សន្តិសុខសង្គម
លើកខោសឹងមិនទាន់ ខណៈកំពុងបត់ជើងតូចមានជនសង្ស័យមកកាច់សោ.ក ម៉ូតូ
ស្ត្រីម្នាក់រត់ស្រែកផ្អើលឆោឡោឲ្យគេជួយ ខណៈកំពុងអង្គុយបត់ជើងតូចមានជនសង្ស័យមកកាច់សោ.ក ម៉ូតូ ហើយត្រូវបានពលរដ្ឋជួយដេញចាប់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច និងម្នាក់ទៀតរត់គេចខ្លួនបាត់។
ករណីនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ចំណុចមាត់ទន្លេ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវ៩០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ស្ត្រីជាម្ចាស់ម៉ូតូឈ្មោះ អ៊ុ ស្រី អាយុជាង៥០ឆ្នាំ ស្នាក់នៅម្តុំទីតាំងកើតហេតុ និងមានស្រុកកំណើតខេត្តកណ្តាល។ ចំណែកម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួចមិនបានសម្រេចម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FP 2668។ ចំណែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ សំ ញ៉ាញ់ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិសាមគ្គី សង្កាត់ឬស្សកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូហើយដើរទៅបត់ជើងតូច ពេលកំពុងបត់ជើងស្រាប់តែក្រឡេកឃើញជនសង្ស័យ២នាក់បានធ្វើសមកម្មភាពកាច់សោ.ក ម៉ូតូគាត់ក៏លើខោស្រែកថា ចោរៗផ្អើលដល់ប្រជាពលរដ្ឋនោះក្បែរនោះ ជួយដេញចាប់ជនសង្ស័យបានម្នាក់ប្រគល់ឱ្យសមត្ថកិច្ច ឯម្នាក់ទៀតគេចខ្លួនបាត់ស្រមោល។
នៅលើដងខ្លួនជនសង្ស័យសមត្ថកិច្ចបានរកឃើញវត្ថុតាងមួយចំនួនដូចជា ដែកអក្សរតេសម្រាប់កាច់.ក ម៉ូតូ១ ពូថៅ១ និងឧបករណ៍មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរបន្តនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក៕
អត្ថបទ៖ រស្មី
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ