អាជីព
កាយវិការចំនួន ៥ ដែលចេះជាប់ខ្លួនកាលណា ទៅធ្វើការផ្នែកអ្វីក៏មិនចេះទ័ល
យើងភាគច្រើនផ្ដោតលើការងារដែលយើងត្រូវធ្វើរាល់ថ្ងៃ ហើយកម្រនឹងយកចិត្តទុកដាក់លើភាសាកាយវិការនៃការិយាល័យរបស់យើងណាស់។ មិនថាអ្នកធ្វើការងារបានល្អប៉ុណ្ណា ភាសារាងកាយ គឺជាគន្លឹះក្នុងអាជីពដែលទទួលបានជោគជ័យជាងនេះ។
១. គ្រប់គ្រងអារម្មណ៍និងទឹកមុខ

នៅពេលអ្នកមានបញ្ហានៅផ្ទះ ឬនៅកន្លែងធ្វើការ អ្នកច្បាស់ជាមិនមានអារម្មណ៍រីករាយទេ។ មនុស្សគ្រប់គ្នាកត់សម្គាល់ទឹកមុខទុទ្ទិដ្ឋិនិយម ឬខឹង ហើយព្យាយាមនៅឆ្ងាយពីអ្នក ឬលួងលោម។
មិនថាមានអ្វីកើតឡើងនៅក្នុងជីវិតរបស់អ្នកទេ ចៅហ្វាយនិងអ្នករួមការងារគឺមិនគួរឲ្យពួកគេដឹងអំពីរឿងនោះទេ។ គ្រប់គ្រងទឹកមុខរបស់អ្នក ដើម្បីមើលទៅមានលក្ខណៈវិជ្ជាជីវៈ។
២. ទំនាក់ទំនងកែវភ្នែក
ការទាក់ទងភ្នែកគឺពិតជាមានសារៈសំខាន់ណាស់ នៅគ្រប់ទិដ្ឋភាពនៃជីវិត។ វាជួយយើងឱ្យឈ្នះបេះដូងរបស់មនុស្សនៅពេលជួបដំបូង ឬបង្កើតចំណាប់អារម្មណ៍ដំបូងនៅគ្រប់ទីកន្លែងដែលយើងទៅ។ ការទាក់ទងកែវភ្នែក ក៏អាចជួយយើងបង្កើនអាជីពរបស់យើងបានដែរ។
មានហេតុផលមួយចំនួនដែលធ្វើឱ្យមនុស្សនិយាយមិនសម្លឹងភ្នែកគ្នា ។ បើចង់ឲ្យអ្នកដទៃយល់ថាយើងជាមនុស្សដែលគួរឲ្យទុកចិត្តនិងស្មោះត្រង់ សូមសម្លឹងភ្នែកនៅពេលដែលនិយាយជាមួយនរណាម្នាក់នៅការិយាល័យ។
៣. គ្រប់គ្រងសំឡេង

សំឡេងមានសារៈសំខាន់ដូចការទាក់ទងភ្នែកដែរ។ ការនិយាយស្ដីត្រូវចេះលើកដាក់សំឡេងដោយកាត់បន្ថយសំឡេងកោងកាច ឬគំហកដាក់អ្នកទល់មុខ។ វិធីនេះនឹងស្ដាប់ទៅមិនសូវឈ្លើយ ហើយគេក៏ចូលចិត្តយើងវិញ។
៤. កុំក្លែងបន្លំទំនុកចិត្ត
ដោយមិនគិតពីតួនាទីការងារ អ្នកមិនគួរលាក់បាំងទំនុកចិត្តរបស់អ្នកទៅកាន់នរណាម្នាក់ឡើយ។ ដើរដោយភាពជឿជាក់ ទោះបីអ្នកណាម្នាក់មិនចាប់អារម្មណ៍នឹងអ្នកក៏ដោយ។ ប្រសិនបើអ្នកជាមនុស្សអៀនខ្មាសពីធម្មជាតិ សូមកុំព្យាយាមក្លែងបន្លំទំនុកចិត្តរបស់អ្នក នៅពេលជួបដំបូង។
ចៅហ្វាយរបស់យើងប្រាកដជាកត់សម្គាល់ពីទំនុកចិត្តរបស់យើង ហើយអាចពិចារណាឡើងវិញ ពីមុខតំណែងការងារយើងម្ដងទៀត។
៥. គ្រប់គ្រងកាយវិការរបស់យើង

វាមិនមានន័យថា ឲ្យយើងឈរស្ងៀមហើយមិននិយាយ ឬផ្ដល់សុន្ទរកថាឆ្កឹងៗឡើយ។ ទោះយ៉ាងណាកាយវិការក្នុងការនិយាយស្ដីពេលខ្លះ អាចធ្វើឲ្យយើងល្អ ឬពេលខ្លះទៀត ក៏អាចបំផ្លាញយើងដែរ។
នៅពេលកាយវិការរបស់អ្នកសមនឹងពាក្យសំដី វាជួយជំរុញឱ្យមានភាពទាក់ទាញ និងធ្វើឱ្យការនិយាយរបស់អ្នក ទទួលបានជោគជ័យ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ការប្ដេជ្ញាចិត្តធំ៥ យ៉ាងដែលអាចដឹកនាំយើងដល់កន្លែងដែលចង់ទៅ
ចុចអាន៖៤យ៉ាងកំណត់ថា អ្នកជា«អ្នកមាន» ពិតមែន នាពេលនេះនិងអនាគត
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


