាស់។
ទីផ្សារគឺនិយាយពីការសាកល្បងនិងកំហុស ដូច្នេះប្រសិនបើយើងឃើញអ្វីមួយមិនដំណើរការ សូមសាកល្បងវិធីសាស្ត្រផ្សេងទៀត។
២. បង្កើតម៉ាកយីហោ

យីហោរបស់យើងនឹងនៅជាមួយយើងជារៀងរហូត នេះជារឿងសំខាន់ក្នុងការបង្កើតយីហោស្របច្បាប់មួយ។ យីហោដែលមើលឃើញប្លែក អាចធ្វើឲ្យអតិជនស្គាល់ ហើយចងចាំរហូត។
ចំណុចសំខាន់គឺត្រូវប្រាកដថា បុគ្គលិកនិងនិយោជិកទាំងអស់ត្រូវស្ថិតនៅលើទំព័រតែមួយ។ ពួកគេទាំងអស់ត្រូវនិយាយភាសាដូចគ្នា ដូច្នេះអតិថិជនរបស់យើងនឹងចាប់ផ្ដើមនិយាយភាសានោះផងដែរ។
៣. ចូលរួមខ្សែបណ្ដាញជាក្រុមក្នុងអ៊ីនធឺណិត
សម្រាប់កាហ្វេ ជំនាញទីតាំងគឺជារឿងមួយផ្នែកដែលត្រូវគិតទុក។ កន្លែងដែលមានកាហ្វេល្អ ហើយមានភាពរស់រវើក និងមានអតិថិជនស្គាល់ គឺជាកន្លែងដែលមានបណ្ដេញ ឬអ្នកណាម្នាក់ធ្លាប់បានទៅទទួលទាន។ ដូច្នេះទីតាំងថ្មីរបស់យើងគួរតែមាននៅលើអ៊ីនធឺណិត ដែលអាចឱ្យមនុស្សរកឃើញយីហោបានលឿនរហ័សនឹងងាយ ព្រមជាមួយនឹងម៉ាកសញ្ញា រូបភាពផងដែរ។
អ្វីដែលត្រូវការ គឺការបង្ហោះសាររាក់ទាក់នៅលើបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយហាងកាហ្វេរបស់យើង។
សព្វថ្ងៃនេះបណ្ដាញសង្គមគឺជាកន្លែងដែលអាចឲ្យគ្រប់គ្នាផ្សព្វផ្សាយផលិតផលបានគ្រប់ប្រភេទ ជាពិសេសសម្រាប់អ្នកដែល នៅឆ្ងាយពីហាង ពួកគេអាចមើលតាមអនឡាញបានដោយសេរី។
៤. បង្កើតកន្លែងដែលអតិថិជនជាប់ចិត្ត

ការរចនាមានសារៈសំខាន់ណាស់ សម្រាប់ជោគជ័យរបស់យីហោយើង។ មិនថាជាស្ទិលអ្វីក៏ដោយ ដែលយើងបានជ្រើសរើស វាត្រូវតែសមជាមួយម៉ាកយីហោ ប៉ុន្តែអតិថិជនក៏ជាគោលដៅផងដែរ។ ប្រសិនបើពួកគេជាអតិថិជនដែលចូលចិត្តការថតរូបនិងការរចនាបែបបុរាណឬសម័យ យើងអាចជ្រើសរើសយកការរចនាដែលនឹងទាក់ទាញដល់ពួកគេ។
ត្រូវកំណត់នូវអ្វីដែលយើងចង់ឲ្យអតិថិជនងាយស្រួល នៅពេលដែលពួកគេឆ្លងកាត់មាត់ទ្វារហាង។ តើយើងចង់ឲ្យពួកគេចាប់យកពែងកាហ្វេ ហើយអង្គុយដោយសប្បាយចិត្តក្នុងពេលពីរបីម៉ោងជជែកគ្នា? ឬពួកគេគួរតែទទួលយកកាហ្វេដោយងាយស្រួល ហើយកាន់ដើរតាមផ្លូវទៅធ្វើការ? នេះក៏ជួយធ្វើឱ្យយីហោរបស់យើងមានរូបរាង និងកសាងភាពល្បីល្បាញឡើងមកដូចគ្នា។
ប៉ុន្តែបើយុទ្ធសាស្ត្ររបស់យើងមិនទាន់បានធ្វើទេ នោះចាំបាច់ត្រូវគិតឡើងវិញ។
ដោយសារតែយីហោរបស់យើង គឺជាឱកាសមួយដើម្បីធ្វើឲ្យមនុស្សលង់ស្នេហ៍នឹងហាងកាហ្វេ ហើយត្រលប់មកវិញជាមួយពេលវេលានៅទីនោះម្ដងទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បើឆ្លាត ហាងកាហ្វេតូចៗ គឺជាគំនិតផ្តើមអាជីវកម្មល្អជាងទិញអជ្ញាប័ណ្ណ
ចុចអាន៖តិចនិកទាក់ទាញភ្ញៀវឲ្យចូលចិត្តហាងកាហ្វេរបស់យើង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


