សន្តិសុខសង្គម
Update៖ ជនដៃដល់ដែលកាប់សម្លាប់បងស្រី និងក្មួយបង្កើតខ្លួនឯងនៅស្រុកត្រាំកក់ ត្រូវអាវុធហត្ថខេត្តតាកែវចាប់ខ្លួនបានហើយ
ជនដៃដល់ក្នុងករណីឃាតកម្មកាប់សម្លាប់បងស្រី និងក្មួយខ្លួនឯងដោយពូថៅនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកាកែវស្រាវជ្រាវតាមចាប់ខ្លួនបានហើយ និងកំពុងសួរនាំ និងកសាងសំណុំរឿងអនុវត្តនិតិវិធីច្បាប់។

តាមរបាយការណ៍របស់អាវុធហត្ថខេត្តតាកែវ ជនដៃដល់ឈ្មោះ ប៉ាង សុបិន ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរង ទទួលការងារនគរបាលយុត្តិធម៌ឃាត់ខ្លួនបានកាលពីវេលាម៉ោង៣និង៣៥នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចក្លោងទ្វារវត្តអង្គជុំ ភូមិអង្គគគី ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

សូមជម្រាបថា កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីឃាតកម្មមួយដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ប៉ាង សុបិន បានទាញពូថៅកាប់លើបងស្រីបង្កើត ឈ្មោះ ប៉ាវ សុខន ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ និងក្មួយប្រុសឈ្នោះ ម៉ោង សីម៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ បណ្ដាលឱ្យស្លាប់ទាំង២នាក់ម្ដាយកូន យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាមរួចព្យាយាមគេចខ្លួន។

បើតាមការបំភ្លឺពីសាច់ញាតិជនរងគ្រោះបញ្ជាក់ទៀតថា មូលហេតុ គឺមានការគុំគួនស្អប់ និងធ្លាប់មានទំនាស់ពាក្យសម្ដីបន្តិចបន្តួច ហើយជនដៃដល់ធ្លាប់បោកទូរស័ព្ទដៃបងស្រីចោលទៀតផង។ ក្រោយពេលធ្វើសកម្មភាពរួច ជនដៃដល់ បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុតែម្ដង៕


-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


