Connect with us

សន្តិសុខសង្គម

ដាក់ម៉ងជាប់ពស់វែកក្របី ដោះយកមកប្រឡែងលេងចឹកស្លាប់

បានផុស

នៅ

បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារពស់វែកក្របីចឹកចំពីរកន្លែង ក្រោយបានមកពីការជាប់ម៉ង ហើយយកមកប្រឡែងលេង។

ករណីនេះបានកើតឡើងកាលពីថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នៅភូមិ​ស្ទឹង​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ​មានឈ្មោះ​ លាន់ ចាន់ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​(​ស្លាប់​)​។​

ប្រភពព័ត៌មានបានឲ្យដឹងថា នៅ​ថ្ងៃកើតហេតុជនរងគ្រោះបាន​ចុះទៅ​មើលម៉​ង​នៅក្នុង​បឹង​ក្រោយ​ភូមិ​ និងបានចាប់ពស់វែកក្របី​មួយ​ក្បាល​ទម្ងន់​មួយ​គីឡូ​កន្លះ ដែលជាប់ម៉ងដាក់​ក្នុងការ៉ុងស្ពាយយកមក​ផ្ទះ​។​

ប្រភពបានបន្តថា ពេលមកដល់​ផ្ទះ​ជនរងគ្រោះ​បាន​យក​ពស់វែក​ក្របីនោះ​ចេញពី​ទៃ ហើយ​យក​មកដាក់​លើ​ស្មា។ ពេលនោះ​ពស់វែកក្របី​បាន​លូន​ចូល​ក្រោមគ្រែ ភ្លាមនោះ​ជនរងគ្រោះ​បាន​យកដៃ​ទៅចាប់​ក៏ត្រូវ​ពស់​​ខាំ​ដៃ​ខាងស្ដាំ និង​ខាំ​បបូរមាត់​មួយកន្លែង​ទៀត ។​

បន្ទាប់ពីឃើញដូចនេះ ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​យក​ជនរងគ្រោះទៅផ្ទះ​គ្រូខ្មែរ​ ដែលនៅក្នុងភូមិជាមួយ​គ្នា និងបានឲ្យថ្នាំ​អោយ​ជនរងគ្រោះ តែ​ជនរងគ្រោះ​មិន​ព្រម​លេប ហើយគ្រូខ្មែរក៏អោយ​ក្រុមគ្រួសារ​ជនរង​គ្រោះទៅ​ផ្ទះ​វិញ​ ពេលមកដល់​ផ្ទះជនរងគ្រោះ​ក៏បាន​ស្លាប់បាត់​បង់ជីវិត​តែម្តង៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម