សន្តិសុខសង្គម
សមត្ថកិច្ចខេត្តកំពង់ចាម បង្ក្រាបមុខសញ្ញា ៧នាក់ ពាក់ព័ន្ធករណីឆក់ លួច គាស់ផ្ទះ និងគ្រឿងញៀន
ដោយអនុវត្តតាមបទបញ្ជារបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាការបញ្ជាឯកភាពខេត្ត ,នៅថ្ងៃសៅ ទី០១ វិច្ឆិកា កម្លាំងជំនាញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូ នៅក្រុងកំពង់ចាម និងករណីគាស់ផ្ទះ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅស្រុកកំពង់សៀម។

ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងនគរបាលរកឃើញបទល្មើសដូចជា ករណីឆក់កាបូប នៅក្រុងកំពង់ចាម ឃាត់ខ្លួនបាន ២នាក់, ករណីគាស់ផ្ទះ នៅស្រុកកំពង់សៀម ឃាត់ខ្លួនបាន ០១នាក់ ។
ចំពោះ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅស្រុកកំពង់សៀម ឃាត់ខ្លួនបាន ៤នាក់ ។ ដោយឡែក ក្រៅពីជនសង្ស័យទាំង ៧នាក់ សមត្ថកិច្ច ក៏បានរឹបអូសយកវត្ថុតាង មួយចំនួន ផងដែរ ។ បច្ចុប្បន្ន កម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការទៅតាមនីតិវិធី ៕
អត្ថបទនិងរូបភាព៖ឡេក ចាន់ពេជ្រ




-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


