សន្តិសុខសង្គម
ជនដៃដល់ក្នុងករណីសម្លាប់បុគ្គលិកផ្ដល់ប្រាក់កម្ចីក្រៅប្រព័ន្ធត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបានហើយ
ជនដៃដល់ក្នុងសំណុំរឿងរំលោភសម្លាប់បុគ្គលិកផ្ដល់ប្រាក់កម្ចីក្រៅប្រព័ន្ធ នៅឃុំស្វាយភ្លើង ស្រុកតាំងគោក ត្រូវបានកម្លាំងជំនាញស្រាវជា្រវឃាត់ខ្លួនបានហើយនៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ចំណុចលើភ្នំទ្រប់ ស្ថិតភូមិខ្លុង សង្កាត់អូតាវៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ជនដៃដល់មានឈ្មោះ ម៉ន សីហា ហៅឥណ្ឌា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនរងគ្រោះបានមកទារប្រាក់ពីម្តាយរបស់ខ្លួន ប៉ុន្តែម្តាយមិននៅ បន្ទាប់មកខ្លួនបានលួងលោមជនរងគ្រោះឲ្យចូលទៅខាងក្នុងផ្ទះ រួចខ្លួនបានធ្វើសកម្មភាពចាប់ខ្ទប់មុខ និងវាយសម្លាប់ ហើយក៏បានរំលោភជនរងគ្រោះ ក្រោយមកក៏បានយកសាកសពទៅកប់តែម្តង។

សូមជម្រាបថា ករណីឃាតកម្មលើបុគ្គលិកផ្តល់ប្រាក់កម្ចីក្រៅប្រព័ន្ធនេះ ត្រូវបានសមត្ថកិច្ចរកឃើញសពជនរងគ្រោះនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្ទះជនសង្ស័យឈ្មោះ ម៉ន សីហា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។

តាមរបាយការណ៍របស់សមត្ថកិច្ច ជនរងគ្រោះឈ្មោះ ហ៊ឹម ទីណា ភេទស្រី អាយុ២២ឆ្នាំ មុខរបប បុគ្គលិកអង្គការ អង្ករគ្រួសារខ្មែរ រស់នៅភូមិឫស្សីលរ៍ ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។

តាមរបាយការណ៍ នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនរងគ្រោះបានបាត់ដំណឹងដោយឪពុកម្ដាយតេទូរស័ព្ទមិនចូល ពេលនោះឪពុកម្ដាយបានស្វែងរកតាមភូមិ និងបានប្ដឹងប៉ុស្តិ៍រដ្ឋបាលឃុំស្វាយភ្លើង ដើម្បីឱ្យជួយរក។ លុះដល់ម៉ោង១០និង០០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឪពុកជនរងគ្រោះបានមករកមើលនៅផ្ទះជនសង្ស័យឈ្មោះ ម៉ន សីហា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ស្រាប់តែឃើញស្នាមកាប់ដីដូចកប់ថ្មីៗ។ ពេលឃើញដូចនោះគាត់បានទៅប្ដឹងនគរបាលប៉ុស្ដិ៍ ដើម្បីជួយអន្តរាគមន៍ ទើបកម្លាំងប៉ុស្ដិ៍សហការជាមួយកម្លាំងនគរបាលជំនាញ ជីករកមើលក៏ឃើញសពជនរងគ្រោះពិតប្រាកដមែន៕



-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


