Connect with us

សន្តិសុខសង្គម

នគរបាលក្រុងតាខ្មៅ បង្ក្រាបក្រុមធាក់ប្លន់ម៉ូតូ៤ករណីផ្សេងគ្នា ឃាត់ជនសង្ស័យ១៦នាក់

បានផុស

នៅ

កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ប៉ុស្តិ៍នគរបាលសិត្បូ និងប៉ុស្តិ៍នគរបាលកោះអន្លង់ចិន កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានស្រាវជ្រាវឈានដល់ការបង្ក្រាបក្រុមធាក់ប្លន់ម៉ូតូ០៤ករណីផ្សេងគ្នា និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន១៦នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងតាមខ្មៅ ករណីទី១: ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីធាក់ប្លន់យកម៉ូតូ ប្រព្រឹត្តល្មើសនៅចំណុចផ្លូវបេតុង ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង០៤:២០នាទី។ ករណីទី២: ប្រព្រឹត្តល្មើសនៅចំណុចលើផ្លូវ២១ ភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង០៥:០០នាទី យកម៉ូតូជូនជងរងគ្រោះបានវិញ ។ ករណីទី៣: ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធប្រហារដោយគ្មានការអនុញ្ញាត្តិ ប្រព្រឹត្តល្មើសនៅចំណុចលើមហាវិថីសុីជិនពីង ផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ កាលពីថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២៦ វេលាម៉ោង០៤:២០នាទី។ ករណីទី៤: ឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោសធាក់ប្លន់យក ម៉ូតូប្រព្រឹត្តល្មើសនៅចំណុច ផ្លូវ២១ ស្ពានទី២ មុខស្ថាននីយ៍ប្រេងPTT ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល យកម៉ូតូបានជូនជនរងគ្រោះវិញ ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនទៅតុលាការរួចរាល់ដើម្បីបន្តនីតិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម