សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនប្រុសស្រីជាង១០នាក់ ពាក់ព័ន្ធនឹងករណីចាប់ជំរិត
ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក ធ្វើការឡោមព័ន្ធទីតាំងអគារខុនដូ មួយកន្លែងឃាត់ខ្លួនជនជាតិចិនប្រុសស្រីជាង១០នាក់។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ៤និង៤០នាទីល្ងាច ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក សហការនឹងកម្លាំងសមត្ថកិច្ចនាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះឡោមព័ទ្ធនិងឃាត់ខ្លួន ជនជាតិចិនប្រុសស្រីជាង១០នាក់ ព័ន្ធករណី ចាប់ជំរិត។

ក្រោយប្រតិបត្តិការកម្លាំងសមត្ថកិច្ចបាននាំខ្លួនជនជាតិចិនទាំងជាង១០នាក់ទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី៕




-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


