សន្តិសុខសង្គម
ករណីឆេះរោងចក្រអេឡិចត្រូនិច នៅស្ទឹងស្លាគូ ស្រុកត្រាំកក់ កម្លាំងជំនាញគ្រប់គ្រងបានហើយ និងខូចខាតអស់មួយអគារ
គិតត្រឹមម៉ោង០៨និង១០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អគ្គិភ័យដែលឆាបឆេះអគាររោងចក្រអេឡិចត្រូនិចនៅជិតស្ទឹងស្លាគូ ក្នុងភូមិចោមពុល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានកម្លាំងជំនាញគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងហើយ ខណៈអគាររោងចក្រមួយខ្នងត្រូវបានអណ្ដាតភ្លើងឆាបឆេះអស់ទាំងស្រុង។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ហ៊ុន ហែម នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា អគាររោងចក្រដែលត្រូវអណ្ដាតភ្លើងឆាបឆេះនេះ ជារោងចក្រអេឡិចត្រូនិច ផលិតអំពូល មានទំហ៊ុំ ៤០ គុណ ៨០ម៉ែត្រ ត្រូវបានអណ្ដាតភ្លើងឆាបឆេះអស់មួយអគារ និងសម្ភារៈក្នុងអគារទាំងស្រុង។ បើតាមលោកនាយការិយាល័យ ករណីនេះ កើតឡើងដោយសារ ឆ្លងចរន្ដអគ្គិសនី ហើយក៏មិនមានអ្នករងរបួសនោះដែរ។
សូមបញ្ជាក់ថា ករណីអគ្គិភ័យចេះរោងចក្រអេគិចត្រូនិចផលិតអំពូលនេះ បានកើតឡើងនាវេលាម៉ោង០៥និង២០នាទី ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦៕






-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


