សន្តិសុខសង្គម
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បង្ក្រាបបទល្មើសនេសាទ ៤ករណីក្នុងភូមិសាស្ត្រស្រុកកងមាស និងស្រុកស្ទឹងត្រង់
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានសហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកកងមាស អាជ្ញាធរស្រុកស្ទឹងត្រង់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ចំនួន៤ករណី និងបានបំផ្លាញឧបករណ៍នេសាទខុសច្បាប់មួយចំនួន។

តាមមន្ត្រីរដ្ឋបាលជលផលបានឲ្យដឹងថា ករណីទី១ បានបង្ក្រាបនៅចំណុចទំនប់បឹងកក់ ឃុំស្តៅ ស្រុកកងមាស មានឧបករណ៍លូស្បៃមុងចំនួន ០៧មាត់-របាំងស្បៃមុងប្រវែង ៣៥០ម៉ែត្រ-បង្គោលចម្រឹងចំនួន ១២៥ដើម និងបានចាក់លែងត្រីចម្រុះទម្ងន់ ០៩គីឡូក្រាម។ ករណីទី២ បង្ក្រាបនៅចំណុចបឹងទៀមលាង ឃុំកងតាណឹង ស្រុកកងមាស មានឧបករណ៍លូស្បៃមុងចំនួន ០៨មាត់-របាំងស្បៃមុងប្រវែង ៤១៥ម៉ែត្រ-បង្គោលចម្រឹងចំនួន ១៤៥ដើម និងបានចាក់លែងត្រីចម្រុះទម្ងន់ ១២គីឡូក្រាម។ ករណីទី៣ បង្ក្រាបនៅចំណុចមុខវត្តល្វា ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ មានឧបករណ៍លូស្បៃមុងចំនួន ០៩មាត់ -របាំងស្បៃមុងប្រវែង ២៧០ម៉ែត្រ -បង្គោលចម្រឹងចំនួន ១៣៥ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ០៥គីឡូក្រាម។ និងករណីទី៤ បង្ក្រាបនៅចំណុចជ្រោយចង្កែង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ មានឧបករណ៍លូស្បៃមុងចំនួន ១១មាត់-របាំងស្បៃមុងប្រវែង ៣៣០ម៉ែត្រ -បង្គោលចម្រឹងចំនួន ១៦៥ដើម និងបានចាក់លែងត្រីចម្រុះទម្ងន់ ០៧គីឡូក្រាម។

មន្ត្រីដដែលបានឲ្យដឹងទៀតថា ជាទិសដៅបន្ត សមត្ថកិច្ចជលផល នឹងបន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាលស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់៕




-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


