សន្តិសុខសង្គម
អាវុធហត្ថរាជធានី សហការជាមួយអាវុធហត្ថខណ្ឌសែនសុខ ប្រដេញឃាត់រថយន្តមួយគ្រឿង សង្ស័យករណីចាប់ជំរិត
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌសែនសុខ បានប្រដេញតាមឃាត់រថយន្តមួយគ្រឿងសង្ស័យពាក់ព័ន្ធករណីចាប់ជំរិត។ តែទោះយ៉ាងណា មន្ត្រីអាវុធហត្ថនៅមិនទាន់បញ្ជាក់លំអិតនៅឡើយទេ។

ករណីនេះបានកើតឡើងវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅក្នុងបុរីភ្នំពេញថ្មី ផ្លូវ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ករណីនេះកម្លាំងអាវុធហត្ថបានប្រដេញតាមរថយន្តមួយគ្រឿងម៉ាក GAC ពណ៌ខ្មៅ មិនមានស្លាកលេខ ដែលបើកបរដោយបុរសជនជាតិខ្មែរ សង្ស័យពាក់ព័ន្ធករណីចាប់ជំរិតលើស្ត្រីជនជាតិចិន តាមបណ្តោយផ្លូវ ១០០៣។ ក្នុងអំឡុងពេលរត់គេច រថយន្ដសង្ស័យបានបុករទេះលក់សាច់អាំងនៅចិញ្ចើមផ្លូវបណ្ដាលឲ្យរងការខូចខាត និងព្យាយាមបើករត់គេបន្ត។

ប្រភពបានបន្តថា នៅពេលបើករត់មកដល់ក្នុងបុរីភ្នំពេញថ្មី ផ្លូវ១០០៧ ក៏មានសំឡេងផ្ទុះអាវុធ ២គ្រាប់ ធ្វើឲ្យរថយន្តបែកកង់ និងឈានដល់ការឃាត់បានទាំងរថយន្ត និងជនសង្ស័យជាបុរសជនជាតិខ្មែរម្នាក់ និងបានរំដោះស្ត្រីជនជាតិចិនម្នាក់ចេញពីក្នុងរថយន្ត។

កម្លាំងអាវុធហត្ថបានបញ្ជាក់ថា ករណីនេះសង្ស័យជាករណីចាប់ជំរិត ប៉ុន្តែមិនទាន់អាចបង្ហាញព័ត៌មានលំអិតបន្ថែមនៅឡើយទេ។ ជនសង្ស័យ និងរថយន្តត្រូវបាននាំទៅមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ដើម្បីសួរនាំបន្តតាមនិតិវិធី៕
អត្ថបទ៖ សំណាង



-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


